ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡាន​ក្បាល​សណ្ដោង​សឺ​មី​រ៉ឺ​ម៉ក​បុ.ក​ជាមួយ​ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក​លក់​ចេកចៀន ​មនុស្ស​របួសស្រាល​​ម្នាក់ និង​ខូចខាត​ផ្លូវ​ថ្នល់

2 អាទិត្យ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ ៖ បើតាមព័ត៌មាន​​បឋម​បានឱ្យដឹងថា នៅ​វេលា​ម៉ោង​១០ និង៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៧ ខែ​វិច្ឆិកា ឆ្នាំ​​២០២៥ នេះ ស្ថិតនៅ​​លើ​វិ​ថី​សែន​ជ័យ ត្រង់​ចំណុច​ផ្លូវបត់​៤០​ម៉ែត្រ…

ខេត្តព្រះសីហនុ ៖ បើតាមព័ត៌មាន​​បឋម​បានឱ្យដឹងថា នៅ​វេលា​ម៉ោង​១០ និង៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៧ ខែ​វិច្ឆិកា ឆ្នាំ​​២០២៥ នេះ ស្ថិតនៅ​​លើ​វិ​ថី​សែន​ជ័យ ត្រង់​ចំណុច​ផ្លូវបត់​៤០​ម៉ែត្រ ស្ថិត​ក្នុងភូមិ​៦ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង បង្ក​ដោយ​រថយន្ត​០១​គ្រឿង​ម៉ាក FUSO ពណ៌​ស ពាក់​ផ្លា​ក​លេខ​ត្បូងឃ្មុំ 3A-2383 សណ្ដោង​សឺ​មី​រ៉ឺ​ម៉ក ពណ៌​ខៀវ ពាក់​ផ្លា​ក​លេខ​កំពង់ចាម 4A-0512 បើក​​បរ​ដោយ​ឈ្មោះ ស្រូ​ច ណា​រ៉ុ​ង ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មាន​ទីលំនៅ ភូមិ​បត់​ទន្លា ឃុំ​កណ្ដាល​ជ្រុំ ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ដែល​មាន​ទិស​ដៅ​ពី​ជើង​ឆ្ពោះទៅ​ត្បូងលុះដល់​ចំណុច​ខាង​​លើ​​បាន​បុកជាមួយ​​នឹង​ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក​០១​គ្រឿង​ ម៉ាក WAVE ពណ៌​ខ្មៅ គ្មាន​ពាក់​ផ្លា​ក​លេខ បើក​កបរ​ដោយ​ឈ្មោះ ស៊ុត ណាគ្រី ភេទ​ស្រី អាយុ​៣៦​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​លក់​ចេកចៀន មាន​ទីលំនៅ​ភូមិ​៦ សង្កាត់​៤ ក្រុង​/​ខេត្ត​ព្រះ​សីហ​នុ ដែល​មាន​ទិស​ដៅ​ស្របគ្នា បណ្ដាល​ឲ្យ​ក្រឡាប់​រថយន្ត​អូស​ដាច់​ខូចខាត​ផ្លូវថ្នល់​ជា​អន្លើ​រៗ ។  

មន្ត្រី​នគរបាល​ការិយាល័យ​ចរាចរ​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​បាន​បញ្ជាក់​​ឲ្យ​ដឹង​ថា ​តុល្យការ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ បណ្តាល​ឲ្យ​រង​របួសស្រាល​​​មនុស្ស​០១​នាក់ អ្នកបើកបរ​ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក ។

ក្រោយ​កើតហេតុ វត្ថុ​តាង​រថយន្ត​បង្ក​០១​គ្រឿងសមត្ថកិច្ច​បាន​យក​មក​រក្សា​ទុក​នៅ​ការិយា​
ល័យ​ចរាចរណ៍​ផ្លូវគោក​ខេត្ត​ព្រះ​សីហ​នុ​រង់ចាំ​ការ​ដោះស្រាយ​ទៅ​តាម​និ​តិ​វិធី ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ