ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាកាសធាតុក្តៅខ្លាំង ! ទឹកទន្លេកន្លែងខ្លះស្រកក្រោម ១ម៉ែត្រហើយ

2 ម៉ោង មុន
  • ភ្នំពេញ

ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ប្រកាស​ថា ខណៈ​ដែល​អាកាសធាតុ​នៅ​កម្ពុជា​កាន់តែ​ក្តៅ​ខ្លាំង នា​ពេល​នេះ​កម្រិត​កម្ពស់​ទឹកទន្លេ​នៅ​ចំណុច​ខ្លះ គឺ​ស្រក​ចុះ​ក្រោម​១​ម៉ែត្រ ។ ចំពោះ​មុខ​អាកាសធាតុ​ក្តៅ​ខ្លាំង​បែប​នេះ ប្រជាជន​កម្ពុជា​ទាំងអស់ ត្រូវ​ប្រយ័ត្ន​សុខភាព…

ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ប្រកាស​ថា ខណៈ​ដែល​អាកាសធាតុ​នៅ​កម្ពុជា​កាន់តែ​ក្តៅ​ខ្លាំង នា​ពេល​នេះ​កម្រិត​កម្ពស់​ទឹកទន្លេ​នៅ​ចំណុច​ខ្លះ គឺ​ស្រក​ចុះ​ក្រោម​១​ម៉ែត្រ ។

ចំពោះ​មុខ​អាកាសធាតុ​ក្តៅ​ខ្លាំង​បែប​នេះ ប្រជាជន​កម្ពុជា​ទាំងអស់ ត្រូវ​ប្រយ័ត្ន​សុខភាព ពិសេស ត្រូវ​ផឹកទឹក​អោយ​បាន​ច្រើន ។

ប្រភព​ដដែល​បាន​អះអាង​ថា នៅ​ថ្ងៃ​ទី​៨ ខែមេសា ឆ្នាំ​២០២៦ កម្រិត​កម្ពស់​ទឹក​នៅ​បឹង​ទន្លេសាប​កំពង់​លួង គឺ​ស្រក​ដល់​០,៩៧ ម៉ែត្រ ខណៈ​ដែល​នៅ​ទន្លេមេគង្គ​តំបន់​អ្នក​លឿង គឺ​ស្រក​ត្រឹម​១,១៥​ម៉ែត្រ ហើយ​នៅ​ទន្លេសាប​ត្រង់​ព្រែក​ក្តាម គឺ​នៅ​ប្រមាណ​ជា​១,៣៥ ម៉ែត្រ ។

ប្រភព​ដដែល​បាន​បន្ត​ថា កម្រិត​កម្ពស់​ទឹកទន្លេ​នៅ​ថ្ងៃស្អែក​នឹង​កាន់តែ​ស្រក​ចុះ​បន្ថែម​ទៀត នៅ​ពេល​ដែល​អាកាសធាតុ​កាន់តែ​ក្តៅ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ