ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​រៀបចំក្បាលដំណេកឱ្យត្រូវហុងស៊ុយ! ជៀសវាងទីតាំងទាំង ១០ ក្នុងផ្ទះ ដែលអាចធ្វើឱ្យអ្នកគេងមិនលក់ និងប៉ះពាល់ដល់លាភសំណាង

29 វិនាទី មុន

ចំណេះដឹង៖ យោងតាមការចុះផ្សាយពីប្រភពបរទេស ធ្លាប់មានអារម្មណ៍ថាគេងមិនស្កប់ ឬសម្រាកមិនពេញភ្នែកដែរទេ? បញ្ហាអាចមិនមែនមកពីសុខភាពតែម្ដងឡើយ ប៉ុន្តែវាអាចបណ្ដាលមកពី “ទីតាំងគ្រែ” ដែលខុសនឹងគោលការណ៍ហុងស៊ុយ។ ការរៀបចំដំណេកបានត្រឹមត្រូវ មិនត្រឹមតែជួយឱ្យសម្រាកបានល្អប៉ុណ្ណោះទេ…

ចំណេះដឹង៖ យោងតាមការចុះផ្សាយពីប្រភពបរទេស ធ្លាប់មានអារម្មណ៍ថាគេងមិនស្កប់ ឬសម្រាកមិនពេញភ្នែកដែរទេ? បញ្ហាអាចមិនមែនមកពីសុខភាពតែម្ដងឡើយ ប៉ុន្តែវាអាចបណ្ដាលមកពី “ទីតាំងគ្រែ” ដែលខុសនឹងគោលការណ៍ហុងស៊ុយ។ ការរៀបចំដំណេកបានត្រឹមត្រូវ មិនត្រឹមតែជួយឱ្យសម្រាកបានល្អប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយជម្រុញថាមពលជីវិត ការងារ និងទំនាក់ទំនងឱ្យកាន់តែរលូន។

ខាងក្រោមនេះគឺជាទីតាំងទាំង ១០ ដែលអ្នកគួរជៀសវាងដាច់ខាត៖

ទីតាំងមរណៈ និងអពមង្គល៖ ការដាក់ក្បាលគ្រែ ឬចុងជើងគ្រែឱ្យចំទៅនឹង “ទ្វារបន្ទប់” ត្រូវបានគេជឿថាជាទីតាំងដែលថាមពលអាក្រក់បុកចូលមកចំរាងកាយខ្លាំងពេក ធ្វើឱ្យអ្នកមានអារម្មណ៍មិនសុវត្ថិភាព និងងាយរងគ្រោះដល់សុខភាព។ ស្រដៀងគ្នានេះដែរ ការដាក់គ្រែនៅ “កណ្ដាលបន្ទប់” ដោយគ្មានជញ្ជាំងបង្អែក ឬដាក់គ្រែនៅ “ក្រោមជណ្ដើរ” និង “ក្រោមធ្នឹម” សុទ្ធតែជាទីតាំងដែលបង្កើតសម្ពាធផ្លូវចិត្ត ធ្វើឱ្យអ្នកមានអារម្មណ៍តឹងតែង និងគ្មានស្ថេរភាពក្នុងជីវិត។

ទីតាំងដែលរំខានដល់ថាមពលស្ងប់ស្ងាត់៖ ការដាក់ក្បាលគ្រែជាប់ “បង្អួច” ឬដាក់គ្រែឱ្យចំ “កញ្ចក់” អាចធ្វើឱ្យថាមពលក្នុងខ្លួនរញ៉េរញ៉ៃ និងងាយភ្ញាក់ផ្អើលនៅពេលយប់។ បន្ថែមពីនេះ ការដាក់គ្រែនៅជិត “គ្រឿងអគ្គិសនីធំៗ” ក៏អាចរំខានដល់រលកខួរក្បាល និងគុណភាពនៃការគេងផងដែរ។

ទីតាំងដែលនាំមកនូវភាពមិនស្អាតស្អំ៖ ជញ្ជាំង “បន្ទប់ទឹក” គឺជាប្រភពនៃសំណើម និងថាមពលមិនល្អ។ ការដាក់គ្រែផ្អែកជាប់ជញ្ជាំងបន្ទប់ទឹក ឬដាក់ចុងជើងគ្រែឱ្យចំទ្វារបន្ទប់ទឹក អាចជះឥទ្ធិពលអវិជ្ជមានដល់លាភសំណាង និងនាំមកនូវជំងឺរ៉ាំរ៉ៃ។

ការកែសម្រួលទីតាំងគ្រែមិនមែនជារឿងអបិយជំនឿទាំងស្រុងនោះទេ ប៉ុន្តែវាគឺជាការរៀបចំបរិស្ថានជុំវិញខ្លួនឱ្យមានតុល្យភាព។ ប្រសិនបើអ្នកអាចជៀសវាងចំណុចគ្រោះថ្នាក់ទាំង ១០ នេះបាន អ្នកនឹងមានអារម្មណ៍ថាខ្លួនប្រាណស្រាលស្រឡះ គេងលក់បានស្កប់ស្កល់ និងត្រៀមខ្លួនរួចជាស្រេចដើម្បីទទួលយកភាពជោគជ័យក្នុងថ្ងៃថ្មី៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ