មិនដឹងមកពីណាទេ រុករករ៉ែមាសម៉ាសេរី
- ក្រចេះ
ខេត្តក្រចេះ ៖ ក្រុមអាជីវករជាច្រើននាក់ ត្រូវបានរាយការណ៍ថា បាននាំយកម៉ាស៊ីន និងឧបករណ៍ រុករករ៉ែមាស មកដំឡើង និងធ្វើសកម្មភាពយ៉ាងអនាធិបតេយ្យ នៅក្នុងភូមិសាស្ត្រចំណុចអូរយ៉ុង…
ខេត្តក្រចេះ ៖ ក្រុមអាជីវករជាច្រើននាក់ ត្រូវបានរាយការណ៍ថា បាននាំយកម៉ាស៊ីន និងឧបករណ៍ រុករករ៉ែមាស មកដំឡើង និងធ្វើសកម្មភាពយ៉ាងអនាធិបតេយ្យ នៅក្នុងភូមិសាស្ត្រចំណុចអូរយ៉ុង…
ខេត្តក្រចេះ ៖ ក្រុមអាជីវករជាច្រើននាក់ ត្រូវបានរាយការណ៍ថា បាននាំយកម៉ាស៊ីន និងឧបករណ៍ រុករករ៉ែមាស មកដំឡើង និងធ្វើសកម្មភាពយ៉ាងអនាធិបតេយ្យ នៅក្នុងភូមិសាស្ត្រចំណុចអូរយ៉ុង ឃុំក្បាលដំរី ស្រុកអូរគ្រៀងសែនជ័យ ដែលបង្កឱ្យមានការភ្ញាក់ផ្អើល និងក្តីបារម្ភយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋមូលដ្ឋាន ។
តាមការលើកឡើងពីប្រជាពលរដ្ឋនៅចំណុច អូរយ៉ុង សកម្មភាពដាក់ម៉ាស៊ីនជីកកាយរុករករ៉ែមាសនេះ បានចាប់ផ្ដើមមានសន្ទុះខ្លាំងជាងមួយខែមកហើយ ។ ពួកគាត់បានកត់សម្គាល់ឃើញថា ក្រុមអាជីវករទាំងនោះបានចូលមកបោះទីតាំងដោយគ្មានការជូនដំណឹង ឬសុំច្បាប់ទម្លាប់ត្រឹមត្រូវពីអាជ្ញាធរឡើយ ដែលទង្វើនេះបានប៉ះពាល់ដល់ដីធ្លីអាស្រ័យផលរបស់ពួកគាត់ ប៉ុន្តែមិនមានការដោះស្រាយសំណងណាមួយនោះទេ ។
ប្រជាពលរដ្ឋម្នាក់បានរៀបរាប់ទាំងកង្វល់ថា ពួកគេចូលមកដាក់ម៉ាស៊ីន និងឧបករណ៍ធ្វើរ៉ែដោយគ្មានការកោតក្រែង ហាក់ដូចជាចូលផ្ទះខ្លួនឯង ។ ពួកគេដេកនៅទីនោះ ធ្វើនៅទីនោះ ប៉ះពាល់ដល់ដីធ្លីពួកយើងដែលកំពុងរស់នៅ និងអាស្រ័យផល ប៉ុន្តែយើងមិនទទួលបានសំណងសូម្បីមួយរៀល ។
ពលរដ្ឋបានបន្ថែមថា តាមធម្មតាប្រសិនបើក្រុមហ៊ុនមានអាជ្ញាប័ណ្ណវិនិយោគពីរដ្ឋត្រឹមត្រូវ មុននឹងចាប់ផ្ដើមប្រតិបត្តិការត្រូវតែមានការចុះស្រង់ស្ថិតិតាមរយៈអាជ្ញាធរមូលដ្ឋាន ដើម្បីវាយតម្លៃផលប៉ះពាល់ និងផ្ដល់សំណងការខូចខាតដល់ម្ចាស់ដីនិងដំណាំ ។ ក៏ប៉ុន្តែក្នុងករណីនេះ ពួកគាត់ឃើញតែមន្ត្រីអាជ្ញាធរចុះមកអើតឡឺមៗ រួចក៏ត្រឡប់ទៅវិញ បណ្ដោយឱ្យសកម្មភាពជីកកាយនៅតែបន្តយ៉ាងគឃ្លើន ។
ពាក់ព័ន្ធនឹងករណីនេះ លោក ស្រែ តុន មេឃុំក្បាលដំរី បានបញ្ជាក់តាមទូរស័ព្ទនាព្រឹកថ្ងៃទី ០៨ ខែមេសា ឆ្នាំ ២០២៦ នេះថា លោកពុំទាន់ទទួលបានព័ត៌មានលម្អិតជុំវិញរឿងនេះនៅឡើ យទេ ដោយសារលោកសម្រាកព្យាបាលជំងឺជិត ២ ខែមកហើយ ។ ទោះជាយ៉ាងណា លោកនឹងសាកសួរទៅកាន់មេភូមិបន្ត ដើម្បីស្រាវជ្រាវករណីខាងលើ ។ ដោយឡែក លោក រ័ត្ន តុលា ប្រធានមន្ទីររ៉ែ និងថាមពលខេត្តក្រចេះ អង្គភាពកោះសន្តិភាពយើងមិនអាចសុំការបំភ្លឺបានទេ ដោយសារការហៅទូរស័ព្ទចូលជាច្រើនលើក ប៉ុន្តែពុំមានអ្នកទទួល ។
គួរកត់សម្គាល់ថា កន្លងមក លោកប្រធានមន្ទីររូបនេះស្គាល់លេខទូរស័ព្ទអ្នកកាសែត ទើបលោកមិនលើក ជារឿយៗតែងតែគេចវេសមិនឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មាន ទោះបីជាសារដែលផ្ញើតាមប្រព័ន្ធ Telegram ត្រូវបានលោកមើលរួចហើយក៏ដោយ ក៏មិនឆ្លើយតបដែរ ។
មានទស្សនៈខ្លះគិតថា បើពលរដ្ឋក្រីក្ររុករករ៉ែមាសបានគួរឱ្យគាត់រុករកទៅ សុំតែកុំទៅបេះបោចគាត់អី តាមមើលទៅគ្មានរកបានប៉ុន្មានទេ សុំតែកុំទៅចែកខ្លះបានហើយ ហេ! ហេ! ។
មិនគួរប្រធានមន្ទីររ៉ែ និងថាមពលខេត្តដេកលក់ដល់ម្ល៉ឹងទេ យ៉ាងហោចណាស់ជួបនិយាយជាមួយអ្នកកាសែតខ្លះទៅបានទេ ? ដោយសារតែមិនអាចទាក់ទងបាន ទើបកោះសន្តិភាពនិយាយម៉ាដឹង ! ដឹងប៉ុន្មាន និយាយប៉ុណ្ណឹង…ហេ! ហេ! ។
ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕





ចែករំលែកព័តមាននេះ