ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាជនកម្ពុជាធ្វើដំណើរទៅវៀតណាម មានកំណើនយ៉ាងខ្លាំង

2 ម៉ោង មុន

កម្ពុជា​បាន​ក្លាយ ជាទី​ផ្សារ​ភ្ញៀវ​ទេសចរ​ធំ​ជាងគេ ទី​៤​របស់​វៀតណាម ក្នុង​ត្រីមាស​ទី​មួយ បន្ទាប់​ពី ចិន កូរ៉េ​ខាងត្បូង និង​រុ​ស្ស៊ី ហើយ​លើស​តៃវ៉ាន់ អា​មេ​រិ​ក…

កម្ពុជា​បាន​ក្លាយ ជាទី​ផ្សារ​ភ្ញៀវ​ទេសចរ​ធំ​ជាងគេ ទី​៤​របស់​វៀតណាម ក្នុង​ត្រីមាស​ទី​មួយ បន្ទាប់​ពី ចិន កូរ៉េ​ខាងត្បូង និង​រុ​ស្ស៊ី ហើយ​លើស​តៃវ៉ាន់ អា​មេ​រិ​ក ជប៉ុន ឥណ្ឌា អូស្ត្រាលី និង​ម៉ា​ឡេ​ស៊ី ។ នេះ​បើ​តាម​កាសែត VN Express ។

ពលរដ្ឋ​កម្ពុជា ដែល​ចេញ​ទៅ​វៀតណាម នៅ​ត្រីមាស​ទី​១​ដើមឆ្នាំ មាន​ចំនួន​សរុប​៣៣០.០០០ នាក់ កើនឡើង​៤១% ធៀប​នឹង​រយៈពេល​ដដែល​កាលពី​ឆ្នាំទៅ ។

គួរ​រំលឹក​ថា អា​មេ​រិ​ក​ដែល​ជាទី​ផ្សារ​ប្រភព​ធំ​ជាងគេ ទី​៤​របស់​វៀតណាម បាន​ធ្លាក់​ចុះ​មក​ចំណាត់ថ្នាក់​ទី​៦ ដោយ​មាន​ភ្ញៀវ​ទេសចរ​ចំនួន​៣០២.០០០​នាក់​កើនឡើង​១៧% ។

អ្នកជំនាញ​ផ្នែក​ទេសចរណ៍​បាន​សន្មត់​ថា ការ​កើនឡើង​នេះ ដោយសារ​តែ​ភាព​ជិត​ស្និទ្ធ​របស់​កម្ពុជា ថ្លៃ​ធ្វើ​ដំណើរ​សមរម្យ និង​កា​រត​ភ្ជាប់​ដឹក​ជញ្ជូន​ងាយស្រួល ។

នៅ​ត្រីមាស​ទី​១ នៃ​ឆ្នាំ​២០២៦​នេះ វៀតណាម​បាន​ស្វាគមន៍​ភ្ញៀវ​ទេសចរ​អន្តរជាតិ ចំនួន ៦,៧៦ លាន​នាក់​កើនឡើង​១២% ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ