ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឧត្ដមមន្ត្រីអាស៊ានកម្ពុជា ពិភាក្សាលើការងារអាទិភាព និងការត្រៀមកិច្ចប្រជុំកំពូលអាស៊ាន នៅហ្វីលីពីន

2 ម៉ោង មុន

ប្រទេស​ហ្វី​លី​ពី​ន ៖ ឯកឧត្តម គង់ ភោគ អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ឧត្ដមមន្ត្រី​អាស៊ាន នៅ​ប្រទេស​ហ្វី​លី​ពី​ន ដើម្បី​ពិភាក្សា​លើ​ការងារ​អាទិភាព និង​ការ​ត្រៀម​កិច្ចប្រជុំ​កំពូល ។…

ប្រទេស​ហ្វី​លី​ពី​ន ៖ ឯកឧត្តម គង់ ភោគ អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ឧត្ដមមន្ត្រី​អាស៊ាន នៅ​ប្រទេស​ហ្វី​លី​ពី​ន ដើម្បី​ពិភាក្សា​លើ​ការងារ​អាទិភាព និង​ការ​ត្រៀម​កិច្ចប្រជុំ​កំពូល ។

ជាក់ស្តែង​ក្រសួងការបរទេស បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​០៨ ខែមេសា​នេះ​ថា ៖ នៅ​ថ្ងៃ​ទី​៧ ខែមេសា ឆ្នាំ​២០២៦ ឯកឧត្តម គង់ ភោគ រដ្ឋលេខាធិការ និង​ជា​ឧត្ដមមន្ត្រី​អាស៊ាន​របស់​កម្ពុជា បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ឧត្ដមមន្ត្រី​អាស៊ាន នៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វី​លី​ពី​ន ។

ក្រសួងការបរទេស បាន​បញ្ជាក់​បន្ត​ថា កិច្ចប្រជុំ​បាន​ពិភាក្សា​អំពី​ការ​ផ្តល់​អនុសាសន៍​លើ​ការងារ​អាទិភាព​ក្រោយ​ការ​ចូល​ជា​សមាជិក​ពេញ​សិទ្ធិ​របស់​ទី​ម័​រ​ឡេ​ស្តេ ក្នុង​អាស៊ាន សំណើសុំ​ចូល​ជា​ភាគី និង​ការ​អនុវត្ត​សន្ធិសញ្ញា​មិត្តភាព និង​សហប្រតិបត្តិការ​នៅ​អាស៊ី​អាគ្នេយ៍ (TAC) ទំនាក់ទំនង​ជាមួយ​ដៃគូ​ខាងក្រៅ របស់​អាស៊ាន និង​ការ​ត្រៀម​រៀបចំ​សម្រាប់​កិច្ចប្រជុំ​កំពូល​អាស៊ាន​នា​ពេល​ខាង​មុខ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ