ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ​ប្រេង​អន្តរជាតិ​ដាំ​ក្បាល​ចុះ ក្រោយ​អា​មេ​រិ​ក​-​អ៊ី​រ៉​ង់​ ព្រមព្រៀង​បទ​ឈប់​បា.ញ់​ ២​ស​ប្តា​ហ៍ និង​ឯក​ភាព​បើក​ច្រក​ហ័​រ​មូស

3 ម៉ោង មុន

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតី​អា​មេ​រិ​ក លោក ដូ​ណា​ល់ ត្រាំ (Donald Trump) កាលពី​ថ្ងៃ​ទី​៧ ខែមេសា…

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតី​អា​មេ​រិ​ក លោក ដូ​ណា​ល់ ត្រាំ (Donald Trump) កាលពី​ថ្ងៃ​ទី​៧ ខែមេសា ឆ្នាំ​២០២៦ (​ម៉ោង​នៅ​សហរដ្ឋអាមេរិក​) បាន​ប្រកាស​ថា លោក​យល់ព្រម​លើ​បទ​ឈប់​បាញ់​រយៈពេល​២​ស​ប្តា​ហ៍រ​វាង​សហរដ្ឋអាមេរិក និង​អ៊ី​រ៉​ង់ ប្រសិនបើ​ច្រក​សមុទ្រ​ហ័​រ​មូស (Hormuz) ត្រូវ​បាន​បើក​ឡើង​វិញ​ភ្លាម​ៗ និង​ដោយ​សុវត្ថិភាព​។ នេះ​បើ​យោង​តាម​ប្រភព​ពី BBC និង Reuters ចេញផ្សាយ​នៅ​ថ្ងៃ​ទី​៨ ខែមេសា ឆ្នាំ​២០២៦​។

ទន្ទឹម​ជាមួយ​គ្នា​នោះ អ៊ី​រ៉​ង់​ក៏​បាន​យល់ព្រម​ជា​ផ្លូវការ​ចំពោះ​បទ​ឈប់​បាញ់​២​ស​ប្តា​ហ៍ និង​ឯកភាព​បើក​ច្រក​ហ័​រ​មូស បើ​ការ​វាយប្រហារ​របស់​សហរដ្ឋអាមេរិក និង​អ៊ី​ស្រា​អែ​ល​ត្រូវ​បាន​បញ្ឈប់​ភា្ល​ម​ៗ​។ រដ្ឋមន្ត្រី​ការ​បរទេស​អ៊ី​រ៉​ង់ លោក Abbas Araghchi បាន​ប្រកាស​ថា សម្រាប់​រយៈពេល​២​ស​ប្តា​ហ៍​នៃ​បទ​ឈប់​បាញ់ ការ​ឆ្លងកាត់​ដោយ​សុវត្ថិភាព​តាម​ច្រក​ហ័​រមូ​សនឹង​អាច​ធ្វើ​ទៅ​បាន តាម​រយៈ​ការ​សម្របសម្រួល​ជាមួយ​កងកម្លាំងប្រដាប់អាវុធ​អ៊ី​រ៉​ង់ និង​ដោយ​មានការ​ពិចារណា​យ៉ាង​ត្រឹមត្រូវ​អំពី​ដែន​កំណត់​បច្ចេកទេស​។

យោង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​អ៊ី​រ៉​ង់ បានឱ្យ​ដឹង​ថា កិច្ចចរចា​នឹង​ចាប់ផ្តើម នៅ​ថ្ងៃ​ទី ១០ ខែមេសា ឆ្នាំ​២០២៦ នៅ​ទីក្រុង​អ៊ី​ស្លា​ម៉ា​បា​ដ (Islamabad) ប្រទេស​ប៉ា​គី​ស្ថាន ខណៈ​ដែល​សហរដ្ឋអាមេរិក​មិន​ទាន់​បាន​បញ្ជាក់​ពី​ការ​ចរចា​នៅឡើយ​ទេ​។ សំណើ ១០ ចំណុច​របស់​អ៊ី​រ៉​ង់ ដែល​បាន​ផ្ញើ​ទៅ​សហរដ្ឋអាមេរិក សម្រាប់​ការ​ចរចា​បញ្ចប់សង្គ្រាម រួម​មាន​ទាំង​ការ​ឆ្លងកាត់​តាម​ច្រក​សមុទ្រ​ហ័​រ​មូស​ដែល​សម្របសម្រួល​ជាមួយ​កងកម្លាំងប្រដាប់អាវុធ​អ៊ី​រ៉​ង់ ការ​បញ្ចប់សង្គ្រាម​ប្រឆាំង​អ៊ី​រ៉​ង់ និង​ក្រុម​សម្ព័ន្ធមិត្ត និង​ដក​កងកម្លាំង​ប្រយុទ្ធ​របស់​អា​មេ​រិ​ក​ចេញពី​មូលដ្ឋានទ័ព​ក្នុង​តំបន់​មជ្ឈិមបូព៌ា​ទាំងអស់​។ សំណើ​នេះ​ក៏​រួម​បញ្ចូល​ទាំង​ការ​ដក​ទណ្ឌកម្ម​បឋម និង​បន្ទាប់បន្សំ​ទាំងអស់ ការ​ទូទាត់​សំណង​ពេញលេញ​ដល់​អ៊ី​រ៉​ង់ និង​ការ​ទូទាត់​ត្រឡប់​មក​វិញ​នូវ​ទ្រព្យសម្បត្តិ​អ៊ី​រ៉​ង់​ដែល​បាន​បង្កក​ផង​ដែរ​។

តម្លៃ​ប្រេង​ឆៅ​អន្តរជាតិ​បាន​បន្ត​ដាំ​ក្បាល​ចុះ​ភ្លាម​ៗ បន្ទាប់​ពី​លោក ត្រាំ បាន​ប្រកាស​ពី​បទ​ឈប់​បាញ់​រយៈពេល​២​ស​ប្តា​ហ៍​តាម​លក្ខខណ្ឌ​។ ជាក់ស្តែង តម្លៃ​ប្រេង​ឆៅ​ប្រភេទ Brent ស្តង់ដារ​សកល​បាន​ធ្លាក់​ចុះ​ប្រហែល ១៣,៦% មក​នៅ​ត្រឹម ៩៤,៥០ ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​បារ៉ែល​។ ប្រេង​ដែល​ជួញដូរ​នៅ​សហរដ្ឋអាមេរិក​បាន​ធ្លាក់​ចុះ​ប្រហែល ១៤.៣% មក​នៅ​ត្រឹម ៩៦,៨០​ដុល្លារ​/​ប៉ា​រែ​ល​។ ដ្បិត​តម្លៃ​ប្រេង​ស្តង់ដារ​ទាំង​ពីរ​កំពុង​ជួញដូរ​លើស​ពី ១០០​ដុល្លារ​/​បារ៉ែល កាលពី​ថ្ងៃ​ទី​៧ ខែមេសា ឆ្នាំ​២០២៦៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ