ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រា.ប​មុខសញ្ញា​ចាស់ ឆ.ក់​ទូរ​ស័ព្ទ​ស្ត្រីបរទេសម្នាក់ កាលពីខែមុន

2 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ជា​មុខសញ្ញា​ចាស់​ធ្លាប់​ជាប់​ពន្ធនាគារ ត្រូវ​បាន​កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌកំ​រិ​ក​ស្រាល​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ស្រាវជ្រាវ​ឃាត់ខ្លួន​បន្ទាប់​ពី​ធ្វើ​សកម្មភាព​ឆក់​ទូរ​ស័ព្ទ​ស្ត្រី​ជា​ជនជាតិ​បរទេស​កាលពី​ចុងខែ​មីនា​ ឆ្នាំ​២០២៦​។ ជនសង្ស័យ​រូប​នេះ​ឈ្មោះ ថេ​ង ចាន់​វិរៈបុត្រ​ ហៅ យ៉ា​បុត្រ…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ជា​មុខសញ្ញា​ចាស់​ធ្លាប់​ជាប់​ពន្ធនាគារ ត្រូវ​បាន​កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌកំ​រិ​ក​ស្រាល​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ស្រាវជ្រាវ​ឃាត់ខ្លួន​បន្ទាប់​ពី​ធ្វើ​សកម្មភាព​ឆក់​ទូរ​ស័ព្ទ​ស្ត្រី​ជា​ជនជាតិ​បរទេស​កាលពី​ចុងខែ​មីនា​ ឆ្នាំ​២០២៦​។

ជនសង្ស័យ​រូប​នេះ​ឈ្មោះ ថេ​ង ចាន់​វិរៈបុត្រ​ ហៅ យ៉ា​បុត្រ ភេទ​ប្រុស អាយុ​២០ ឆ្នាំ ។

តាម​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា ដោយ​អនុវត្ត​តាម​បទបញ្ជា​ផ្ទាល់​របស់​ឯកឧត្ដម ឧត្តមសេនីយ៍ ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​, ក្រោម​ការ​បញ្ជារ​ពី លោក​ឧត្តម សេនីយ៍​ត្រី ប៊ុ​ន សត្យា ស្នងការ​រង​ទទួល​ផែនការ​ងារ​ព្រហ្មទណ្ឌ រាជធានី​ភ្នំពេញ​,​នៅ​ថ្ងៃ​ទី​០៥ ខែ មេ​សា​ឆ្នាំ​២០២៦​កម្លាំង ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​រាជធានី​ភ្នំពេញ បាន​ចុះ​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ខាងលើ​ពី​បទ លួច​មាន​ស្ថាន​ទម្ងន់ទោស (​ឆក់ ទូរ​សព្ទ័​ Iphone ១៤promax ពី​ស្ត្រី​ជនជាតិ​បរទេសម្នាក់ នៅ​ចំណុច ផ្លូវ​លេខ​១៤៣ ភូមិ​៤ សង្កាត់​បឹង​ព្រ​លឹត ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ វេលា​ម៉ោង​ប្រហែល ១៧​និង​៥០​នាទី ល្ងាច ថ្ងៃ​ទី​២៥​ ខែ​មិ​នា ឆ្នាំ ២០២៦​។

តាម​នគរបាល​បាន​ឲ្យ​ដឹង​ទៀត​ថា ជនសង្ស័យ​ជា​មុខសញ្ញា​ចាស់​ធ្វើ​សកម្មភាព​យ៉ាង​សកម្ម​និង​ធ្លាប់​ជាប់​ពន្ធនាគារ​ ។ ​ជនសង្ស័យ​មាន​បក្សពួក​ដែល​នៅ​សេសសល់​ ខណៈសមត្ថកិច្ច​កំពុង​តែ​ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​ឲ្យ​ដល់​ឬ​ស​គល់​ដោយ​មិន​ឱ្យរួចខ្លួន​នោះ​ឡើយ​។

បច្ចុប្បន្ន​ ជនសង្ស័យ និង​វត្ថុ​តាង​ខាងលើ កម្លាំង​ជំនាញ​ការិយាល័យ កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ