ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្តីវា.យប្រពន្ធ​ស្លា.ប់មុខផ្ទះ សមត្ថកិច្ចព័.ទ្ធចា.ប់​១​ម៉ោង ទើប​ចា.ប់​បាន​

1 ម៉ោង មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង​ ៖ ​មាន​ករណី​ បុរស​ជា​​ប្តី​សង្ស័យ​ជំងឺសរសៃប្រសាទរើឡើង​ បានទាញគល់ឫស្សីវាយប្រពន្ធ​ បណ្តាល​ឱ្យស្លាប់​​នៅ​ខាង​មុខ​ផ្ទះ បង្ក​ឲ្យ​ចៅ​ៗ​មានការ​ភិតភ័យ​ និង​ស្រែក​យំ​ ​ផ្អើល​ដល់​អ្នកភូមិ​ រត់​មក​ចោមរោម​មើល​និង​នាំ​ក្មេង​ទាំង​២នាក់​​ចេញពីផ្ទះ​…

ខេត្តស្វាយរៀង​ ៖ ​មាន​ករណី​ បុរស​ជា​​ប្តី​សង្ស័យ​ជំងឺសរសៃប្រសាទរើឡើង​ បានទាញគល់ឫស្សីវាយប្រពន្ធ​ បណ្តាល​ឱ្យស្លាប់​​នៅ​ខាង​មុខ​ផ្ទះ បង្ក​ឲ្យ​ចៅ​ៗ​មានការ​ភិតភ័យ​ និង​ស្រែក​យំ​ ​ផ្អើល​ដល់​អ្នកភូមិ​ រត់​មក​ចោមរោម​មើល​និង​នាំ​ក្មេង​ទាំង​២នាក់​​ចេញពីផ្ទះ​ ព្រមទាំង​បាន​ប្តឹង​​រាយការណ៍​ជូន​ទៅ​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគ​បាល​ស្រុក​ស្វាយ​ជ្រំ​ ចុះ​ព័ទ្ធ​ចាប់​បុរស​ជា​ប្តី​ អស់​រយៈពេល​១​ម៉ោង ​​ទើប​ចាប់ខ្លួន​បាន​នៅ​កន្លែង​កើតហេតុ​បញ្ជូន​ទៅ​អធិការដ្ឋាន​ស្រុក​ស្វាយ​ជ្រំ​ ដើម្បី​សាកសួរ​។

​​ហេតុការណ៍ខាងលើ​នេះ​បាន​បង្កការភ្ញាក់​ផ្អើល​កើតឡើង​នៅ​វេលា​ម៉ោង ០៤​និង​៤៥​នាទី​រសៀល​ថ្ងៃ​ទី ០៧ ​ខែមេសា ឆ្នាំ​២០២៦ ​ស្ថិត​នៅ​ភូមិ​តា​រក្ស ​ឃុំ​ឈើទាល​ ស្រុក​ស្វាយ​ជ្រំ​ ខេត្តស្វាយរៀង ។

​បើ​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា ស្ត្រី​រង​គ្រោះជាប្រពន្ធ​​ឈ្មោះ​មឿ​ន អាយុ​៦០​ឆ្នាំ រីឯ​​ជនដៃដល់​​ជា​ប្តី​ឈ្មោះ​រ៉​ន អាយុ​៦២​ឆ្នាំ ​​មានជំងឺ​​សរ​​សៃ​ប្រសាទ ដោយសារ​ញៀន​ស្រា ហើយ​ពេល​ផឹកស្រា​ស្រវឹង​ប្រើ​ហិង្សា​លើ​គ្រួសារ និង​​ធ្លាប់​កាប់​ប្រពន្ធ​ បណ្តាល​ឲ្យ​រង​របួស​២​​លើករួច​​មក​ហើយ ត្រូវបាន​សមត្ថកិច្ច​​ចាប់​យក​ទៅ​អប់រំ រួច​ឲ្យ​មក​ផ្ទះ​វិញ ​ហើយ​ក៏​មិន​ដែល​ឈ្លោះប្រកែក​ជាមួយ​ប្រពន្ធ​ទៀត​ទេ ។

តាមប្រភពដដែលបានបន្តថា កូន​ៗ​បាន​រៀប​ការ​ រួច​បែក​ផ្ទះ​ទៅ​រស់នៅ​ផ្សេង ចំណែក​កូនប្រុស​ម្នាក់​បាន​យក​កូនប្រុស​ស្រី​មក​ផ្ញើឳ​ពុក​ម្តាយ​ឲ្យ​ជួយ​មើល​ចៅ​ៗ ។ ដោយ​ប្តី​ប្រពន្ធ​ជាប់រវល់​ទៅ​ធ្វើ​ការ​នៅ​រោងចក្រ ​មិន​នឹក​ស្មានថា​ឳ​ពុកដែលមានជំងឺស​រ​សៃ​ប្រសាទរើឡើងវិញ និង​វាយ​ម្តាយ បណ្តាល​ឲ្យ​ស្លាប់​បែប​នេះ​សោះ​។​

​ទោះ​​បី​ជា​យ៉ាងណា សមត្ថកិច្ច​បាន​ចាប់ខ្លួន​បុរស់​ជា​ប្តី​យក​ទៅ​សាកសួរ​មូលហេតុ​ ​ក្រោយពី​ជនសង្ស័យ​យក​គល់​ឬ​ស្សី​វាយ​ប្រពន្ធ​ចំ​ក​ង្ចឹ​ង​.​ក​ពីក្រោយ ​បណ្តាល​ឲ្យ​បាក់​ក​ស្លាប់​យ៉ាង​អាណោច​អ​ធ​ម័​។

​ក្រោយ​ពី​សមត្ថកិច្ច​ចុះ​ពិនិត្យ​ និង​ធ្វើ​កោសល្យ​វិ​ច្ច័​យ​រួច​បាន​ប្រគល​សព​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​ រីឯ​ជនសង្ស័យ​ជា​ប្តី​ ត្រូវបាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុ​លា​ការ​ចាត់ការ​តាម​នី​តិវិធី​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ