ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​ការពារថ្លើមឱ្យរឹងមាំ! ស្គាល់កំពូលបន្លែ ៥ មុខ ដែលអ្នកគួរញ៉ាំរាល់សប្តាហ៍ ដើម្បីជួយបន្សាបជាតិពុល និងពង្រឹងសុខភាពសរីរាង្គខាងក្នុងឱ្យកាន់តែល្អប្រសើរ

1 ថ្ងៃ មុន

សុខភាព៖ យោងតាមការចុះផ្សាយពីប្រភពបរទេស ថ្លើមគឺជាសរីរាង្គដ៏សំខាន់បំផុតមួយ ដែលបំពេញមុខងារជាង ៥០០ ក្នុងរាងកាយ រាប់ចាប់ពីការរំលាយអាហារ រហូតដល់ការចម្រោះឈាម។ ប៉ុន្តែ ទម្លាប់រស់នៅមិនល្អ…

សុខភាព៖ យោងតាមការចុះផ្សាយពីប្រភពបរទេស ថ្លើមគឺជាសរីរាង្គដ៏សំខាន់បំផុតមួយ ដែលបំពេញមុខងារជាង ៥០០ ក្នុងរាងកាយ រាប់ចាប់ពីការរំលាយអាហារ រហូតដល់ការចម្រោះឈាម។ ប៉ុន្តែ ទម្លាប់រស់នៅមិនល្អ និងការញ៉ាំអាហារខុសរបៀប អាចធ្វើឱ្យថ្លើមចុះខ្សោយ។

បើតាមអ្នកជំនាញសុខភាព ខាងក្រោមនេះគឺជាបន្លែ ៥ មុខ ដែលជួយថែរក្សាថ្លើមឱ្យមានសុខភាពល្អ ប្រសិនបើអ្នកញ៉ាំវាឱ្យបានទៀងទាត់៖

បន្លែដំបូងគេគឺ ផ្កាខាត់ណាខៀវ​ ដែលសម្បូរសារធាតុ Sulforaphane និងវីតាមីន C ជួយកាត់បន្ថយភាពតានតឹងនៃកោសិកា និងជំរុញអង់ស៊ីមបន្សាបជាតិពុលក្នុងថ្លើម។ សម្រាប់អ្នកមានបញ្ហាថ្លើមខ្លាញ់ ផ្កាខាត់ណាខៀវក៏ជួយសម្រួលកម្រិតអង់ស៊ីមថ្លើមឱ្យមានតុល្យភាពឡើងវិញផងដែរ។ បន្ទាប់មកគឺ មើមឆៃថាវក្រហម​ ដែលមានសារធាតុ Betalain ជួយកាត់បន្ថយការរលាក និងជាតិហ្វូឡាត ​ជ​ំរុញការរំលាយអាហារ កាត់បន្ថយខ្លាញ់រុំថ្លើមបានយ៉ាងពូកែ។

បន្លែពិសេសមួយទៀតគឺ ផ្កាអាទីសូ​ ដែលសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម និង Cynarin ជួយជួសជុលកោសិកាថ្លើមដែលខូចខាត បង្កើនការផលិតទឹកប្រមាត់ និងជួយរំលាយជាតិខ្លាញ់បានយ៉ាងរហ័ស។ ក្រៅពីនេះ បន្លែផ្ទី​ ក៏មិនអាចខ្វះបានដែរ ព្រោះវាមាន Beta-carotene និងវីតាមីន E ការពារកោសិកាថ្លើមពីការរលាក ដែលអ្នកអាចយកទៅធ្វើជាស៊ុប ឬទឹកបន្លែក្រឡុកក៏បាន។

ចុងក្រោយគឺ ស្ពៃក្ដោប​ ដែលផ្ទុកវីតាមីន C ខ្ពស់ ជួយការពារថ្លើមពីការខូចខាត និងពង្រឹងសមត្ថភាពបន្សាបជាតិពុលតាមធម្មជាតិរបស់រាងកាយ។ ការបញ្ចូលបន្លែទាំង ៥ មុខនេះទៅក្នុងរបបអាហារប្រចាំសប្តាហ៍ មិនត្រឹមតែជួយឱ្យថ្លើមរបស់អ្នកដំណើរការបានល្អប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយឱ្យសុខភាពទូទៅរបស់អ្នករឹងមាំ និងស្រស់ថ្លាពីខាងក្នុងមកវិញផងដែរ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ