តម្លៃជិត ៣០០០ដុល្លារ ! តើ iPhone Fold ដំបូងបង្អស់របស់ Apple មានអ្វីពិសេសខ្លះបានជាថ្លៃម្ល៉េះ ?
- ភ្នំពេញ
បរទេស ៖ យោងតាមរបាយការណ៍ពីលោក Mark Gurman របស់សារព័ត៌មាន Bloomberg បានឱ្យដឹងថា ការអភិវឌ្ឍន៍ទូរស័ព្ទអេក្រង់បត់ iPhone…
បរទេស ៖ យោងតាមរបាយការណ៍ពីលោក Mark Gurman របស់សារព័ត៌មាន Bloomberg បានឱ្យដឹងថា ការអភិវឌ្ឍន៍ទូរស័ព្ទអេក្រង់បត់ iPhone…
បរទេស ៖ យោងតាមរបាយការណ៍ពីលោក Mark Gurman របស់សារព័ត៌មាន Bloomberg បានឱ្យដឹងថា ការអភិវឌ្ឍន៍ទូរស័ព្ទអេក្រង់បត់ iPhone Fold របស់ក្រុមហ៊ុន Apple កំពុងមានវឌ្ឍនភាពយ៉ាងរលូន ហើយឧបករណ៍នេះត្រូវបានកំណត់ថា នឹងបង្ហាញខ្លួនក្នុងអំឡុងខែកញ្ញា ដែលជាពេលវេលាធម្មតានៃការចេញលក់ iPhone ម៉ូដែលថ្មីៗ ។ iPhone Fold នឹងត្រូវដាក់លក់ក្នុងពេលដំណាលគ្នា ឬភ្លាមៗបន្ទាប់ពីការចេញលក់ម៉ូដែល iPhone 18 Pro ។
របាយការណ៍របស់លោក Gurman បានបដិសេធព័ត៌មានពីគេហទំព័រជប៉ុន Nikkei ដែលធ្លាប់បានលើកឡើងថា បញ្ហាបច្ចេកទេសផ្នែកវិស្វកម្មអាចនឹងធ្វើឱ្យការចេញលក់ iPhone Fold រុញទៅដល់ឆ្នាំ ២០២៧ ។ លោក Gurman បានបញ្ជាក់ថា របាយការណ៍របស់ Nikkei គឺ មិនត្រឹមត្រូវឡើយ ។ កន្លងមកគេហទំព័រជប៉ុននោះបានអះអាងថា Apple កំពុងជួបប្រទះបញ្ហាវិស្វកម្មដ៏ស្មុគស្មាញ និងត្រូវចំណាយពេលដោះស្រាយយូរជាងការរំពឹងទុក ។

ទោះបីជាយ៉ាងណាក៏ដោយ កាលពីពីរសប្តាហ៍មុន លោក Gurman ខ្លួនឯងក៏ធ្លាប់បាននិយាយថា iPhone Fold អាចនឹងចេញលក់យឺតជាង iPhone 18 Pro និង 18 Pro Max ដែរ ប៉ុន្តែវាហាក់ដូចជាផែនការរបស់ Apple មានការផ្លាស់ប្តូរវិញ ។
រចនាសម្ព័ន្ធដ៏ស្មុគស្មាញនៃអេក្រង់ iPhone Fold អាចនឹងធ្វើឱ្យចំនួនផ្គត់ផ្គង់នៅលើទីផ្សារមានកម្រិត ដែលនេះស្របទៅនឹងព័ត៌មានរបស់អ្នកវិភាគល្បីឈ្មោះ លោក Ming-Chi Kuo។ កាលពីខែធ្នូ លោក Kuo បាននិយាយថា បញ្ហាប្រឈមក្នុងការផលិតអាចនឹងធ្វើឱ្យខ្វះខាតទូរស័ព្ទសម្រាប់លក់ ប៉ុន្តែលោកមិនបានលើកឡើងពីការពន្យារពេលនៃការចេញលក់នោះទេ ។

លោក Gurman បន្ថែមថា ទោះបីជាបច្ចុប្បន្ន Apple មានបំណងដាក់លក់ iPhone Fold រួមជាមួយ iPhone 18 Pro ក៏ដោយ ប៉ុន្តែផែនការក្រុមហ៊ុនអាចនឹងប្រែប្រួល ហើយពេលវេលាច្បាស់លាស់នៅមិនទាន់ចុងក្រោយនៅឡើយទេ ។ បច្ចុប្បន្នការផលិតទ្រង់ទ្រាយធំមិនទាន់ចាប់ផ្តើមនៅឡើយទេ ដោយឧបករណ៍នេះស្ថិតក្នុងដំណាក់កាលត្រួតពិនិត្យវិស្វកម្ម (Engineering Verification Phase) ។ កាលពីម្សិលមិញ ព័ត៌មានលេចធ្លាយបានបង្ហាញថា Apple បានចាប់ផ្តើមការសាកល្បងផលិតហើយ ។ ជាមួយនឹងរបាយការណ៍ជាច្រើនស្តីពីការធ្វើតេស្តផលិតកម្មដំបូងនេះ វាបង្ហាញថា Apple កំពុងដំណើរការតាមនីតិវិធីស្តង់ដារនៃការចេញលក់ផលិតផលថ្មីរបស់ខ្លួន ។
ដោយសារ iPhone Fold គឺជាឧបករណ៍ស៊េរីថ្មីសន្លាង និងជា iPhone ដែលគួរឱ្យចាប់អារម្មណ៍បំផុតក្នុងរយៈពេលជាងមួយទសវត្សរ៍មកនេះ យើងអាចរំពឹងថា នឹងមានពាក្យចចាមអារ៉ាមលេចធ្លាយជាបន្តបន្ទាប់រហូតដល់ខែកញ្ញា ហើយលក្ខណៈសម្បត្តិបឋមដែលត្រូវបានគេដឹង គឺអេក្រង់ពេលបត់ទំហំប្រហែល ៥.៥ អ៊ីង, អេក្រង់ពេលបើកទំហំប្រហែល ៧.៨ អ៊ីង, កម្រាស់ប្រហែល ៤.៥ មិល្លីម៉ែត្រ, ទម្រង់អេក្រង់ (Aspect Ratio) ៤:៣ ស្រដៀងនឹង iPad និងមានកម្រាស់បត់ស្តើងជាងទូរស័ព្ទអេក្រង់បត់ដទៃទៀតនៅលើទីផ្សារបច្ចុប្បន្ន ។

យោងតាមតម្លៃដែលត្រូវបានគេលួចទម្លាយនៅលើបណ្តាញសង្គមចិនបានឱ្យដឹងថា iPhone អេក្រង់បត់របស់ក្រុមហ៊ុន Apple អាចនឹងមានតម្លៃជិត ៣,០០០ ដុល្លារ សម្រាប់ម៉ូដែលដែលមានអង្គផ្ទុកទិន្នន័យធំបំផុត ។ យោងតាមគណនីបែកធ្លាយព័ត៌មាននៅលើបណ្តាញ Weibo ឈ្មោះ Instant Digital បានអះអាងថា iPhone Fold នឹងមានជម្រើសអង្គផ្ទុកទិន្នន័យទំហំ 256GB, 512GB និង 1TB ដោយតម្លៃប្រហាក់ប្រហែលនឹងចាប់ផ្តើមពី ២,៣២០ ដុល្លារ និងឡើងដល់ចំណុចកំពូលប្រហែល ២,៩០០ ដុល្លារ សម្រាប់ម៉ូដែល 1TB ៕ ប្រភព ៖ macrumors
ចែករំលែកព័តមាននេះ