ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កោះកេរ ៖ យុទ្ធនាការសង្គ្រោះ និងថែទាំប្រាសាទបុរាណឱ្យមានសុវត្ថិភាព

7 ម៉ោង មុន

អាជ្ញាធរ​ជាតិ​ព្រះ​វិហារ បន្ត​យុទ្ធនាការ​ថែទាំ និង​ដំឡើង​ឧបករណ៍​តាមដាន​បម្រែបម្រួល​ថ្ម​ប្រាសាទ ក្នុង​រមណីយដ្ឋាន​កោះ​កេរ ។ អាជ្ញាធរ​ជាតិ​ព្រះ​វិហារ បាន​ប្រកាស​នា​រសៀល​ថ្ងៃ​ទី​៨ ខែមេសា​នេះ​ថា ៖ ការងារ​ថែទាំ…

អាជ្ញាធរ​ជាតិ​ព្រះ​វិហារ បន្ត​យុទ្ធនាការ​ថែទាំ និង​ដំឡើង​ឧបករណ៍​តាមដាន​បម្រែបម្រួល​ថ្ម​ប្រាសាទ ក្នុង​រមណីយដ្ឋាន​កោះ​កេរ ។

អាជ្ញាធរ​ជាតិ​ព្រះ​វិហារ បាន​ប្រកាស​នា​រសៀល​ថ្ងៃ​ទី​៨ ខែមេសា​នេះ​ថា ៖ ការងារ​ថែទាំ និង​តាមដាន​បម្រែបម្រួល​ថ្ម តាម​ប្រាសាទ​ជា​ប្រចាំ ក្នុង​រមណីយដ្ឋាន​ប្រាសាទ​កោះ​កេរនាយកដ្ឋាន​អភិរក្ស និង​បុរាណវិទ្យា​នៃ​អាជ្ញាធរ​ជាតិ​ព្រះ​វិហារ កំពុង​បន្តការងារ​ថែទាំ និង​តាមដាន​ការ​ប្រែប្រួល​ថ្ម​ប្រាសាទ តាម​រយៈ​ការ​ប្រើប្រាស់​ឧបករណ៍​ម៉ែត្រ​ក្រិត និង​កាត់​សម្អាត​កូន​រុក្ខជាតិ​តាម​ប្រាសាទ​ជា​ប្រចាំ ក្នុង​រមណីយដ្ឋាន​ប្រាសាទ​កោះ​កេរ ដើម្បី​ធានា​ដល់​សុវត្ថិភាព​នៃ​ការ​ទស្សនា ការ​អភិរក្ស​បង្ការ និង​រក្សា​សោភ័ណ​ភាព​នៅ​តាម​ប្រាសាទ​នានា ។

ការ​បំពាក់​ឧបករណ៍​តាមដាន ត្រូវ​បាន​តម្លើង​នៅ​ទីតាំង ដែល​មាន​ហានិភ័យ​ខ្ពស់​នានា តាម​ទិន្នន័យ​ដែល​បាន​សិក្សា ដោយ​ក្រុម​សិក្សា​ផែនទី​ហានិភ័យ​នា​ពេល​កន្លង ដែល​ផ្តល់​ភាព​ងាយស្រួល និង​ផ្តល់​ព័ត៌មាន​បាន​លឿន អំពី​ការ​ប្រែប្រួល​នៃ​រចនាសម្ព័ន្ធ​សំណង់​ប្រាសាទ ដើម្បី​ទប់ស្កាត់​ការ​ដួលរ​លំដោយ​ការ​ទល់​ទ្រ និង​ជួសជុល​បាន​ទាន់​ពេលវេលា ។

ចំណែក​ការ​សម្អាត​កូន​រុក្ខជាតិ​ដុះ​លើ​ប្រាសាទ គឺ​បាន​ជួយ​កាត់​បន្ថយ​ការ​លូតលាស់​នៃ​រុក្ខជាតិ ដែល​ឬ​សរប​ស់វា បាន​ជ្រាតចូល​តាម​គម្លាត​ថ្ម និង​បំផ្លាញ​ដល់​រចនាសម្ព័ន្ធ​សំណង់​ប្រាសាទ​នានា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ