ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ម្នាក់​ឈឺពោះ​សម្រាលកូន លើ​ទូក ត្រូវ​បាន​គ្រូ​ពេទ្យ​ជួយ​សង្គ្រោះទាន់​ពេលវេលា

2 ម៉ោង មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ស្ត្រី​មាន​ផ្ទៃពោះ​គ្រប់​ខែ​សម្រាលកូន​ម្នាក់​ត្រូវ​បាន​ជួយ​សង្គ្រោះ​ដោយ​ប្រធាន​ផ្នែក​សម្ភព​និង​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ​ខេត្តកំពង់ឆ្នាំង បាន​ជួយ​សង្គ្រោះ​ដោយ​សំរាលកូន​លើ​ផ្ទៃ​ទឹក គ្រា​ដែល​ស្ត្រី​រូប​នោះ​ត្រូវ​បាន​ក្រុម​គ្រួសារ បញ្ជូន​មក​សម្រាលកូន​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ឆ្នាំង ។​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ព្រឹក​ថ្ងៃ​ទី ៨ ខែមេសា ឆ្នាំ…

ខេត្តកំពង់ឆ្នាំង ៖ ស្ត្រី​មាន​ផ្ទៃពោះ​គ្រប់​ខែ​សម្រាលកូន​ម្នាក់​ត្រូវ​បាន​ជួយ​សង្គ្រោះ​ដោយ​ប្រធាន​ផ្នែក​សម្ភព​និង​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ​ខេត្តកំពង់ឆ្នាំង បាន​ជួយ​សង្គ្រោះ​ដោយ​សំរាលកូន​លើ​ផ្ទៃ​ទឹក គ្រា​ដែល​ស្ត្រី​រូប​នោះ​ត្រូវ​បាន​ក្រុម​គ្រួសារ បញ្ជូន​មក​សម្រាលកូន​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ឆ្នាំង ។​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ព្រឹក​ថ្ងៃ​ទី ៨ ខែមេសា ឆ្នាំ ២០២៦​។

យោង​តាម​ផេ​ក​ផ្លូវការ​របស់​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ឆ្នាំង​បាន​បញ្ជាក់​ថា អ្នកគ្រូ​ពេទ្យ ប៉ា​ល់ ដា​រិ​ន ប្រធាន​សាល់​ផ្នែក​សម្ភព​និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ឆ្នាំង បាទ​ជួយ​សង្គ្រោះ​ស្ត្រី​សម្រាលកូន​នៅ​លើ​ផ្លូវទឹក ក្នុង​ស្ថានភាព​ប្រកបដោយ​គ្រោះថ្នាក់​និង​ប្រញាប់ប្រញាល់​បំផុត ។​ដែល​នេះ​បាន​បង្ហាញ​ពី​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ក្នុង​នាម​ជា​គ្រូពេទ្យ​ជំនាញ បាន​ចុះ​ទៅ​ជួយ​សង្គ្រោះ​ស្ត្រី​ម្នាក់​ឈឺពោះ​សម្រាលកូន​នៅ​លើ​ទូក ខណៈ​ដែល​ក្រុម​គ្រួសារ​ព្យាយាម​បញ្ជូន​មក​មន្ទីរពេទ្យ​ភូមិ​ក្រង​ផ្ទិ​ល ឃុំ​ប្រឡាយ​មាស ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង ប៉ុន្តែ​មក​មិន​ទាន់​ពេលវេលា ក៏​សម្រាលកូន​តាម​ផ្លូវទឹក ទទួល​បាន​ជោគជ័យ និង​មាន​សុខភាព​ល្អ​ទាំង​ម្ដាយ​និង​កូន ។

ក្នុង​ផេ​ក​ផ្លូវការ​នេះ​មិន​បាន​បញ្ជាក់​ថា​ស្ត្រី​ខាងលើ​មានឈ្មោះ​អ្វី និង​សម្រាលកូន​ទី​ប៉ុន្មាន នោះ​ទេ ប៉ុន្តែ​បាន​បញ្ជាក់​ថា​ស្រី​ខាងលើ​មាន​ទី​លំនៅ​ភូមិ​ក្រង​ផ្ទិ​ល ឃុំ​ប្រឡាយ​មាស ។ ​សកម្មភាព​នេះ​គឺជា​គំរូ​ល្អ​មួយ​នៃ​បុគ្គលិក​សុខាភិបាល​តែងតែ​នៅ​ក្បែរ​និង​ជួប​សង្គ្រោះ​ប្រជាពលរដ្ឋ​គ្រប់ពេលវេលា​គ្រប់​ទីកន្លែង​និង​គ្រប់​កាលៈទេសៈ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ