ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​តិចនិកមាសកែសម្រួលម៉ោងញ៉ាំអាហារ! កំណត់ប្រព័ន្ធដុតរំលាយជាតិខ្លាញ់ឱ្យដើរពេញទំហឹង ដើម្បីកម្ចាត់ខ្លាញ់កកកុញតាមរាងកាយ

19 វិនាទី មុន

​សុខភាព៖ យោងតាមការចុះផ្សាយពីប្រភពបរទេស ការទទួលបានរាងកាយស្លីមមាំមួន និងគ្មានខ្លាញ់ក្បាលពោះ មិនត្រឹមតែអាស្រ័យលើអ្វីដែលអ្នកញ៉ាំប៉ុណ្ណោះទេ ប៉ុន្តែ “ពេលវេលានៃការញ៉ាំ” គឺជាកត្តាសំខាន់បំផុតដែលជួយឱ្យប្រព័ន្ធដុតរំលាយអាហារដំណើរការបានពេញប្រសិទ្ធភាព។ ប្រសិនបើអ្នកហាត់ប្រាណខ្លាំងតែមិនសូវឃើញលទ្ធផល វាអាចមកពីកម្រិតអាំងស៊ុយលីនក្នុងរាងកាយមិនទាន់អំណោយផលដល់ការរំលាយខ្លាញ់។…

​សុខភាព៖ យោងតាមការចុះផ្សាយពីប្រភពបរទេស ការទទួលបានរាងកាយស្លីមមាំមួន និងគ្មានខ្លាញ់ក្បាលពោះ មិនត្រឹមតែអាស្រ័យលើអ្វីដែលអ្នកញ៉ាំប៉ុណ្ណោះទេ ប៉ុន្តែ “ពេលវេលានៃការញ៉ាំ” គឺជាកត្តាសំខាន់បំផុតដែលជួយឱ្យប្រព័ន្ធដុតរំលាយអាហារដំណើរការបានពេញប្រសិទ្ធភាព។ ប្រសិនបើអ្នកហាត់ប្រាណខ្លាំងតែមិនសូវឃើញលទ្ធផល វាអាចមកពីកម្រិតអាំងស៊ុយលីនក្នុងរាងកាយមិនទាន់អំណោយផលដល់ការរំលាយខ្លាញ់។ ខាងក្រោមនេះគឺជាតិចនិក ៥ យ៉ាងដើម្បីកំណត់ប្រព័ន្ធរាងកាយឡើងវិញ៖

ការអនុវត្តរូបមន្ត ​IF​ ជាពិសេសក្បួន ១៦/៨ (ញ៉ាំ ៨ ម៉ោង និងបង្អត់ ១៦ ម៉ោង) គឺជាវិធីសាស្ត្រដ៏មានប្រសិទ្ធភាពបំផុត។ នៅពេលរាងកាយមិនទទួលបានជាតិស្ករក្នុងរយៈពេលយូរ កម្រិតអាំងស៊ុយលីននឹងធ្លាក់ចុះ បង្ខំឱ្យរាងកាយដកយកខ្លាញ់ដែលកកកុញនៅតាមក្បាលពោះ និងដើមភ្លៅមកដុតជារូបធាតុដើមសម្រាប់ថាមពលជំនួសវិញ។ ដើម្បីពន្យារពេលដុតខ្លាញ់នេះឱ្យកាន់តែយូរ អ្នកគួរ ពន្យារពេលញ៉ាំអាហារពេលព្រឹក ឱ្យបាន ២ ទៅ ៣ ម៉ោងក្រោយភ្ញាក់ពីគេង ដោយគ្រាន់តែផឹកទឹកស្អាត ឬកាហ្វេខ្មៅគ្មានស្ករជំនួសវិញ។

ក្រៅពីនេះ អាហារពេលល្ងាចគួរតែបញ្ចប់យ៉ាងតិច ៣ ម៉ោងមុនចូលគេង ព្រោះការញ៉ាំយប់ជ្រៅធ្វើឱ្យរាងកាយរវល់តែរំលាយអាហារ ជាជាងការផលិតអ័រម៉ូនលូតលាស់​ដើម្បីជួសជុលសាច់ដុំ និងដុតខ្លាញ់អំឡុងពេលគេង។ មួយវិញទៀត អ្នកអាចបង្កើនល្បឿននៃការបំបែកជាតិខ្លាញ់ ដោយការ ហាត់ប្រាណនៅចុងបញ្ចប់នៃម៉ោងបង្អត់អាហារ (ដូចជាការដើរហាត់ប្រាណពេលព្រឹកមុនញ៉ាំបាយ) ព្រោះនៅពេលនោះរាងកាយគ្មានជាតិស្ករសម្រាប់ប្រើប្រាស់ វានឹងទាញយកខ្លាញ់លើសមកដុតភ្លាមៗតែម្ដង។

ចំណុចចុងក្រោយដែលសំខាន់បំផុតគឺ ជៀសវាងការញ៉ាំអាហារសម្រន់ចិបចុក នៅចន្លោះពេលបាយ។ រាល់ពេលដែលអ្នកញ៉ាំអាហារផ្អែម ឬនំកញ្ចប់ រាងកាយនឹងបញ្ចេញអាំងស៊ុយលីន ដែលជាអ័រម៉ូនបញ្ជាឱ្យ “បញ្ឈប់ការដុតខ្លាញ់” និងចាប់ផ្ដើម “ស្តុកទុកថាមពល” វិញ។ ការញ៉ាំឱ្យចំពេលជាដុំកំភួន និងទុកចន្លោះឱ្យបានយូរ នឹងជួយឱ្យរាងកាយរក្សាកម្រិតអាំងស៊ុយលីនទាបបានយូរ ដែលផ្ដល់ឱកាសឱ្យដំណើរការរំលាយជាតិខ្លាញ់កើតឡើងបន្តបន្ទាប់ពេញមួយថ្ងៃដោយគ្មានការរំខាន៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ