ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​វប្បធម៌ ​ប្រកាស​បើក​ការ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ដូនតា​១៣​ជំនាញ

22 ម៉ោង មុន

រាជធានីភ្នំពេញ ៖ ចង់​ចេះ​ជំនាញ​បុរាណ ដែល​រួម​មាន​តម្បាញ​សូត្រ ​និង​អំបោះ​, តម្បាញ​ក្រមា​ពណ៌​ត្រុំ​, ប៉ាក់​ឌិន​, ចម្លាក់​ប្រាក់​/​ស្ពាន់​, ចម្លាក់​ស្បែក​, តម្បាញ​ក្រណាត់​ជនជាតិ​ដើម​ភាគតិច​,…

រាជធានីភ្នំពេញ ៖ ចង់​ចេះ​ជំនាញ​បុរាណ ដែល​រួម​មាន​តម្បាញ​សូត្រ ​និង​អំបោះ​, តម្បាញ​ក្រមា​ពណ៌​ត្រុំ​, ប៉ាក់​ឌិន​, ចម្លាក់​ប្រាក់​/​ស្ពាន់​, ចម្លាក់​ស្បែក​, តម្បាញ​ក្រណាត់​ជនជាតិ​ដើម​ភាគតិច​, ខ្មុក​ស្មាច់​, ខ្មុក​ម្រ​ក្សណ៍​, តម្បាញ​កន្ទេល​ផ្អាវ​, ស្មូនឆ្នាំង​, ចម្លាក់​ពុម្ព​, កុលាលភាជន៍ និង​គំនូរ​បុរាណ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ នឹង​បើក​វគ្គ​បណ្តុះបណ្តាល​ឆាប់​ៗ​នេះ ។

ក្រសួង​វប្បធម៌ និងវិចិត្រសិល្បៈ​ បាន​ប្រកាស​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​៦ ខែមេ​សា ឆ្នាំ២០២៦ ​ថា កម្មវិធីបណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ដូនតា​នេះ​ គឺ​នឹង​ដំណើរការ​ដោយ​មិន​បង់ថ្លៃ​ឡើយ ហើយ​ការ​បណ្តុះបណ្តាល ​គឺ​នឹង​ដំណើរការចាប់ពី​ខែឧសភា ខាង​នេះ​តទៅ​នៅ​ទីតាំង ចំនួន​១៣ ក្នុង​ខេត្ត​ចំនួន​៩ ​ដូច​ជា ៖ ខេត្តសៀមរាប​, កណ្តាល​, កំពង់ឆ្នាំង​, កំពង់ចាម​, កំពង់ធំ​, បន្ទាយ​មាន​ជ័យ​, មណ្ឌលគិរី​, រតនគិរី និង​ព្រះ​វិហារ ​។

ប្រភព​ដដែល​បានឱ្យ​ដឹង​ដែរ​ថា​ ចំពោះ​សិស្ស ​ដែល​មក​ពី​គ្រួសារ​ក្រីក្រ​ ដែល​មាន​បណ្ណ​សមធម៌ និង​គ្រួសារ​ងាយ​រង​ហានិភ័យ រាជរដ្ឋាភិបាល ​នឹង​ឧបត្ថម្ភ​ប្រាក់​ចំនួន​ ២៨​ម៉ឺន​រៀល ​ក្នុង​មួយ​ខែ តែ​ត្រូវ​បំពេញ​លក្ខខណ្ឌ​សិក្សា​ឱ្យ​បាន​ត្រឹមត្រូវ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ