ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ស្មារតីសេ្នហាជាតិពុះកញ្ជ្រោល! ប្រជាជនអ៊ីរ៉ង់ជាង ១៤ លាននាក់ ប្រកាសត្រៀមខ្លួនបូជាជីវិតដើម្បីការពារមាតុភូមិ ​

20 ម៉ោង មុន

ទីក្រុងតេហេរ៉ង់៖ នៅចំកណ្តាលនៃការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរពីសំណាក់ប្រធានាធិបតី ដូណាល់ ត្រាំ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានប្រកាសតាមរយៈបណ្តាញសង្គម X…

ទីក្រុងតេហេរ៉ង់៖ នៅចំកណ្តាលនៃការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរពីសំណាក់ប្រធានាធិបតី ដូណាល់ ត្រាំ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានប្រកាសតាមរយៈបណ្តាញសង្គម X នូវតួលេខដ៏រន្ធត់មួយថា មានប្រជាជនអ៊ីរ៉ង់ដែលជាអ្នកស្នេហាជាតិជាង ១៤ លាននាក់ហើយ បានចុះឈ្មោះ និងប្រកាសត្រៀមខ្លួនបូជាជីវិត ដើម្បីការពារសាធារណរដ្ឋអ៊ិស្លាម នៅក្នុងសង្រ្គាមប្រឆាំងនឹងសហរដ្ឋអាម៉េរិក និងអ៊ីស្រាអែល។ នេះបើយោងតាមសារព័ត៌មាន CNN ចុះផ្សាយនៅថ្ងៃទី៧ ខែមេសានេះ។

លោក Pezeshkian ក៏បានបញ្ជាក់ពីជំហរផ្ទាល់ខ្លួនថា លោកក៏បាន និងកំពុងបន្តបូជាជីវិតដើម្បីប្រទេសជាតិរហូតដល់ទីបញ្ចប់ដូចគ្នា។

ចលនាដ៏ធំធេងនេះ គឺជាផ្នែកមួយនៃយុទ្ធនាការ​បូជាជីវិតដើម្បីអ៊ីរ៉ង់​ ដែលបានចាប់ផ្តើមតាំងពីខែមុន ដើម្បីពង្រឹងសាមគ្គីភាពជាតិ ក្រោយពេលសង្រ្គាមបានផ្ទុះឡើង។ រូបភាពនៃក្រុមក្មេងៗជំនាន់ក្រោយដែលចូលរួមក្នុងយុទ្ធនាការគាំទ្ររដ្ឋាភិបាល នៅកណ្តាលទីក្រុងតេហេរ៉ង់ បានបង្ហាញឱ្យឃើញពីស្មារតីមិនចុះចាញ់ ទោះបីជាត្រូវប្រឈមមុខនឹងមហាអំណាចយោធាលំដាប់ពិភពលោកក៏ដោយ។

ការប្រកាសពីចំនួនអ្នកស្ម័គ្រចិត្តបូជាជីវិតរាប់លាននាក់នេះ កើតឡើងក្នុងខណៈដែលអ៊ីរ៉ង់កំពុងត្រៀមលក្ខណៈទប់ទល់នឹងការវាយប្រហារទ្រង់ទ្រាយធំដែលអាចនឹងកើតមានគ្រប់វិនាទី បន្ទាប់ពីលោក ដូណាល់ ត្រាំ បានកំណត់ឱសានវាទឱ្យទីក្រុងតេហេរ៉ង់បើកច្រកសមុទ្រហូម៉ូស ឡើងវិញត្រឹមយប់ថ្ងៃអង្គារនេះ។ នេះគឺជាសញ្ញាព្រមានទៅកាន់អាម៉េរិកថា ប្រសិនបើការវាយប្រហារពិតជាកើតឡើងមែននោះ វានឹងក្លាយជាសង្រ្គាមបង្ហូរឈាមដ៏យូរអង្វែងមួយ ដោយសារតែស្មារតីតស៊ូរបស់ប្រជាជនអ៊ីរ៉ង់ដែលមិនខ្លាចស្លាប់ដើម្បីការពារទឹកដីរបស់ខ្លួន៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ