ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាវាចម្បាំង​របស់​រុ​ស្ស៊ី​ចំនួន​២​គ្រឿង​ចូល​ចត​នៅ​កម្ពុជា​ និង​លើកកម្ពស់​ទំនាក់ទំនង និង​កិច្ច​សហ​ប្រតិបត្តិការ​លើ​វិស័យ​ការពារ​ជាតិ​រវាង​ប្រទេស​ទាំង​ពីរ

3 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​រដ្ឋមន្ត្រីក្រសួង​ការពារជាតិ​បាន​គូសបញ្ជាក់​ថា​ នាវាចម្បាំង​របស់​រុ​ស្ស៊ី​ចំនួន​​២​គ្រឿង​ចូល​ចត​នៅ​កម្ពុជា ​និង​លើកកម្ពស់​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​​ការពារ​ជាតិ​ រវាង​ប្រទេស​ទាំង​ពីរ​ជា​ប្រវត្តិសាស្ត្រ​ ។ ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ ទៀ…

រាជធានី​ភ្នំពេញ​ ៖ ​រដ្ឋមន្ត្រីក្រសួង​ការពារជាតិ​បាន​គូសបញ្ជាក់​ថា​ នាវាចម្បាំង​របស់​រុ​ស្ស៊ី​ចំនួន​​២​គ្រឿង​ចូល​ចត​នៅ​កម្ពុជា ​និង​លើកកម្ពស់​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​​ការពារ​ជាតិ​ រវាង​ប្រទេស​ទាំង​ពីរ​ជា​ប្រវត្តិសាស្ត្រ​ ។

ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ថ្ងៃ​ទី​៧ ខែមេសា ឆ្នាំ​២០២៦​ បាន​ទទួល​សូម​ស្វាគមន៍​នាវាចម្បាំង​របស់​រុ​ស្ស៊ី​ចំនួន​២​គ្រឿង​(​នាវា Soversh​enny លេខ​៣៣៣ និង​នាវា Rezky លេខ​៣៤៣) មក​ពី​កង​នាវា​ប្រចាំ​តំបន់​ប៉ា​ស៊ី​ហ្វិ​ក​នៃ​កងទ័ពជើងទឹក​សហព័ន្ធ​រុ​ស្ស៊ី ដែល​បាន​ចូល​ចត​នៅ​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ដើម្បី​បំពេញ​ទស្សនកិច្ច​រយៈពេល​៣​ថ្ងៃ​នៅ​កម្ពុជា ជាមួយ​នាវិក​សរុប​ប្រមាណ​២៦២​នាក់​ ។

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា ​ដំណើរ​ទស្សនកិច្ច​របស់​កងទ័ពជើងទឹក​រុ​ស្ស៊ី និង​នាវាចម្បាំង​នា​ពេល​នេះ​នឹង​លើកកម្ពស់​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ការពារ​ជាតិ​រវាង​កម្ពុជា និង​រុ​ស្ស៊ី ដែល​ប្រទេស​ទាំង​ពីរ​តែង​ប្រកាន់​យក​ក្នុង​ប្រវត្តិ​នៃ​ទំនាក់ទំនង​ ។

ឯកឧត្តម​បាន​បញ្ជាក់​ថា​ «ខ្ញុំ​ក៏​សង្ឃឹម​យ៉ាង​មុតមាំ​ថា រុ​ស្ស៊ី​នឹង​នៅ​តែ​បន្ត​គាំទ្រ និង​ធ្វើការ​យ៉ាង​​ជិត​ស្និទ្ធ​ជាមួយ​កង​យោធពលខេមរភូមិន្ទ ដើម្បី​ពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​យោធា​របស់​យើង​បន្ថែម​ទៀត ជា​ពិសេស ​ការ​បណ្តុះ​បណ្តា​ន​ធនធានមនុស្ស និង​ការ​ធ្វើ​លំ​ហាត់​សមយុទ្ធ​រួម​គ្នា​នា​ពេល​អនាគត» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ