ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនដឹងទំនា.ស់គ្នារឿងអ្វី! ជន២នាក់ព្រួតគ្នាវា.យ និងចា.ក់បុរសម្នាក់ ផ្អើលមុខវត្តស្ទឹងមានជ័យ

9 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ​បន្ទាប់ពី​​ត្រូវ​បាន​ជនសង្ស័យ​២​នាក់ ប្រដាប់​ដោយ​ដំបង​និង​កាំបិត​វាយ​និង​ចាក់ ​បណ្តាល​អោយ​រង​របួស​ធ្ងន់ធ្ងរ នៅ​វេលា​ម៉ោង​៩​និង​២០​នាទី​យប់ ថ្ងៃ​ទី​០៧​ខែមេសា​ឆ្នាំ​២០២៦ នៅចំណុច​មុខរបង​​វត្ត​ស្ទឹង​មាន​ជ័យ ផ្លូវ​២១៧…

រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ​បន្ទាប់ពី​​ត្រូវ​បាន​ជនសង្ស័យ​២​នាក់ ប្រដាប់​ដោយ​ដំបង​និង​កាំបិត​វាយ​និង​ចាក់ ​បណ្តាល​អោយ​រង​របួស​ធ្ងន់ធ្ងរ នៅ​វេលា​ម៉ោង​៩​និង​២០​នាទី​យប់ ថ្ងៃ​ទី​០៧​ខែមេសា​ឆ្នាំ​២០២៦ នៅចំណុច​មុខរបង​​វត្ត​ស្ទឹង​មាន​ជ័យ ផ្លូវ​២១៧ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

បុរសរងគ្រោះមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ។​

ប្រភព​ព័ត៌មាន​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​បុរស​រង​គ្រោះ​មិន​ស្គាល់​អត្តសញ្ញាណ បាន​ដើរ​តែ​ម្នាក់ឯង តាម​បណ្ដោយ​ផ្លូវ ២១៧​ពី​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ ឆ្ពោះទៅ​វត្ត​ស្ទឹង​មាន​ជ័យ លុះ​មក​ដល់​ចំនុច​កើតហេតុ មិនដឹង​ថា​មាន​ទំនាស់​រឿងអ្វី​នោះ​ទេ ស្រាប់តែ​មាន​បុរស​២​នាក់​ទៀត ប្រដាប់​ដោយ​ដំបង​និង​កាំបិត បាន​ដេញ​តាម​វាយ​ និង​​ចាក់​ជន​រង​គ្រោះ​ចំ​ចង្កេះ​ពីក្រោយ ហើយ​យក​ដំបង​វាយ​ថែម​ទៀត ​បណ្តាល​ឱ្យ​​ជន​រង​គ្រោះ​ដេក​ដួល​នៅ​នឹងកន្លែង រង​របួស​ធ្ងន់ធ្ងរ ចំណែក​ជន​ដៃដល់​ទាំង​២​នាក់ បាន​នាំ​គ្នា​គេច​ទៅ​បាត់ ដោយ​បន្សល់ទុក​​កូនកាំបិត​មួយ​នៅ​កន្លែង​កើតហេតុ​ ។

បន្ទាប់​ពី​កើតហេតុ​ ប្រជាពលរដ្ឋ​បាន​រាយការណ៍​ជូន​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​ទៅ​កន្លែង​កើតហេតុ ឃើញ​ជន​រង​គ្រោះ​រង​របួស​ធ្ងន់ធ្ងរ​ពេក ​ទើប​ហៅ​រថយន្ត​សា​មុ​យ​របស់​មន្ទីរពេទ្យ​រុ​ស្ស៊ី អោយមក​ដឹក​យក​ទៅ​សង្គ្រោះ​សិន ទើប​បន្ត​ការ​សួរនាំ​ស្រាវជ្រាវ​តាម​ក្រោយ​ជា​បន្តទៀត​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ