ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រាំ​ព្រ.មា.ន​ថា​អរិយ​ធម៌​នៅ​អ៊ីរ៉ង់​អាច​រលាយ​សាប​សូន្យ​នៅ​រាត្រី​នេះ​បើ​មិន​ព្រម​បើក​ច្រក​ហ័រ​ម៉ូស

21 ម៉ោង មុន

ទី​ក្រុង​វ៉ាស៊ីនតោន៖ លោក​ដូណាល់​ត្រាំ​ជា​ថ្មី​ម្ដង​ទៀត​បាន​ចេញ​សេចក្ដី​ព្រមាន​ធ្ងន់​ៗ​ទៅអ៊ីរ៉ង់​ថា​ត្រូវ​តែ​​មាន​កិច្ច​ព្រម​ព្រៀង​ជា​មួយ​គ្នា​ត្រឹម​យប់​នេះ​ដែល​ជា​ឱសាន​វាទ​ចុង​ក្រោយ​។ បើ​មិន​ដូច្នេះ​ទេ​អរិយ​ធម៌​ទាំង​មូល​នឹង​ត្រូវ​បាត់​បង់​នៅ​ក្នុង​រាត្រី​នេះ​ហើយ​។ លោក​ថា​អរិយ​ធម៌​មួយ​នឹង​ត្រូវ​ស្លាប់​នៅ​យប់​នេះ​ ហើយ​មិន​អាច​ស្រង់​ដើម​មក​វិញ​ទេ​។ លោក​ក៏​មិន​ចង់​ឃើញ​ព្រឹត្តិ​ការណ៍​នេះ​កើត​ឡើង​ដែរ​។ ប៉ុន្តែ​វា​ប្រហែល​ជា​នឹង​កើត​ឡើង​។ ​យើង​គង់​តែ​ដឹង​ការ​ពិត​នៅ​យប់​នេះ​ជា​មិន​ខាន​។ នោះ​គឺ​ព្រឹត្តិ​ការណ៍​ដ៏​សំខាន់​បំផុត​មួយ​នៅ​ក្នុង​ប្រវត្តិ​សាស្ត្រ​​ពិភព​លោក​ដ៏​បត់​បែន​វែង​ឆ្ងាយ និង​ពោរ​ពេញ​ដោយ​​ភាព​ស្មុគ​ស្មាញ​។…

ទី​ក្រុង​វ៉ាស៊ីនតោន៖ លោក​ដូណាល់​ត្រាំ​ជា​ថ្មី​ម្ដង​ទៀត​បាន​ចេញ​សេចក្ដី​ព្រមាន​ធ្ងន់​ៗ​ទៅអ៊ីរ៉ង់​ថា​ត្រូវ​តែ​​មាន​កិច្ច​ព្រម​ព្រៀង​ជា​មួយ​គ្នា​ត្រឹម​យប់​នេះ​ដែល​ជា​ឱសាន​វាទ​ចុង​ក្រោយ​។ បើ​មិន​ដូច្នេះ​ទេ​អរិយ​ធម៌​ទាំង​មូល​នឹង​ត្រូវ​បាត់​បង់​នៅ​ក្នុង​រាត្រី​នេះ​ហើយ​។ លោក​ថា​អរិយ​ធម៌​មួយ​នឹង​ត្រូវ​ស្លាប់​នៅ​យប់​នេះ​ ហើយ​មិន​អាច​ស្រង់​ដើម​មក​វិញ​ទេ​។ លោក​ក៏​មិន​ចង់​ឃើញ​ព្រឹត្តិ​ការណ៍​នេះ​កើត​ឡើង​ដែរ​។ ប៉ុន្តែ​វា​ប្រហែល​ជា​នឹង​កើត​ឡើង​។

​យើង​គង់​តែ​ដឹង​ការ​ពិត​នៅ​យប់​នេះ​ជា​មិន​ខាន​។ នោះ​គឺ​ព្រឹត្តិ​ការណ៍​ដ៏​សំខាន់​បំផុត​មួយ​នៅ​ក្នុង​ប្រវត្តិ​សាស្ត្រ​​ពិភព​លោក​ដ៏​បត់​បែន​វែង​ឆ្ងាយ និង​ពោរ​ពេញ​ដោយ​​ភាព​ស្មុគ​ស្មាញ​។ រយៈ​ពេល​៤៧​ឆ្នាំ​​ហើយ​ដែល​អ៊ីរ៉ង់​ហែល​ឆ្លង​​​ការ​គាប​សង្កត់​ ធ្វើ​ទា​រុណ​កម្ម​ និង​សេចក្ដី​ស្លាប់​ (ដែល​ប្រពឹត្ត​ឡើង​ដោយ​របប​ដឹក​នាំ​អ៊ីរ៉ង់​ចាប់​តាំង​ពី​ក្រោយ​បដិវត្ត​ឥស្លាម​ឆ្នាំ​១៩៧៩​)​។ ព្រះ​ជា​ម្ចាស់​នឹង​ប្រទាន​ពរ​សម្រាប់​កំពូល​វីរ​ជន​​​នៅ​ប្រទេស​អ៊ីរ៉ង់​។

លោក​ត្រាំ​ព្រមាន​ថា​លោក​នឹង​កម្ទេច​ស្ពាន​ និង​រោង​ចក្រ​អគ្គិសនី​របស់​អ៊ីរ៉ង់​ដោយ​ប្រើ​ពេល​ត្រឹម​តែ​បួន​ម៉ោង​ប៉ុណ្ណោះ​។ លោក​ព្រមាន​ថា​នឹង​ធ្វើ​ដូច្នេះ​ប្រសិន​បើ​អ៊ីរ៉ង់​មិន​ព្រម​បើក​ច្រក​សមុទ្រ​ហ័រ​ម៉ូស​ត្រឹម​ម៉ោង​៨​យប់​​នេះ​។ ឥឡូវ​នេះ យើង​បាន​ផ្លាស់​ប្ដូរ​របប​ដឹក​នាំ​ (នៅ​អ៊ីរ៉ង់​) ទាំង​ស្រុង​ហើយ​។ អ្នក​ថ្មី​នេះ​ត្រូវ​លោក​ត្រាំ​ពិពណ៌​នា​ថា​ជា​មនុស្ស​ឆ្លាត​វៃ​ និង​មិន​សូវ​ជ្រុល​និយម​ដូច​អ្នក​ជំនាន់​មុន​ៗ​​ដែល​បាន​ចែក​ឋាន​ទៅ​កាន់​លោក​ខាង​មុខ​អស់​ទៅ​ហើយ​នោះ​ទេ​​។

នៅ​ពេល​​ឱសាន​វាទ​របស់​លោក​ត្រាំ​កាន់​តែ​កៀក​ទៅ​ៗ​យ៉ាង​ដូច្នេះ​ ប្រតិ​បត្តិ​ការ​វាយ​ប្រហារ​ទៅ​លើ​អ៊ីរ៉ង់​ចាប់​ផ្ដើម​ផ្ទុះ​ឡើង​កាន់​តែ​ខ្លាំង​ពេញ​មួយ​ថ្ងៃ​។ ទីតាំង​មួយ​ចំនួន​រង​ការ​វាយ​ប្រហារ​ដូច​ជា​ផ្លូវ​រថ​ភ្លើង​ ​ស្ពាន​អាកាស ព្រលាន​យន្ត​ហោះ​ និង​រោង​ចក្រ​ចម្រាញ់​សារ​ធាតុ​គីមី​សម្រាប់​ផលិត​ប្រេង​ និង​កាត់​ផ្ដាច់​ប្រព័ន្ធ​ចែក​ចាយ​ភ្លើង​អគ្គិសនី​ជា​ច្រើន​កន្លែង​។ នេះ​បើ​យោង​តាម​ការ​ផ្សាយ​របស់​សារ​ព័ត៌​មាន​អ៊ីរ៉ង់​។


ជា​កិច្ច​ឆ្លើយ​តប​ អ៊ីរ៉ង់​ប្រកាស​ថា​ខ្លួន​នឹង​បញ្ឈប់​ការ​វាយ​ប្រហារ​ទៅ​លើ​ហេដ្ឋា​រចនា​សម្ព័ន្ធ​នៃ​បណ្ដា​ប្រទេស​ជិត​ខាង​នៅ​ឈូង​សមុទ្រ​ពែក​ទេ​។ អ៊ីរ៉ង់​ថែម​ទាំង​អះ​អាង​ទៀត​ថា​ខ្លួន​ទើប​តែ​វាយ​ប្រហារ​កប៉ាល់​ដឹក​ទំនិញ​មួយ​គ្រឿង​នៅ​ឈូង​សមុទ្រ​ និង​វាយ​ប្រហារ​រោង​ចក្រ​ជា​ច្រើន​កន្លែង​នៅ​អារ៉ាប៊ី​សា​អូឌីត​ដែល​មាន​ទំនាក់ទំនង​ជា​មួយ​ក្រុម​ហ៊ុន​អាមេរិក​។ សំណើ​នៃ​បទ​ឈប់​បាញ់​ដែល​បញ្ជូន​ដោយ​ក្រុម​ប្រទេស​អន្តរ​ការី​ត្រូវ​អ៊ីរ៉ង់​ច្រាន​ចោល​ និង​ចាត់​ទុក​ថា​នោះ​ជា​សំណើ​ច្រើន​ស្អេក​ស្កះ និង​គ្មាន​ភាព​តក្កៈ​៕ ប្រភព៖ ឆេន​ណល​ ញូស៍ អេស៊ា និង​ប្រភព​ដទៃ​ទៀត​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ