ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ប្រុសស្រី​៥​នាក់​ នាំគ្នា​ដុ.ត​ខ្សែភ្លើង​យក​ស្ពាន់​នៅ​ក្នុង​ឃ្លុប​ក្រោម​ស្ពាន​ជ្រោយចង្វា ឆេះ​ផ្អើល

3 នាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ​ជនអនាថាចំនួន​៥​នាក់​ត្រូវ​បាន​កម្លាំង​សណ្តាប់ធ្នាប់​ខណ្ឌ​ចង្វារ​ឃាត់ខ្លួន​ បន្ទាប់​ពី​ពួក​គេ​លូន​ចូល​ទៅ​ស្នាក់​នៅ​ក្នុង​ឃ្លុប​ក្រោម​ស្ពាន​ជ្រោយចង្វារ​(​គល់​ស្ពាន​ខាងកើត​)​ក្នុង​សង្កាត់​ជ្រោយចង្វារ ហើយ​ដុត​ខ្សែភ្លើង​យក​ស្ពាន់ ឆេះ​ហុយ​ផ្អើល​ដល់​សមត្ថកិច្ច​និង​អាជ្ញាធរ​ហៅ​រថយន្ត​ពន្លត់អគ្គីភ័យ​ទៅ​អន្តរាគមន៍​ពន្លត់​។ ហេតុការណ៍​ខាងលើ​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ជា​ច្រើន​ម៉ោង កាលពី​ព្រឹក​ថ្ងៃ​ទី៨ ​ខែមេសា​ឆ្នាំ​២០២៦​នេះ​ដោយ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​១​គ្រឿង​បាន​ទៅ​អន្តរាគមន៍​បាញ់​ពន្លត់​។ តាម​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា…

រាជធានី​ភ្នំពេញ ៖ ​ជនអនាថាចំនួន​៥​នាក់​ត្រូវ​បាន​កម្លាំង​សណ្តាប់ធ្នាប់​ខណ្ឌ​ចង្វារ​ឃាត់ខ្លួន​ បន្ទាប់​ពី​ពួក​គេ​លូន​ចូល​ទៅ​ស្នាក់​នៅ​ក្នុង​ឃ្លុប​ក្រោម​ស្ពាន​ជ្រោយចង្វារ​(​គល់​ស្ពាន​ខាងកើត​)​ក្នុង​សង្កាត់​ជ្រោយចង្វារ ហើយ​ដុត​ខ្សែភ្លើង​យក​ស្ពាន់ ឆេះ​ហុយ​ផ្អើល​ដល់​សមត្ថកិច្ច​និង​អាជ្ញាធរ​ហៅ​រថយន្ត​ពន្លត់អគ្គីភ័យ​ទៅ​អន្តរាគមន៍​ពន្លត់​។

ហេតុការណ៍​ខាងលើ​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ជា​ច្រើន​ម៉ោង កាលពី​ព្រឹក​ថ្ងៃ​ទី៨ ​ខែមេសា​ឆ្នាំ​២០២៦​នេះ​ដោយ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​១​គ្រឿង​បាន​ទៅ​អន្តរាគមន៍​បាញ់​ពន្លត់​។

តាម​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ម៉ោង​ប្រមាណ​៦​និង​៣០​នាទី​ព្រឹកថ្ងៃកើតហេតុ​ មាន​ជនអនាថា​មួយ​ក្រុម​មាន​ស្រី​មាន​ប្រុស ដែល​បាន​លូន​ចូល​ទៅ​ស្នាក់​នៅ​ក្នុង​ឃ្លុបក្រោម​ស្ពាន​ជ្រោយចង្វារ​ចាស់ បាន​ដុត​ខ្សែភ្លើង​យក​ស្ពាន់​នៅ​ក្នុង​ឃ្លុបស្ពាននោះ ​បណ្តាល​អោយ​ឆេះ​​​ហុយផ្សែង​​មក​ក្រៅ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នកដំណើរ ស្មាន​តែ​ឆេះ​ស្ពាន ។​ ភ្លាម​ៗ​នោះ អាជ្ញាធរ​និង​សមត្ថកិច្ច​ខណ្ឌ​ជ្រោយចង្វារ​បាន​ចុះ​ទៅ​អន្តរាគមន៍​ ព្រមទាំង​ទាក់ទង​ហៅ​រថយន្ត​ពន្លត់អគ្គីភ័យ​ទៅ​បាញ់​ពន្លត់​ ​ដោយសារ​តែ​ភ្លើង​ឆេះ​នៅ​ក្នុង​ឃ្លុបបែបនេះ បានធ្វើ​​អាជ្ញាធរ​និង​សមត្ថកិច្ច​មានការ​លំបាក​ក្នុង​ការ​បាញ់​ពន្លត់​។

តាមប្រភពពី​​កម្លាំង​សណ្ដាប់ធ្នាប់​ខណ្ឌ​ជ្រោយចង្វារ​បាន​ឲ្យ​ដឹង​ថា ជនអនាថា ចំនួន ៥​នាក់​ ក្នុង​នោះ​មាន​ស្រី​២​នាក់​ត្រូវ​បាន​កម្លាំង​សណ្តាប់ធ្នាប់ និង សមត្ថកិច្ច​ឃាត់ខ្លួន ​បន្ទាប់​ពី​ដុត​ខ្សែភ្លើង​និង​របស់របរ​យក​ស្ពាន់​នៅ​ក្នុង​ឃ្លុប​ក្រោម​ស្ពាន​ជ្រោយចង្វារ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​។

ជនអនាថា​ទាំងនោះ​ត្រូវ​បាន​អាជ្ញាធរ​បញ្ជូន​ទៅ​កាន់​មន្ទីរ​សង្គមកិច្ច​រាជធានី​ភ្នំពេញ​ដើម្បី​បញ្ជូន​បន្ត​ទៅ​មណ្ឌល​កែប្រែ​ឱកាស​ខ្ញុំ​។

គួរ​បញ្ជាក់​ថា នៅ​ក្នុង​ឃ្លុប​ក្រោម​ស្ពាន​ជ្រោយចង្វារ ជា​កន្លែង​ស្នាក់​នៅ​របស់​ជនអនាថា ។​ កន្លងមក​អាជ្ញាធរ​សង្កាត់ ខណ្ឌ​តែងតែ​ចុះ​ណែនាំ​និង​ឃាត់ខ្លួន បញ្ជូន​ទៅ​កាន់​មណ្ឌល​កែ​ប្រែជា​បន្តបន្ទាប់ តែ​ជន​ណា​ថា​មួយ​ចំនួន​នៅ​តែ​បន្ត​លួច​លូន​ចូល​ទៅ​ស្នាក់​នៅ​យ៉ាង​អនាធិ​ប​តេ​យ្យ​ទៀត ​និង​បាន​ដុត​ខ្សែភ្លើង​ បង្កឱ្យ​មានការ​ភ្ញាក់ផ្អើល ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ