ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើករថយន្តបុ.ករបងផ្ទះអ្នកភូមិ រួចក្រឡា.ប់បុ.កដើមដូង ខូចខាតយ៉ាងដំណំ

3 ម៉ោង មុន
  • កំពត

​ខេត្តកំពត ៖ ​រថយន្ត​មួយគ្រឿង សង្ស័យអ្នកបើកបរស្រវឹង បាន​បុក​រះរ​បងផ្ទះអ្នកភូមិហើយក្រឡាប់៣ត្រឡប់​ទៅបុកដើមដូង បណ្តាល​ឱ្យ​​រថយន្តរងការខូចខាតយ៉ាងដំណំ ចំណែកអ្នកបើកបររងរបួសស្រាល ។​ ហេតុការណ៍ខាងលើនេះ​បានកើតឡើង​កាលពី​វេលា​ម៉ោង​7​យប់​ថ្ងៃ​ទី​7 ​ខែមេសា…

​ខេត្តកំពត ៖ ​រថយន្ត​មួយគ្រឿង សង្ស័យអ្នកបើកបរស្រវឹង បាន​បុក​រះរ​បងផ្ទះអ្នកភូមិហើយក្រឡាប់៣ត្រឡប់​ទៅបុកដើមដូង បណ្តាល​ឱ្យ​​រថយន្តរងការខូចខាតយ៉ាងដំណំ ចំណែកអ្នកបើកបររងរបួសស្រាល ។​

ហេតុការណ៍ខាងលើនេះ​បានកើតឡើង​កាលពី​វេលា​ម៉ោង​7​យប់​ថ្ងៃ​ទី​7 ​ខែមេសា ​ឆ្នាំ​2026​ នៅ​​នៅ​លើ​ផ្លូវជាតិ​លេខ​31​ ស្ថិត​ក្នុង​ភូមិ​ជ្រោះ​តា​សោម​ ឃុំ​ប្រាសាទភ្នំ​ខ្យង​ ស្រុក​កំពង់ត្រាច ​ខេត្តកំពត​។

​ប៉ូលិស​ប៉ុ​ស្លិ​រ​ប្រាសាទភ្នំ​ខ្យង​បាន​និយាយ​អោយ​ដឹង​ថា ​មុនពេលកើតហេតុ ​មាន​​រថយន្ត​មួយគ្រឿងម៉ាក​កាម​រី​ ព​ណ៍​ស ​បើកបរ​តែ​ម្នាក់ឯង​នៅ​លើ​ផ្លូវជាតិ​លេខ​31​ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ ដោយ​មាន​អ្នកបើកបរ​មាន​ស្ថានភាព​ស្រវឹង​ ​ហើយ​បាន​រេ​ចង្កូត​ទៅ​បុក​របង​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​ខាងលិច​ផ្លូវ​ រួច​​ក្រឡាប់​​បី​ត្រឡប់​ទៅ​បុក​ដើម​ដូង​ ​ជ្រុះ​​ផ្លែ​ដូងជា​ច្រើន​ផ្លែ​។​

ប៉ូលិស​បាន​ឱ្យ​ដឹង​បន្ត​ថា ​អ្នកបើកបរ​បាន​ស្រែក​អោយ​អ្នក​ភូមិ​ជួយ ​និងនិយាយ​ប្រាប់អ្នកភូមិ​ក្នុង​ស្ថានភាព​ស្រវឹងស្រា​ថា រូប​​គេ​បាន​ដឹក​ឥ​វ៉ា​ន់​ចុះ​ពីលើ​ភ្នំ​បូកគោ​ទៅ​កាន់​ស្រុក​កំណើត​នៅ​តានី​ ស្រុក​អង្គរ​ជ័យ​។​

បន្ទាប់​ពី​ប៉ូលិស​សួរនាំ​រួច​ហើយ ​អ្នក​បើករថយន្ត​របួសស្រាល​ត្រូវ​បាន​ក្រុម​សាច់​ញាត​ដឹក​ទៅ​កាន់​ទៅ​តានី​ទាំង​យប់​ទុក​រថយន្ត​ចោល​នៅ​ជាប់​របង​ផ្ទះ​អ្នក​ភូមិ​ជ្រោះ​តា​សោម​ ។ ​ពិតជា​សំណាង​ណាស់​រថយន្ត​បើក​រេ​ចង្កូត​មក​ពី​ត្បូង​ពេល​បុក​រះ​ទៅ​ធ្លាក់​ខាងឆ្វេង​ដៃ​ហើយ​បើ​មាន​រថយន្ត​ណា​មក​ពី​ខាង​មុខ​ពិតជា​គ្រោះ​ថ្នាក់ជាក់ជាមិនខានឡើយ​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ