ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធី​បណ្តែតប្រទីប​នៅ​ខេត្តសៀមរាប​គឺរំលឹក​ដល់​​គុណ​នៃ​ព្រះ​គង្គា និង​ព្រះធរណី

2 នាទី មុន
  • សៀមរាប

ខេត្ត​សៀម​រា​ប ៖ ប្រវត្តិ​បុណ្យអុំទូក បណ្តែតប្រទីប អកអំបុក សំពះ​ព្រះ​ខែ គឺជា​ពិធីបុណ្យ​​ប្រពៃណី​របស់​ប្រជារាស្ត្រ​ខ្មែរ ​ដែល​ធ្លាប់​ប្រារព្ធ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំ​តាំងពី​បុរាណកាល ។​ ប្រភព​ពិធីបុណ្យ​ប្រណាំងទូក ប្រវត្តិ​នៃ​បុណ្យអុំទូក​មាន​តាំងពី​យូរលង់​ណាស់​មក​ហើយ…

ខេត្ត​សៀម​រា​ប ៖ ប្រវត្តិ​បុណ្យអុំទូក បណ្តែតប្រទីប អកអំបុក សំពះ​ព្រះ​ខែ គឺជា​ពិធីបុណ្យ​​ប្រពៃណី​របស់​ប្រជារាស្ត្រ​ខ្មែរ ​ដែល​ធ្លាប់​ប្រារព្ធ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំ​តាំងពី​បុរាណកាល ។​ ប្រភព​ពិធីបុណ្យ​ប្រណាំងទូក ប្រវត្តិ​នៃ​បុណ្យអុំទូក​មាន​តាំងពី​យូរលង់​ណាស់​មក​ហើយ គឺ​មាន​ចែង​ក្នុង​ឯកសារ​របស់​ប្រវត្តិវិទូ​បរទេស​ក៏​ដូច​ជា តាម​សិលាចារឹក​នៃ​ប្រាសាទ​អង្គរ​ ។​

សូម​បញ្ជាក់​ថា អុំទូក​នេះ ​មានការ​បកស្រាយ​ប្លែក​ៗ​គ្នា​ជា​ច្រើន ហើយ​ពិធី​ធ្វើ​ក៏​មាន​ប្លែក​ៗ គ្នា​ដែរ​។ តាម​សៀវភៅ «​ជ័យ​វរ្ម័ន​ទី​៧» មាន​ក្នុង​វិជ្ជា ស្ថាន​ពុទ្ធ​សាសន​បណ្ឌិត​ពី​ដើម​ចែង​ថា ៖ នៅ​សម័យ​អង្គរ​នា​សតវត្ស​ទី​១២ កម្ពុជា​មាន​សេចក្តីសុខ​ក្សេមក្សាន្ត​រុងរឿង​ណាស់ ដោយ​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧ ស្តេច​ចេញ​ធ្វើសឹក​សង្គ្រាម​ជើង​ទឹក​បង្ក្រាប​ពួក​ចាម​ដោយ​កងទ័ព​ទូក​ជា​ចំបាំង​ដោះ​ក្រុង​កម្ពុជា​ឱ្យ​រួច​ផុត​ពី​ខ្មាំងសត្រូវ (​គ​.​ស ១១៧៧- ១១៨១ ) រឿង​ចំបាំង​គ្រានោះ​មាន​ឆ្លាក់​នៅ​ជញ្ជាំង​ប្រាសាទ​បា​យ័ន្ត និង​បន្ទាយ​ឆ្មារ ​។

​ក្នុង​ចំបាំង​នោះ​ គេ​ឃើញ​មាន​កងទ័ព​ទូក​ជា​ច្រើន​មហិមា​ដែល​មាន​ព្រះ​ឆាយា​ល​ក្ខ័​ណ៍​នៃ​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧​​ប្រថាប់​ឈរ​លើ​ទីតាំង​នាវាចំបាំង​ដោយ​ទ្រង់​ធ្នូ និង​ដំបង​យ៉ាង​ស្វាហាប់​ក្នុង​ចំណោម​កងទ័ព​ទូក​ទាំងឡាយ​ ។

ប្រភព​ពិធី​បណ្តែតប្រទីប​គម្ពីរ​ទា​ថា​វង្ស​ភាសា​បាលី​ចែង​ថា ៖ ព្រះ​ចង្កូម​កែវ​ទាំង​៤​នៃ​ព្រះសម្មាសម្ពុទ្ធ ប្រតិស្ឋាន នៅ​ទី​ទាំង​៤​គឺ ៖ ១-​នៅ​ត្រៃ​ត្រឹ​ង្ស​សួគ៌ – ២-​នៅ​ពិភពនាគ ៣-​នៅ​ស្រុក​គ​ន្ធា ៤-​នៅ​ទន្ត​បុ​រះ ក​លិ​.​ង្គ​រដ្ឋ ភាណវារៈ​បាលី​ត្រង់​ពុទ្ធ​ន​មក​ស្ការ​គាថា ចែង​ថា ៖ ស្នាម​ព្រះបាទ​ព្រះសម្មាសម្ពុទ្ធ​ប្រតិស្ឋាន នៅ​ទី​ទាំង​៥​គឺ ៖ ១-​នៅ​សុវណ្ណ​មា​លិ​កប​ព​ត៌ ២-​នៅ​សុវណ្ណ​ប​ព​ត៌ ៣-​នៅ​សុ​មន​កូដ​ប​ព​ត៌ ៤-​នៅ​យោនក​បុរី ៥-​នៅ​ស្ទឹង​នម្ម​ទា ពាក្យ​សរសើរ ព្រះបាទ យស​បា​ទេ ទាំង​បាលី​ទាំង​សម្រាយ​ចែង​ថា ៖ ព្រះបាទ​នៃ​ព្រះសម្មាសម្ពុទ្ធ​ប្រតិស្ឋាន​នៅ​ទី​ទាំង​៥​ដូច​ក្នុង​ភាណវារៈ​ដែរ​  ។​ 

ដោយហេតុ​មាន​គម្ពីរ​ដីកា​ជា​ប្រភព​យ៉ាងនេះ​បានជា​ពុទ្ធបរិស័ទ ខេ​មរ​ជាតិ​តែង​ធ្វើ​ពិធី​បណ្តែតប្រទីប​នៅ​រាត្រី​ពេញបូណ៌មី​ខែកត្តិក​ក្រោយមក​គេ​ប្រារព្ធ​ធ្វើ​ពិធី​បណ្តែតប្រទីប នៅ​រាត្រី​ថ្ងៃ​១៥ កើត​ខែកត្តិក​  បូជា​ចំពោះ​ព្រះ​ចង្កូម​កែវ​នៅ​ពិភពនាគ ព្រះ​ពុទ្ធបាទ​នៅ​ស្ទឹង​នម្ម​ទា និង​នៅ​ទី​ឯទៀត​ៗ​ដូច​ពោល​ខាងលើ ដោយ​ជឿ​ថា ជា​កុសល​យ៉ាង​ធំ​បាន​ផល​យ៉ាង​ប្រសើរ ដើម្បី​សុខ​ចម្រើន​រុងរឿង​ដល់​ខ្លួន​ដល់​រាស្ត្រ និង​ដល់​ប្រទេស​ជាតិ ។

ដោយឡែក ​នៅ​រាត្រី​ថ្ងៃ​១៥​កើត ខែកត្តិក ត្រូវ​ថ្ងៃ​ទី ០៥ ខែ វិច្ឆិកា ឆ្នាំ​២០២៥ នៅ​ដង​ស្ទឹង​ប្រវត្តិ​សាស្ត្រ​សៀមរាប ក៏​មាន​រៀបចំ បណ្តែតប្រទីប ដោយ​មាន​ភ្ញៀវ​ជាតិ អន្តរជាតិ​ចូលរួម ជា​ច្រើន​ផង​ដែរ ។ ពិធី​នេះ​បាន​ទទួល ការ​គាំទ្រ​ពី​សំណាក់​ប្រជាពលរដ្ឋ​គ្រប់​ទិស​ទី ហើយ​តែង​នាំ​គ្នា​ប្រារព្ធ​ជា​រៀង​រាល់​ឆ្នាំ ដោយ មានការ​ប្រណាំង​អុំទូក ។ ពិធីបុណ្យ​អុំទូក​នេះ ក៏​បាន​ភ្ជាប់​នឹង​ពិធី​ផ្សេង​ៗ ទៀត​ផង​ដែរ គឺ​ការ​បណ្ដែតប្រទីប សំពះ​ព្រះ​ខែ និង អកអំបុក ដែល​ជា​ការ​ឆ្លុះ​បញ្ចាំង​ពី​ជំនឿ​សាសនា​យ៉ាង​មុតមាំ ។​  ចំពោះ​ការ​បណ្តែតប្រទីប គឺ​ដើម្បី​រម្លឹក​ដល់​គុណ​នៃ​ព្រះ​គង្គា និង​ព្រះធរណី​ដែល​បាន​ផ្ដល់​នូវ​សេចក្ដីសុខ​សប្បាយ ភោគផល​ក្នុង​ការងារ​កសិកម្ម របរ​ចិញ្ចឹមជីវិត​ប្រចាំ​ថ្ងៃ​របស់​ប្រជា​កសិករ​  ។ 

សូម​បញ្ជាក់​ផង​ដែរ​ថា ក្នុង​កម្មវិធី​បណ្តែតប្រទីប នា​យប់​ថ្ងៃ​ទី​២ ត្រូវ​នឹង​ថ្ងៃ​ទី ៥ ខែវិច្ឆិកា ឆ្នាំ​២០២៥ ក៏​មាន ឃើញ ក្រុម​ក្មេង ប្រុស ស្រី នាំ គ្នា ចូល ផឹកស្រា​ថ្នាំ សាកល្បង ១០ កែវ ថែម​១ យ៉ាង​សប្បាយរីករាយ ក្នុង​កម្មវិធី​បុណ្យអុំទូក​អកអំបុក​សំពះ​ព្រះ​ខែ នេះ ។

ស្រាថ្នាំ ដែល​ត្រាំ លក់ សាកល្បង​នេះ​មាន​ដូច​ជា​:  កន្ទួតព្រៃ , ទំពាំងបាយជូ​ព្រៃ , ផ្លែ​ម្នាស់ ,​ចេក ,  ទទឹម និង ផ្លែ​ឈើ លាយ ជា​ច្រើន មុខ​ទៀត ដោយ លក់ ក្នុង​មួយ​លី​ត្រ​តម្លៃ ១២០០០​រៀល ។  ហើយក្នុង​ការ​ត្រាំ​ស្រាលក់សាកល្បង​នេះ ប្អូនប្រុស មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ក្រុង​សៀមរាប ទើប​ចេញ​មក​លក់​សាកល្បង ក្នុង​ថ្ងៃ​កម្មវិធី​បុណ្យអុំទូក​អកអំបុក​សំពះ​ព្រះ​ខែនេះ​ទេ មិនមែនត្រាំ​លក់រាប់ខែឆ្នាំនោះ​ឡើយ​៕ ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ