ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លូវល្បឿនលឿន ទទួលចរាចរណ៍ជិត៨ម៉ឺនដង ក្នុងឱកាសបុណ្យអុំទូក ៣ថ្ងៃ

1 នាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ចរាចរណ៍​សរុប​មាន​ចំនួន ៧៩,៣៨៨​ដង ដែល​បាន​ចរាចរណ៍​លើ​ផ្លូវ​ល្បឿន​លឿន​អំឡុង​បុណ្យអុំទូក និង​សំពះ​ព្រះ​ខែ អកអំបុក ចាប់ពី​ថ្ងៃ​ទី​៤ ខែវិច្ឆិកា ឆ្នាំ​២០២៥…

រាជធានី​ភ្នំពេញ ៖ ចរាចរណ៍​សរុប​មាន​ចំនួន ៧៩,៣៨៨​ដង ដែល​បាន​ចរាចរណ៍​លើ​ផ្លូវ​ល្បឿន​លឿន​អំឡុង​បុណ្យអុំទូក និង​សំពះ​ព្រះ​ខែ អកអំបុក ចាប់ពី​ថ្ងៃ​ទី​៤ ខែវិច្ឆិកា ឆ្នាំ​២០២៥ ដល់​ថ្ងៃ​ទី​៦ ខែវិច្ឆិកា ឆ្នាំ​២០២៥ ។ នេះ​បើ​យោង​តាម​ផេ​ក​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ – ក្រុងព្រះសីហនុ បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​០៧ ខែវិច្ឆិកា​នេះ ។

គិត​ចាប់ពី​ថ្ងៃ​ទី​៤ ខែវិច្ឆិកា ឆ្នាំ​២០២៥ រហូត​ដល់​ថ្ងៃ​ទី​៦ ខែវិច្ឆិកា ឆ្នាំ​២០២៥ ចរាចរណ៍​លើ​ផ្លូវ​ល្បឿន​លឿន សរុប​មាន​ចំនួន ៧៩,៣៨៨ ដង ដែល​ក្នុង​នោះ មានការ​ស្វែងរក​ជំនួយ​តាម​ទូរស័ព្ទ​សង្គ្រោះ​១៣៩៩ ចំនួន​១៥៩ ខ្សែ (​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​ចំនួន ០​ករណី ស្វែងរក​ជំនួយ​ចំនួន​៦៩​ករណី និង​ប្រឹក្សា​យោបល់​សួរ​ព័ត៌មាន​ចំនួន​៩០​ករណី​)​។

ក្រុមហ៊ុន​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុងព្រះសីហនុ សូម​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​គ្រប់​រូប មេត្តា​អនុវត្ត​តាម​លក្ខខណ្ឌ​ក្នុង​ការ​ប្រើប្រាស់​ផ្លូវ​ល្បឿន​លឿន ព្រមទាំង​ចូលរួម​គោរព​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក ឱ្យ​បាន​ខ្ជាប់ខ្ជួន កុំ​បើកបរ​លើស​ល្បឿន​កំណត់ និង​កុំ​បើកបរ​បញ្ច្រាសទិស​ចរាចរណ៍ ។ សូម​បើកបរ​ដោយ​សុវត្ថិភាព​! ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ