បន្ទាយមានជ័យ ៖ នៅថ្ងៃទី០៦ ខែវិច្ឆិកា ពលរដ្ឋខ្មែរដែលវិលត្រឡប់មកពីប្រទេសថៃ មានចំនួន០៩នាក់ នគរបាលបានប្រើប្រាស់រថយន្ត០១គ្រឿង ដឹកជញ្ចូនពួកគាត់ទៅកាន់តាមបណ្តាខេត្តរៀងខ្លួន ។ នេះបើយោងតាមផេកស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានប្រកាសនាយប់ថ្ងៃទី០៦ ខែវិច្ឆិកានេះ ។

ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា ដោយអនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានចាត់តាំងលោកឧត្តមសេនីយ៍ត្រី យ៉ត សុផល ស្នងការរង ផែនការងារកិច្ចការប៉ុស្តិ៍ ដឹកនាំកម្លាំងនគរបាលចំនួន១៥នាក់ សហការជាមួយរដ្ឋបាលខេត្តបន្ទាយមានជ័យ ស្ថាប័នពាក់ព័ន្ធ ចុះជួយសម្របសម្រួលដល់ការឆ្លងដែនរបស់ពលរដ្ឋខ្មែរដែលវិលត្រឡប់ពីប្រទេសថៃ មកកម្ពុជាតាមច្រកអន្តរជាតិដូង ខេត្តបាត់ដំបង ។

ជាលទ្ធផល នៅថ្ងៃព្រហស្បតិ៍នេះ ចាប់ពីម៉ោង៨.០០ នាទីព្រឹក ដល់ម៉ោង៤.០០នាទី ល្ងាច ប្រជាពលរដ្ឋខ្មែរវិលត្រឡប់ មានចំនួន០៩នាក់ ស្រី០៤នាក់ ក្នុងនោះកម្លាំងនគរបាលយើងបានប្រើប្រាស់រថយន្ត០១គ្រឿង ដឹកជញ្ជូនពលរដ្ឋទាំងនោះទៅកាន់លំនៅដ្ឋានរបស់ពួកគាត់ នៅខេត្តចំនួន០២ គឺខេត្តបាត់ដំបង ០៣នាក់ ស្រី០១នាក់, ខេត្តបន្ទាយមានជ័យ ០៦នាក់ ស្រី០៣នាក់ ៕


ចែករំលែកព័តមាននេះ