ស្ថិតិអ្នកស្លា.ប់ដោយគ្រោះថ្នាក់ចរាចរណ៍ នៅក្នុងរយៈពេល៩ខែ នៃឆ្នាំ២០២៥ ត្រូវបានសមត្ថកិច្ចអះអាងថា មាន១.០៦២នាក់ ធ្លាក់ចុះប្រមាណជា៨ភាគរយ ធៀបនឹងចំនួន១.១៥៨ នាក់ ។
ក្រៅពីជនរងគ្រោះដល់ជីវិត អ្នករបួសវិញឃើញថា មាន២.២៥៦នាក់ផ្សេងទៀត ក្នុងនោះអំឡុងពេលខែមករា ដល់ខែកញ្ញាឆ្នាំនេះ ដែលធ្លាក់ចុះ២៤ភាគរយ ធៀបនឹង២.៩៦២នាក់ ក្នុងរយៈពេលដូចគ្នា កាលពីឆ្នាំមុន ។

របាយការណ៍នេះ បាននិយាយថា ពលរដ្ឋប្រមាណជា៨៣១នាក់ ឬ ៧៨ភាគរយនៃអ្នកស្លា.ប់ គឺជាអ្នកបើកបរយានយន្ត ហើយ៦១ភាគរយនៃពួកគេមិនបានពាក់មួកសុវត្ថិភាព ។
មូលហេតុចម្បងនៃគ្រោះថ្នាក់ចរាចរណ៍រួមមាន ការបើកបរលើសល្បឿនកំណត់ ការមិនគោរពច្បាប់ចរាចរណ៍ ការមិនគោរពសិទ្ធិអាទិភាព ការបត់ឆ្វេងមិនប្រយ័ត្ន ការជែងដោយមិនប្រុងប្រយ័ត្ន ការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង និងការបើកបរងងុយដេក ។
នៅកម្ពុជា គ្រោះថ្នាក់ចរាចរណ៍បានឆក់យកជីវិតមនុស្សប្រហែលបួននាក់ក្នុងមួយថ្ងៃជាមធ្យម ហើយបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ចប្រមាណជា៤៦៦ លានដុល្លារក្នុងមួយឆ្នាំ ៕
ចែករំលែកព័តមាននេះ