ព្យុះកាលម៉េហ្គីអាចមានឥទ្ធិពលលើកម្ពុជា នៅថ្ងៃ៨ វិច្ឆិកា
រាជធានីភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសថា ព្យុះទី២៥ គឺព្យុះកាលម៉េហ្គី នៅមិនទាន់បង្កការរំខានខ្លាំង នៅក្នុងអំឡុងពេលឈប់សម្រាក នាព្រះរាជពិធីបុណ្យអុំទូក…
រាជធានីភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសថា ព្យុះទី២៥ គឺព្យុះកាលម៉េហ្គី នៅមិនទាន់បង្កការរំខានខ្លាំង នៅក្នុងអំឡុងពេលឈប់សម្រាក នាព្រះរាជពិធីបុណ្យអុំទូក…
រាជធានីភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសថា ព្យុះទី២៥ គឺព្យុះកាលម៉េហ្គី នៅមិនទាន់បង្កការរំខានខ្លាំង នៅក្នុងអំឡុងពេលឈប់សម្រាក នាព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែខ្លាំងនៅឡើយទេ ។ ប៉ុន្តែឥទ្ធិពលរបស់វាអាចមកដល់កម្ពុជានៅថ្ងៃទី៨ ខែវិច្ឆិកាខាងមុខ ។

ប្រភពដដែលបានផ្តល់នូវបច្ចុប្បន្នភាពនៃស្ថានភាពអាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥ថា សីតុណ្ហភាពទាបបំផុត គឺត្រឹម២១អង្សាសេ ហើយក្តៅបំផុត គឺ២៩ អង្សាសេប៉ុណ្ណោះ ស្របពេលដែលភ្លៀងផ្កររន្ទះ និងខ្យល់កន្ត្រាក់ គឺមានត្រឹម ២៥ភាគរយទៅ៣៥ភាគរយប៉ុណ្ណោះ ។

ប្រភពដដែលនេះបានឲ្យដឹងថា តំបន់ខ្ពង់រាបអាចមានភ្លៀងផ្គររន្ទះ និងខ្យល់កន្ត្រាក់ ត្រឹមតែ២៥ភាគរយទេ ហើយតំបន់ទំនាបកណ្តាល គឺ៣០ភាគរយ រីឯនៅតំបន់មាត់សមុទ្រ គឺត្រឹម៣៥ភាគរយនៃផ្ទៃដី ខណៈដែលរលកសមុទ្រ គឺមានត្រឹមពីកន្លះម៉ែត្រទៅ១ម៉ែត្រ៧៥ប៉ុណ្ណោះ ។
បើតាមសេចក្តីជូនដំណឹងកាលពីពេលថ្មីៗនេះ ប្រភពបានឲ្យដឹងថា ព្យុះកាលម៉េហ្គីនេះ បានកំពុងវិវត្តទៅជាព្យុះសង្ឃរា ហើយមានឥទ្ធិពលលើរបបខ្យល់មូសុងឦសានដែលបក់លើសមុទ្រអានដាមម៉ែន សមុទ្រចិនខាងត្បូង សមុទ្រកម្ពុជា អាងទន្លេមេគង្គ និងលើកម្ពុជា ហើយឥទ្ធិពលរបស់វាអាចមានដល់ថ្ងៃ០៨ ខែវិច្ឆិកា ៕
ចែករំលែកព័តមាននេះ