ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្សយ៉ាងតិច៧នាក់ស្លា.ប់ក្នុងការធ្លាក់ឆេះយន្តហោះ និងឆេះយន្តហោះដឹកទំនិញនៅអាមេរិក

19 ម៉ោង មុន

យ៉ាង​ហោច​ណាស់ មនុស្ស​៧​នាក់​បាន​ស្លា​.​ប់ និង​ច្រើន​នាក់​ទៀត​រង​របួស បន្ទាប់​ពី​យន្តហោះ​ដឹក​ទំនិញ​របស់​ក្រុមហ៊ុន UPS មួយ​គ្រឿង​បាន​ធ្លាក់​ភ្លាម​ៗ ក្រោយ​ពេល​ហោះ​ឡើង កាលពី​ថ្ងៃ​ពុធ​ពី​អាកាសយានដ្ឋាន​អន្តរជាតិ Louisville ក្នុង​រដ្ឋ…

យ៉ាង​ហោច​ណាស់ មនុស្ស​៧​នាក់​បាន​ស្លា​.​ប់ និង​ច្រើន​នាក់​ទៀត​រង​របួស បន្ទាប់​ពី​យន្តហោះ​ដឹក​ទំនិញ​របស់​ក្រុមហ៊ុន UPS មួយ​គ្រឿង​បាន​ធ្លាក់​ភ្លាម​ៗ ក្រោយ​ពេល​ហោះ​ឡើង កាលពី​ថ្ងៃ​ពុធ​ពី​អាកាសយានដ្ឋាន​អន្តរជាតិ Louisville ក្នុង​រដ្ឋ Kentucky ដោយ​បាន​ផ្ទុះ​ឆេះ​យ៉ាង​សន្ធោសន្ធៅ ។

រដ្ឋបាល​អាកាស​ចរ​សហព័ន្ធ​អា​មេ​រិ​ក (FAA) បាន​និយាយ​ថា យន្តហោះ​ប្រភេទ McDonnell Douglas MD-11 ដែល​ចេញដំណើរ​ទៅ​កាន់​រដ្ឋ Hawaii នោះ​បាន​ធ្លាក់​នៅ​ប្រហែល​ម៉ោង​៥:១៥ ល្ងាច​ម៉ោង​នៅ​ប្រទេស​អា​មេ​រិ​ក ។

អភិបាល​រដ្ឋ Kentucky លោក Andy Beshear បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​មួយ​ថា លោក​រំពឹង​ថា ចំនួន​អ្នក​ស្លា​.​ប់ និង​អ្នក​រង​របួស​នឹង​កើនឡើង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ