ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ​ស្រូវ​៤​ប្រភេទ​ត្រូវ​បាន​សហព័ន្ធ​ស្រូវ​អង្ករ​ប្រកាស

5 ម៉ោង មុន
  • ភ្នំពេញ

នៅ​ពេល​ដែល​ស្រូវ​រដូវវស្សា​កំពុង​តែ​ប្រមូល​ផល សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បាន​ប្រកាស​ថា តម្លៃ​ស្រូវ​នៅ​វាលស្រែ​បច្ចុប្បន្ន គឺ​មាន​តម្លៃ​តាម​ប្រភេទ​ពូជស្រូវ​ដោយ​១​គីឡូក្រាម​ចាប់ពី​៦១០​រៀល ទៅ​ដល់​១០៣០​រៀល ។ ប្រភព​ដែល​បាន​អះអាង​ថា តម្លៃ​ស្រូវ​សើម​ដែល​ថោក​ជាងគេ​គឺ​ប្រភេទ​ស្រូវ​អូ​អឹ​ម​១​គីឡូក្រាម​អាច​លក់​បាន​រង្វង់​ពី​៦១០ ទៅ​៦៥០​រៀល​ប៉ុណ្ណោះ ។…

នៅ​ពេល​ដែល​ស្រូវ​រដូវវស្សា​កំពុង​តែ​ប្រមូល​ផល សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បាន​ប្រកាស​ថា តម្លៃ​ស្រូវ​នៅ​វាលស្រែ​បច្ចុប្បន្ន គឺ​មាន​តម្លៃ​តាម​ប្រភេទ​ពូជស្រូវ​ដោយ​១​គីឡូក្រាម​ចាប់ពី​៦១០​រៀល ទៅ​ដល់​១០៣០​រៀល ។

ប្រភព​ដែល​បាន​អះអាង​ថា តម្លៃ​ស្រូវ​សើម​ដែល​ថោក​ជាងគេ​គឺ​ប្រភេទ​ស្រូវ​អូ​អឹ​ម​១​គីឡូក្រាម​អាច​លក់​បាន​រង្វង់​ពី​៦១០ ទៅ​៦៥០​រៀល​ប៉ុណ្ណោះ ។ ដោយឡែក​ស្រូវ​ប្រភេទ​ស្រ​ង៉ែ គឺ​បាន​មួយ​គីឡូក្រាម ពី​៦៤០​រៀល ទៅ​ដល់​៦៦០​រៀល ។

ប្រភព​ដដែល​បាន​បន្ត​ថា សម្រាប់​ស្រូវ​កែង គឺ​បាន​ថ្លៃ​ពី​៦៥០ ទៅ​៨០០​រៀល ហើយ​ស្រូវ​ដែល​ថ្លៃ​ជាងគេ គឺ​ផ្ការំដួល ដោយ​១​គីឡូក្រាម​មាន​តម្លៃ​ពី​៩៥០​រៀល ទៅ​ដល់​១០៣០​រៀល ។

ប្រភព​ដដែល​បាន​បន្ត​ថា តម្លៃ​ស្រូវ​សើម​នេះ​គឺ​វា​អាច​ប្រែប្រួល​តាម​គុណភាព និង​តាម​ទីតាំង​ផង​ដែរ ។

ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ​បាន​បង្ហាញ​ថា ក្នុង​រយៈពេល​៩​ខែ នៃ​ឆ្នាំ​២០២៥ កន្លង​ទៅ​នេះ ការ​នាំ​ចេញ​កសិផល​ទៅ​ក្រៅប្រទេស​មាន​បរិមាណ​សរុប​ជាង​១​លាន​តោន ក្នុង​នោះ​ផលិត​ដំណាំ​ក្រៅពី​ស្រូវ​-​អង្ករ​ចំនួន​៥,២៨​លាន​តោន ទៅ​កាន់​៨៨​ប្រទេស កើនឡើង​៣០,៤៣% ធៀប​នឹង​រយៈពេល​ដូច​គ្នា​នៅ​ឆ្នាំ​២០២៤ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ