រាជធានីភ្នំពេញ៖ សម្រាប់អ្នកជំងឺខ្សោយតម្រងនោមកម្រិតធ្ងន់ ការប្រើប្រាស់ថ្នាំតែមួយមុខមិនគ្រប់គ្រាន់ឡើយ។ របបអាហារត្រឹមត្រូវជាកត្តាកំណត់ជោគវាសនា និងកាត់បន្ថយហានិភ័យគ្រោះថ្នាក់ដល់អាយុជីវិត (ដូចជាឡើងសម្ពាធឈាម ហើមសួត ឬវិបត្តិបេះដូង)។
យោងតាមការផ្សាយរបស់ មន្ទីរពេទ្យកាល់ម៉ែត អ្នកជំងឺត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះសារធាតុសំខាន់ៗចំនួន ៤ ដូចខាងក្រោម៖
អាហារដែលត្រូវជៀសវាង ឬកាត់បន្ថយយ៉ាងដាច់ខាត
១. សារធាតុអំបិលនិងអាហារប្រៃ
- កម្រិតកំណត់: កុំឱ្យលើសពី ៥ ក្រាម ក្នុងអាហារសរុបប្រចាំថ្ងៃ។
 
- អាហារគ្រោះថ្នាក់: សូមជៀសវាងអាហារដែលប្រៃខ្លាំងទាំងនេះ ព្រោះវាធ្វើឱ្យសម្ពាធឈាមឡើងខ្ពស់ និងបង្កើនបន្ទុកលើតម្រងនោម៖
 
២. សារធាតុប៉ូតាស្យូម (អាចបង្កគ្រោះថ្នាក់ដល់បេះដូង!)
ការទទួលទានប៉ូតាស្យូមខ្ពស់ អាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ ចង្វាក់បេះដូង ចំពោះអ្នកជំងឺតម្រងនោមធ្ងន់ធ្ងរ។
- ផ្លែឈើដែលត្រូវតមពិសេស:
- ចេក
 
- ក្រូច
 
- ផ្លែប័រ
 
- ផ្លែដូង
 
 
- ផ្សេងៗ: ទឹកផ្លែឈើ និងភេសជ្ជៈមួយចំនួន។
 
៣. សារធាតុផូស្វ័រ
- ការណែនាំ: ត្រូវកាត់បន្ថយការទទួលទានអាហារដែលមានសារធាតុផូស្វ័រខ្ពស់ (សារធាតុនេះច្រើនមានក្នុងផលិតផលទឹកដោះគោ គ្រាប់ធញ្ញជាតិ និងភេសជ្ជៈសូដាពណ៌ងងឹត)។
 
៤. ខ្លាញ់មានប្រភពពីសត្វ
- ការណែនាំ: ត្រូវកាត់បន្ថយការទទួលទានសារធាតុខ្លាញ់ដែលមានប្រភពពីសត្វ៕
 
                        
			         
				
ចែករំលែកព័តមាននេះ