ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ីស្រា​អែល​ប្រគល់​សាក​សព​ជន​ជាតិ​ប៉ាឡេស្ទីន​៤៥​នាក់​ទៅ​ឱ្យ​ក្រុម​ហាម៉ាស់

12 ម៉ោង មុន

ទី​ក្រុង​យេរូសាឡឹម៖ អ៊ីស្រា​អែល​ប្រគល់​សាក​សព​ជន​ជាតិ​ប៉ាឡេស្ទីន​ទៅ​ឱ្យ​ក្រុម​ហាម៉ាស់​បន្ទាប់​ពី​ហាម៉ាស់​ប្រគល់​សាក​សព​ចំណាប់​ខ្មាំង​ជន​ជាតិ​អ៊ីស្រា​អែល​៣​នាក់​កាល​ពី​យប់​ម្សិល​មិញ​។ នេះ​បើ​​តាម​ការ​បញ្ជាក់​របស់​កាកបាទ​ក្រហម​។ អ៊ី​ស្រា​​អែល​បញ្ជាក់​ថា​ខ្លួន​បាន​ទទួល​សាក​សព​ទាំង​នោះ​ហើយ​ ហើយ​បាន​ធ្វើ​កោសល្យ​វិច័យ​ឃើញ​ថា​ពិត​ជា​សាក​សព​ទាហាន​របស់​ខ្លួន​ដែល​ស្លាប់​តាំង​ពី​ថ្ងៃ​ទី​៧ ខែ​តុលា ឆ្នាំ​២០២៣​។ ការ​ដូរ​សាក​សព​គ្នា​ទៅ​វិញ​ទៅ​មក​នេះ​ធ្វើ​ឱ្យ​បទ​ឈប់​បាញ់​ដ៏​ផុយ​ស្រួយ​​​ហាក់​ដូច​ជា​មាន​សង្ឃឹម​ឡើង​វិញ​។ ចាប់​តាំង​ពី​មាន​បទ​ឈប់​បាញ់​កាល​ពី​ថ្ងៃ​ទី​១០ ខែ​តុលា​…

ទី​ក្រុង​យេរូសាឡឹម៖ អ៊ីស្រា​អែល​ប្រគល់​សាក​សព​ជន​ជាតិ​ប៉ាឡេស្ទីន​ទៅ​ឱ្យ​ក្រុម​ហាម៉ាស់​បន្ទាប់​ពី​ហាម៉ាស់​ប្រគល់​សាក​សព​ចំណាប់​ខ្មាំង​ជន​ជាតិ​អ៊ីស្រា​អែល​៣​នាក់​កាល​ពី​យប់​ម្សិល​មិញ​។ នេះ​បើ​​តាម​ការ​បញ្ជាក់​របស់​កាកបាទ​ក្រហម​។ អ៊ី​ស្រា​​អែល​បញ្ជាក់​ថា​ខ្លួន​បាន​ទទួល​សាក​សព​ទាំង​នោះ​ហើយ​ ហើយ​បាន​ធ្វើ​កោសល្យ​វិច័យ​ឃើញ​ថា​ពិត​ជា​សាក​សព​ទាហាន​របស់​ខ្លួន​ដែល​ស្លាប់​តាំង​ពី​ថ្ងៃ​ទី​៧ ខែ​តុលា ឆ្នាំ​២០២៣​។

ការ​ដូរ​សាក​សព​គ្នា​ទៅ​វិញ​ទៅ​មក​នេះ​ធ្វើ​ឱ្យ​បទ​ឈប់​បាញ់​ដ៏​ផុយ​ស្រួយ​​​ហាក់​ដូច​ជា​មាន​សង្ឃឹម​ឡើង​វិញ​។ ចាប់​តាំង​ពី​មាន​បទ​ឈប់​បាញ់​កាល​ពី​ថ្ងៃ​ទី​១០ ខែ​តុលា​ ឆ្នាំ​២០២៥ ក្រុម​ហាម៉ាស់​ប្រគល់​សាក​សព​ចំណាប់​ខ្មាំង​ម្ភៃ​នាក់​ទៅ​ឱ្យ​អ៊ីស្រា​អែល​។ ដូច្នេះ​នៅ​សល់​សាក​សព​៨​នាក់​ទៀត​ដែល​ពួក​គេ​នឹង​ប្រគល់​ឱ្យ​ជា​បន្ត​បន្ទាប់​។​ ភាគី​ទាំង​២​ដូរ​សាក​សព​គ្នា​១​ទល់​នឹង​៨​។ មាន​ន័យ​ថានៅ​ពេល​ហាម៉ាស់​ប្រគល់​សាកសព​ចំណាប់​ខ្មាំង​អ៊ីស្រា​អែល​ម្នាក់​ អ៊ីស្រា​អែល​ប្រគល់​សាក​សព​ប៉ាឡេស្ទីន​៨​នាក់​។

ការ​កំណត់​អត្ត​សញ្ញាណ​សាក​សព​មាន​ភាព​យឺត​យ៉ាវ​
កាក​បាទ​ក្រហម​ថ្លែង​ថា​ខ្លួន​បាន​ជួយ​សម្រួល​ការ​បញ្ជូន​សាក​សព​ជន​ជាតិ​ប៉ាឡេស្ទីន​៤៥​នាក់​ទៅ​តំបន់​ហ្កា​ហ្សា​គិត​ត្រឹម​ព្រឹក​ថ្ងៃ​ចន្ទ​។ អ្នក​នាំ​ពាក្យ​ក្រសួង​សុខា​ភិបាល​ប៉ាឡេ​ស្ទីន​ប្រាប់​ថាមន្ទីរ​ពេទ្យ​ណាហ្ស៊ែ (Nasser) ទទួល​បាន​សាក​សព​ទាំង​នោះ​​នៅ​ពេល​រសៀល​។ នៅ​ក្នុង​ចំណោម​សាក​សព​ដែល​អ៊ីស្រា​អែល​ប្រគល់​ឱ្យ​​ក្រុម​ហាម៉ាស់​​សរុប​២៧០​នាក់​ មាន​តែ​៧៨​នាក់​ប៉ុណ្ណោះ​ដែល​បាន​កំណត់​អត្ត​សញ្ញាណ​ចប់​សព្វ​គ្រប់​។

ការ​ធ្វើ​កោសល្យ​វិច័យ​មិន​មែន​ងាយ​ស្រួល​ប៉ុន្មាន​ទេ​ដោយ​សារ​​នៅ​តំបន់​ហ្កាហ្សា​ខ្វះ​ខាត​ឧបករណ៍​ធ្វើ​តេស្ត​ឌី​អឹន​អេ (DNA)។ ក្រសួង​ខាង​លើ​នេះ​បាន​បង្ហោះ​រូប​ភាព​សាក​សព​នៅ​លើ​អ៊ីន​ធឺណិត​ដោយ​សង្ឃឹម​ថា​ក្រុម​គ្រួសារ​របស់​ពួក​គេ​អាច​ចំណាំ​សាច់​ញាតិ​របស់​ខ្លួន​។

ទន្ទឹម​នឹង​នោះ ខុទ្ទ​កាល័យ​​នាយក​រដ្ឋ​មន្ត្រី​អ៊ីស្រា​អែល​​បាន​បង្ហាញ​​អត្ត​សញ្ញាណ​សាក​សព​ទាំង​បី​នាក់​នោះ​ហើយ​កាល​ពី​យប់​ថ្ងៃ​អាទិត្យ​។ នៅ​ក្នុង​ចំណោម​នោះ សាក​សព​ម្នាក់​ឈ្មោះ​អូមើ ណឺត្រា (Omer Neutra) ជា​ជន​ជាតិ​អ៊ីស្រា​អែល​កាត់​អាមេរិក​។ ​​លោក​ត្រាំ​បាន​និយាយ​ទូរ​ស័ព្ទ​ទៅ​ក្រុម​គ្រួសារ​របស់​ណឺត្រា​ដើម្បី​ចូល​រួម​រំលែក​មរណទុក្ខ​ជា​មួយ​ពួក​គេ​។ នេះ​បើ​តាម​ការ​ផ្សាយ​របស់​អេភី និង​ប្រភព​ដទៃ​ទៀត​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ