រោងចក្រនៅខេត្តហ៊ឺណាន សាធារណៈរដ្ឋប្រជាមានិតចិន គ្រោងនឹងមកបើករោងចក្រក្នុងខេត្តប៉ៃលិន នាពេលឆាប់ៗនេះ
- ប៉ៃលិន
 
ខេត្តប៉ៃលិន ៖ កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៥ កន្លងទៅនេះ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន…
ខេត្តប៉ៃលិន ៖ កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៥ កន្លងទៅនេះ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន…
ខេត្តប៉ៃលិន ៖ កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៥ កន្លងទៅនេះ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានដឹកនាំគណៈប្រតិភូចំនួន១៤រូប រួមមាន តំណាងក្រសួងបរិស្ថាន តំណាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) តំណាងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការចំណុះរដ្ឋបាលខេត្តប៉ៃលិន អញ្ជើញធ្វើទស្សនកិច្ចសិក្សាស្វែងយល់ ពីរោងចក្រឧស្សាហកម្មទំនើប និងបច្ចេកវិទ្យាថ្មី ដើម្បីការពារបំពុលបរិស្ថាន ក្នុងក្រុងឡូឌី ខេត្តហ៊ឺណាន ប្រទេសចិន។
ប្រភពព័ត៌មានពីមន្ត្រីសាលាខេត្តប៉ៃលិនបានឲ្យដឹងថា គោលបំណងនៃទស្សនកិច្ចនេះ គឺដើម្បីពង្រឹងទំនាក់ទំនង និងស្វែងរកឱកាសសហការជាមួយវិនិយោគិន និងសហគ្រាសឧស្សាហកម្ម ចិន ដើម្បីស្វែងយល់អំពីបច្ចេកវិទ្យា និងប្រព័ន្ធគ្រប់គ្រងទំនើប ក្នុងវិស័យឧស្សាហកម្ម។ លើសពីនេះទៀត ការធ្វើទស្សនកិច្ច មានបំណងទាក់ទាញវិនិយោគថ្មីៗ ទៅកាន់ប្រទេសកម្ពុជា ជាពិសេសខេត្តប៉ៃលិន ដើម្បីបង្កើនឱកាសការងារ របស់ប្រជាពលរដ្ឋ និងជំរុញសេដ្ឋកិច្ចក្នុងតំបន់ឲ្យរីកចម្រើន តាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។
ជាលទ្ធផលនៃទស្សនកិច្ចនេះ មានស្ថាប័ន និងសហគ្រាសឧស្សាហកម្មមួយ នៅខេត្តហ៊ឺណាន បង្ហាញចំណាប់អារម្មណ៍ខ្ពស់លើឱកាសវិនិយោគនៅកម្ពុជា និងគ្រោងបើករោងចក្រនៅខេត្តប៉ៃលិនក្នុងរយៈពេលដ៏ខ្លីខាងមុខ ដែលជាសញ្ញាដ៏ល្អនៃភាពជោគជ័យ និងការខិតខំប្រឹងប្រែងរបស់លោកជំទាវ អភិបាលខេត្ត ក្នុងការទាក់ទាញវិនិយោគ និងលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន។
នៅចុងបញ្ចប់ គណៈប្រតិភូបានថ្លែងអំណរគុណដល់ភាគីចិន និងសហគ្រាសទទួលស្វាគមន៍ សម្រាប់ការយកចិត្តទុកដាក់យ៉ាងកក់ក្តៅ ការផ្តល់សហការយ៉ាងរួសរាយរាក់ទាក់ និងការចែករំលែកបទពិសោធន៍ដ៏មានតម្លៃផងដែរ៕

















ចែករំលែកព័តមាននេះ