ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​អាមេរិក និង​កូរ៉េ​ខាង​ត្បូង​ចុះ​ពិនិត្យ​សភាព​ការណ៍​នៅ​តំបន់​​គ្មានកង​ទ័ព

12 ម៉ោង មុន

ទី​ក្រុង​សេអ៊ូល៖ រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​អាមេរិក និង​កូរ៉េ​ខាង​ត្បូង​បាន​ធ្វើ​ដំណើរ​ទៅ​ពីនិត្យ​មើល​សភាព​ការណ៍​នៅ​តំបន់​ព្រំ​ដែន​ដែល​គេ​ឱ្យ​ឈ្មោះ​ថា​ «​តំបន់​គ្មាន​កង​ទ័ព»។ ប៉ុន្តែ​ធាតុ​ពិត​តំបន់​នេះ​ដាក់​ពង្រាយ​កង​ទ័ព​យ៉ាង​ក្រាស់​ឃ្មឹក​។ ការ​ចុះ​ទៅ​តំបន់​គ្មាន​​កង​ទ័ពធ្វើ​ឡើង​មុន​ពេល​​មាន​កិច្ច​ជំនួប​នៅ​ទី​ក្រុង​សេអ៊ូល​ដើម្បី​និយាយ​អំពី​ការ​កំណត់​នយោបាយ​របស់​អាមេរិក​ពាក់​ព័ន្ធ​នឹង​វត្ត​មាន​របស់​កង​ទ័ព​​ខ្លួន​​​ដែល​ឈរ​ជើង​នៅកូរ៉េ​ខាង​ត្បូង​។ រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​កូរ៉េ​ខាង​ត្បូង​ លោក​អាន​គ្យូ​បាក់​​​ (Ahn Gyu-back)…

ទី​ក្រុង​សេអ៊ូល៖ រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​អាមេរិក និង​កូរ៉េ​ខាង​ត្បូង​បាន​ធ្វើ​ដំណើរ​ទៅ​ពីនិត្យ​មើល​សភាព​ការណ៍​នៅ​តំបន់​ព្រំ​ដែន​ដែល​គេ​ឱ្យ​ឈ្មោះ​ថា​ «​តំបន់​គ្មាន​កង​ទ័ព»។ ប៉ុន្តែ​ធាតុ​ពិត​តំបន់​នេះ​ដាក់​ពង្រាយ​កង​ទ័ព​យ៉ាង​ក្រាស់​ឃ្មឹក​។ ការ​ចុះ​ទៅ​តំបន់​គ្មាន​​កង​ទ័ពធ្វើ​ឡើង​មុន​ពេល​​មាន​កិច្ច​ជំនួប​នៅ​ទី​ក្រុង​សេអ៊ូល​ដើម្បី​និយាយ​អំពី​ការ​កំណត់​នយោបាយ​របស់​អាមេរិក​ពាក់​ព័ន្ធ​នឹង​វត្ត​មាន​របស់​កង​ទ័ព​​ខ្លួន​​​ដែល​ឈរ​ជើង​នៅកូរ៉េ​ខាង​ត្បូង​។

រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​កូរ៉េ​ខាង​ត្បូង​ លោក​អាន​គ្យូ​បាក់​​​ (Ahn Gyu-back) ជឿ​ជាក់​​ថា​ការ​ចុះ​ទៅ​ដល់​​តំបន់​ព្រំ​ដែន​លើក​នេះ​មាន​តម្លៃ​​ជា​​និមិត្ត​រូប​ផង​​ និង​ជា​ការ​​​ប្រកាស​​យ៉ាង​ឱឡារិក​នូវ​សម្ព័ន្ធ​ភាព​ដ៏​រឹង​មាំ​រវាង​ប្រទេស​ទាំង​២​ និង​ការ​រួម​កម្លាំង​គ្នា​នៅ​ក្នុង​វិស័យ​ការ​ពារ​ជាតិ​។ តាម​គម្រោង​នៅ​ថ្ងៃ​ស្អែក​នេះ ប្រមុខ​ការ​ពារ​ជាតិ​ទាំង​២​នឹង​ចូល​រួម​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​ស្ដី​ពី​សន្តិ​សុខ​ជាតិ​​​។

​គេ​រំពឹង​ថា​លោក​ទាំង​២​នឹង​ពិភាក្សា​គ្នា​អំពី​ការ​ត្រៀម​យុទ្ធ​សាស្ត្រ​ទប់​ទល់​នឹង​កូរ៉េ​ខាង​ជើង​ដែល​មាន​អាវុធ​នុយ​ក្លេអ៊ែរ​នៅក្នុង​ដៃ​ និង​​ក៏​ពិភាក្សា​​គ្នា​ផង​ដែរ​អំពី​កិច្ច​សហ​ប្រតិ​បត្តិ​ការ​​ពង្រឹង​សន្តិ​សុខ​​ក្នុង​តំបន់​ ហើយ​និង​ការ​​ត្រៀម​ទប់​ទល់​នឹង​ការ​វាយ​លុក​តាម​ប្រព័ន្ធ​ព័ត៌​មាន​វិទ្យា​ និង​មីស៊ីល​។​ នេះ​បើ​យោង​តាម​ការ​ប្រកាស​របស់​ក្រសួង​ការ​ពា​រ​ជាតិ​កូរ៉េ​ខាង​ត្បូង​។ ក្រសួង​ថ្លែង​បន្ត​ទៀត​ថា​ភាគី​ទាំង​២​នឹង​ពិភាក្សា​អំពី​ផែន​ការ​ឆ្លើយ​តប​ទៅ​នឹង​​សភាព​ការណ៍​ប្រែ​ប្រួល​​​ផ្នែក​សន្តិ​សុខ​ជាតិ និង​ការ​គំរាម​កំហែង​ពី​ខាង​ក្រៅ​។

អាមេរិក​កំពុង​ពិចារណា​កែ​សម្រួល​កង​ទ័ព​របស់​ខ្លួន​នៅ​កូរ៉េ​ខាង​ត្បូង​ដែល​សព្វ​ថ្ងៃ​មាន​ចំនួន​២៨៥០០​នាក់​ដើម្បី​បត់​បែន​ទៅ​តាម​សភា​ពការណ៍​​ជាក់​ស្ដែង​។ អាមេរិក​ចង់​រក្សា​តុល្យភាព​កម្លាំង​នៅ​ទ្វី​ប​អាស៊ី​នៅ​ពេល​មាន​ការ​បារម្ភ​កាន់​តែ​ខ្លាំង​ពី​ឥទ្ធិ​ពល​យោធា​របស់​ប្រទេស​ចិន​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ និង​នៅ​ក្បែរ​កោះ​តៃវ៉ាន់​។ ​មន្ត្រី​រដ្ឋាភិបាល​អាមេរិក​ឱ្យ​តម្រុយ​ថា​រដ្ឋាភិបាល​របស់​ខ្លួន​ចង់​កែ​សម្រួល​កង​ទ័ព​ដើម្បី​ងាយ​ស្រួល​បើក​ប្រតិ​បត្តិ​ការ​សឹក​នៅ​ខាង​ក្រៅ​ឧបទ្វីប​កូរ៉េ​ឆ្លើយ​តប​ទៅ​នឹង​ការ​គំរា​ម​កំហែង​ពី​ច្រើន​មុខ​ព្រួញ​។ ឧទាហរណ៍​កែ​សម្រួល​​កង​ទ័ព​ដើម្បី​ដក​កម្លាំង​មួយ​ផ្នែក​ទៅ​ជួយ​តៃវ៉ាន់​ និង​ដើម្បី​​ទប់​ទល់​នឹង​ការ​ពង្រីក​ឥទ្ធិ​ពល​យោធា​របស់​ប្រទេស​ចិន​។

ជា​ជំហរ​របស់​កូរ៉េ​ខាង​ត្បូង​ កូរ៉េ​ខាង​ត្បូង​មិន​ចង់​ឱ្យ​អាមេរិក​ដក​កម្លាំង​ទៅ​ណា​ទេ​ព្រោះ​ការ​គំរា​ម​កំហែង​ពី​កូរ៉េ​ខាង​ជើង​ក៏​មាន​សភាព​ខ្លាំង​ក្លា​ផង​ដែរ​។ ប៉ុន្តែ​ទន្ទឹម​នឹង​នោះ កូរ៉េ​ខាង​ត្បូង​​ចាប់​ផ្ដើម​ពង្រឹង​សមត្ថ​ភាព​ការ​ពារ​ខ្លួន​​នា​រយៈ​ពេល​ម្ភៃ​ឆ្នាំ​ចុង​ក្រោយ​នេះ​។ គោល​ដៅ​ធំ​របស់​កូរ៉េ​ខាង​ត្បូង​គឺ​​ប្រើ​ប្រាស់​ផ្គួប​គ្នា​​រវាង​​កង​ទ័ព​អាមេរិក និង​កូរ៉េ​ខាង​ត្បូង​។ សព្វ​ថ្ងៃ​នេះ​កូរ៉េ​ខាង​ត្បូង​ក៏​មាន​កម្លាំង​យោធា​មិន​ធម្មតា​ប៉ុន្មាន​ដែរ​ជា​មួយ​នឹង​ចំនួន​​កង​ទ័ព​សរុប​៤៥​ម៉ឺន​នាក់​។​ នេះ​បើ​យោ​ងតា​ម​ការ​ផ្សាយ​របស់​រ៉យ​ទ័រ និង​ប្រភព​ដទៃ​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ