ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាថ៌កំបាំង​សុខភាព! គ្រាន់តែ​ញ៉ាំ​ផ្លែព្នៅ អាច​ជួយ​ កម្ចាត់​ជាតិពុល ក្នុង​ឈាម ថ្លើម និង​ក្រពះ​

12 ម៉ោង មុន

​សុខភាព៖ តើអ្នកកំពុងស្វែងរកវិធីសាស្រ្តធម្មជាតិដើម្បីបន្សុទ្ធរាងកាយដែរឬទេ? ផ្លែព្នៅ​ ដែល​ជា​ផ្លែឈើ​មាន​ប្រវត្តិ​ប្រើប្រាស់​ជា​ឱសថ​តាំងពី​បុរាណ បាន​បង្ហាញ​ថា​មាន​ប្រសិទ្ធភាព​ដ៏​អស្ចារ្យ​ក្នុង​ការ​សម្អាត​សរីរាង្គ​សំខាន់ៗ​ក្នុង​ខ្លួន។ យោងតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស បានឱ្យដឹងថា ផ្លែព្នៅមានគុណសម្បត្តិលេចធ្លោបីយ៉ាងដូចខាងក្រោម៖ ​៣ ចំណុចសំខាន់…


សុខភាព៖ តើអ្នកកំពុងស្វែងរកវិធីសាស្រ្តធម្មជាតិដើម្បីបន្សុទ្ធរាងកាយដែរឬទេ? ផ្លែព្នៅ​ ដែល​ជា​ផ្លែឈើ​មាន​ប្រវត្តិ​ប្រើប្រាស់​ជា​ឱសថ​តាំងពី​បុរាណ បាន​បង្ហាញ​ថា​មាន​ប្រសិទ្ធភាព​ដ៏​អស្ចារ្យ​ក្នុង​ការ​សម្អាត​សរីរាង្គ​សំខាន់ៗ​ក្នុង​ខ្លួន។

យោងតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស បានឱ្យដឹងថា ផ្លែព្នៅមានគុណសម្បត្តិលេចធ្លោបីយ៉ាងដូចខាងក្រោម៖

​៣ ចំណុចសំខាន់ នៃ​អត្ថប្រយោជន៍​ផ្លែព្នៅ

  • ១. លាង​ជាតិពុល​ក្នុង​ឈាម: ផ្លែព្នៅ​អាច​ដើរតួ​ជា​ភ្នាក់ងារ​បន្សាប​ជាតិពុល​ធម្មជាតិ ដោយ​ជួយ​សម្អាត និង​បណ្ដេញ​ជាតិពុល​មិនល្អ​ចេញពី​ប្រព័ន្ធ​ឈាម​រត់​បាន​យ៉ាង​ល្អប្រសើរ។
  • ២. ជំនួយ​ថ្លើម​ឱ្យ​ដំណើរការ​ល្អ: ផ្លែឈើនេះ​ជួយ​ទ្រទ្រង់​មុខងារ​ថ្លើម​ក្នុង​ការ​ច្រោះ និង​កម្ចាត់​សារធាតុ​គីមី​ដែល​បង្ក​គ្រោះថ្នាក់​ដល់​រាងកាយ។
  • ៣. ការពារ​ក្រពះ និង​ពោះវៀន: ព្នៅ​ជួយ​ដោះស្រាយ​បញ្ហា​ក្រពះ និង​ពោះវៀន ដោយ​ជៀសវាង​មាន​រោគ​ក្រពះ​នានា​មក​យាយី។

​វិធីសាស្ត្រ​ងាយៗ​ដើម្បី​ថែរក្សា​ក្រពះ

ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​ពេញលេញ​ពី​ផ្លែព្នៅ ក្នុង​ការ​ការពារ​សុខភាព​ក្រពះ លោកអ្នក​ត្រូវបាន​ណែនាំ​ឱ្យ​អនុវត្ត​តាម​វិធី​នេះ៖

​ដំណោះស្រាយ​ក្រពះ: សូម​ទទួលទាន ទឹក​ដាំ​ជាមួយ​ព្នៅ​ក្រៀម ជារៀងរាល់ថ្ងៃ។ ការ​ញ៉ាំ​បែបនេះ នឹង​ជួយ​ឱ្យ​ប្រព័ន្ធ​រំលាយ​អាហារ​របស់​អ្នក​ដំណើរការ​បាន​ប្រសើរ និង​ការពារ​រោគ​ក្រពះ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ