របរធ្វើចន្លុះលក់របស់អ្នកស្រុកអន្លង់វែង នៅតែមានហាងឆេង
- ឧត្តរមានជ័យ
ខេត្តឧត្តរមានជ័យ៖ នៅក្នុងស្រុកអន្លង់វែងគេបានសង្កេតឃើញប្រជាពលរដ្ឋខ្មែរនៅតែនាំគ្នាប្រកបមុខរបរច្បូតចន្លុះលក់នៅមានហាងឆេងកកបគ្រាន់បើសម្រាប់ដោះស្រាយជីវភាពនៅក្នុងគ្រួសារ។
តាមការធ្វើបទសម្ភាសន៍ជាមួយស្ត្រីម្នាក់ឈ្មោះវ៉ាន់ ឌី កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥ គាត់បានរៀបរាប់ឲ្យដឹងថានៅក្នុងស្រុកអន្លង់វែងមានប្រជាពលរដ្ឋ៣០ភាគរយដែលប្រកបមុខរបរច្បូតចន្លុះលក់ ដែលជាកេរ្តិ៍ដំណែលរបស់ដូនតាយើងបានបន្សល់ទុករហូតមកដល់បច្ចុប្បន្ននេះ។
ស្ត្រីដដែលបានបន្តទៀតថាខ្លួនបានប្រកបមុខរបរច្បូតចន្លុះនេះផងដែរ និងបានដើប្រមូលទិញពីប្រជាពលរដ្ឋក្នុងស្រុកនាំចេញទៅលក់ឲ្យក្រុមឈ្មួញថៃតាមច្រកទ្វារអន្តរជាតិជាំកាលពីមិនទាន់បិតច្រកទ្វារកាលពីពេលកន្លងទៅ ។
នាងបានបញ្ចាក់ថា នាពេលសព្វថ្ងៃនេះនៅតែប្រកបមុនរបរនេះដដែលនិងបានដើរប្រមូលទិញលក់នៅក្នុងស្រុកហើយនៅមានហាងឆេងលក់បានតម្លៃក្នុង១ដុំមានចំនួន៥ដើមខ្នាតតូចបាន
តម្លៃ២ពាន់រៀល ចំណែកខ្នាតធំមាន៥ដើមដូចគ្នាតម្លៃ៤ពាន់រៀល។ ចន្លុះនេះជាកេរ្តិ៍ដូនតា
ប្រើសម្រាប់ដុតបំភ្លឺផ្លូវឬបំភ្លឺនៅក្នុងផ្ទះ បច្ចប្បន្នប្រជាពលរដ្ឋទិញយកទៅបង្កាត់ភ្លើង ដើម្បីចម្អិនម្ហូបអាហារ ៕










ចែករំលែកព័តមាននេះ