ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​គា.ស់​ផ្ទះ​ជា​ជនល្មើ.ស​អាច​ផ្តន្ទាទោស​ពី​៣​ទៅ​១០​ឆ្នាំ

1 នាទី មុន
  • ភ្នំពេញ

ខណៈ​ពេល​ដែល​ពលរដ្ឋ​មួយ​ចំនួន​បាន​បិទទ្វារ​ចាក់សោរ​ផ្ទះ តូប ក៏​ដូច​ជា​ហាង​នានា​ដើរ​លេង​នៅ​ក្នុង​ពេល​ឈប់​សម្រាក​បី​ថ្ងៃ​នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ក្រសួងមហាផ្ទៃ​ប្រកាស​អំពី​ទោស​ដែល​កើត​មាន​សម្រាប់​អំពើ​គាស់​ផ្ទះ លួច​សម្ភារៈ​អ្នក​ដទៃ ។ លោក…

ខណៈ​ពេល​ដែល​ពលរដ្ឋ​មួយ​ចំនួន​បាន​បិទទ្វារ​ចាក់សោរ​ផ្ទះ តូប ក៏​ដូច​ជា​ហាង​នានា​ដើរ​លេង​នៅ​ក្នុង​ពេល​ឈប់​សម្រាក​បី​ថ្ងៃ​នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ក្រសួងមហាផ្ទៃ​ប្រកាស​អំពី​ទោស​ដែល​កើត​មាន​សម្រាប់​អំពើ​គាស់​ផ្ទះ លួច​សម្ភារៈ​អ្នក​ដទៃ ។

លោក ទូច សុខៈ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​បាន​ថ្លែង​តាម​បណ្តាញ​សង្គម​កាលពី​ថ្ងៃ​ទី ០៣ ខែវិច្ឆិកា ឆ្នាំ​២០២៥​ថា សកម្មភាព​គាស់​ផ្ទះ ឬ​គាស់​ទម្លុះទម្លាយ​ផ្សេង​ៗ យក​ទ្រព្យសម្បត្តិ​អ្នក​ដទៃ គឺជា​«​បទល្មើស​លួច​មាន​ស្ថាន​ទម្ងន់ទោស​ដោយសារ​ការ​ប្រព្រឹត្តិ​អំពើ​ហិង្សា​» ។

លោក​បាន​ចែករំលែក​ថា សកម្មភាព​បែប​នេះ​ជា​បទល្មើស​ទុច្ចរិត និង ជា​អំពើ​ចេតនា ដែល​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី​៣​ឆ្នាំ ទៅ​១០​ឆ្នាំ តាម​ក្រមព្រហ្មទណ្ឌ​។

លោក ទូច សុខៈ បាន​លើកទឹកចិត្ត​ប្រជាពលរដ្ឋ​ទៅ​ប្តឹង​នៅ​ប៉ុស្តិ៍ អធិការដ្ឋាន ឫ ស្នងការដ្ឋាន​នគរបាល​នៅ​តាម​មូលដ្ឋាន​នានា ។

គួរ​រំលឹក​ថា ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក គឺ​បុគ្គលិក​រាជការ កម្មករ បុគ្គលិក​អង្គការ​សង្គម​ស៊ី​វិល​នានា ត្រូវ​បាន​ឈប់​សម្រាក​បី​ថ្ងៃ​ពី​ថ្ងៃ​ទី ០៤ ដល់ ថ្ងៃ​ទី ០៦ ខែវិច្ឆិកា ឆ្នាំ​២០២៥​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ