ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ត្រូវ​ដឹង​! ៩សញ្ញា​ព្រមា.ន​ដែល​បញ្ជាក់​ថា​ក្រពេញ​ប្រូ​ស្តា​តរបស់​អ្នក​កំពុង​រីក​»! កុំ​ទុក​ឱ្យ​​ដល់​ពេល​នោម​មិន​ចេញ​!

13 ម៉ោង មុន

ការ​រីក​ក្រពេញ​ប្រូ​ស្តា​ត (Benign Prostatic Hyperplasia – BPH) គឺជា​បញ្ហា​សុខភាព​ទូទៅ​មួយ​ដែល​កើត​មាន​ញឹកញាប់​លើ​បុរស​វ័យ​ចំណាស់​។ នៅ​ពេល​ដែល​ក្រពេញ​ប្រូ​ស្តា​ត​រីក វា​ចាប់ផ្តើម​ដាក់​សម្ពាធ​ទៅ​លើ​បង្ហួរនោម ដែល​បណ្តាល​ឲ្យ​មានការ​រំខាន​ដល់​ប្រព័ន្ធ​នោម​។…

ការ​រីក​ក្រពេញ​ប្រូ​ស្តា​ត (Benign Prostatic Hyperplasia – BPH) គឺជា​បញ្ហា​សុខភាព​ទូទៅ​មួយ​ដែល​កើត​មាន​ញឹកញាប់​លើ​បុរស​វ័យ​ចំណាស់​។ នៅ​ពេល​ដែល​ក្រពេញ​ប្រូ​ស្តា​ត​រីក វា​ចាប់ផ្តើម​ដាក់​សម្ពាធ​ទៅ​លើ​បង្ហួរនោម ដែល​បណ្តាល​ឲ្យ​មានការ​រំខាន​ដល់​ប្រព័ន្ធ​នោម​។ ការ​យល់​ដឹង​ពី​សញ្ញា​ទាំងនេះ អាច​ជួយ​ឲ្យ​អ្នក​ស្វែងរក​ការ​ព្យាបាល​ទាន់​ពេលវេលា​។

តើ​ការ​រីក​ក្រពេញ​ប្រូ​ស្តា​ត​អាច​ស្តែង​ឲ្យ​មាន​រោគ​សញ្ញា​អ្វីខ្លះ? សូម​ពិនិត្យ​មើល​សញ្ញា​ព្រមាន​ទាំង ៩ ខាងក្រោម​៖

I. បញ្ហា​ចង្វាក់​នោម និង​ការ​ប្រញាប់​នោម

នោម​ញឹក ឬ​ក៏​ចង់​លេច​នោម​ភ្លាម​ៗ: មាន​អារម្មណ៍​ថា​ត្រូវ​ទៅ​បន្ទប់ទឹក​ញឹកញាប់​ជាង​មុន ឬ​មាន​អារម្មណ៍​ប្រញាប់​ខ្លាំង​មិន​អាច​ទប់​បាន (Urgency)​។
នោម​ញឹក​នៅ​ពេល​យប់ (Nocturia): ត្រូវ​ក្រោកពីដំណេក​ដើម្បី​បត់ជើងតូច​ច្រើន​ដង​នៅ​ពេល​យប់ ដែល​រំខាន​ដល់​ការ​គេង​។

II. បញ្ហា​លំហូរ​ទឹកនោម និង​ការ​បញ្ចប់​ការ​នោម

ពិបាក​ចាប់ផ្តើម​នោម (Difficulty Starting): ត្រូវ​រង់ចាំ​យូរ ឬ​ប្រឹង​មុន​នឹង​ទឹកនោម​ចាប់ផ្តើម​ហូរ​។
រំហូរ​ទឹកនោម​ខ្សោយ​: លំហូរ​ទឹកនោម​មាន​សភាព​យឺត ខ្សោយ ឬ​លំហូរ​ឈប់​ហើយ​ចាប់ផ្តើម​វិញ (Stop-and-Start Stream)​។
ស្រក់​តក់​ៗ​ក្រោយ​នោម​ចប់ (Dribbling): នៅ​ពេល​នោម​ចប់ ទឹកនោម​នៅ​តែ​បន្ត​ស្រក់​តក់​ៗ​។
នោម​អត់​អស់ ឬ​នោម​សល់ (Incomplete Emptying): មាន​អារម្មណ៍​ថា​ប្លោក​នោម​នៅ​តែ​ពេញ ឬ​មាន​ទឹកនោម​នៅ​សល់ បន្ទាប់​ពី​នោម​រួច​។

III. សញ្ញា​ធ្ងន់ធ្ងរ​ដែល​ត្រូវ​ប្រយ័ត្ន

សញ្ញា​រលាក​ប្រព័ន្ធ​ទឹកនោម​: រួម​មាន ឈឺចាប់​ពេល​នោម ឬ​នោម​មាន​ក្លិន​មិនល្អ (​ដែល​បង្ហាញ​ពី​ការ​ឆ្លង​មេរោគ ដោយសារ​ការ​នោម​សល់​)​។ នោម​មិន​ចេញ (Acute Retention): ជា​សញ្ញា​ធ្ងន់ធ្ងរ​ដែល​ទឹកនោម​មិន​អាច​ហូរ​ចេញ​បាន​ទាំងស្រុង ដែល​តម្រូវ​ឲ្យ​ទៅ​មន្ទីរពេទ្យ​ជា​បន្ទាន់​។ នោម​មាន​ឈាម (Hematuria): ឃើញ​មាន​ឈាម​លាយ​ជាមួយ​ទឹកនោម​។ ដំបូន្មាន​សុខភាព​៖ កុំ​ទុក​យូរ​! ប្រសិនបើ​លោក​អ្នក​សង្កេត​ឃើញ​រោគ​សញ្ញា​ទាំងនេះ​មួយ ឬ​ច្រើន​កំពុង​កើត​មាន​ឡើង សូម​ប្រញាប់​អញ្ជើញ​មក​ទទួល​ការពិគ្រោះ និង​ព្យាបាល​ជាមួយ​គ្រូពេទ្យ​ជំនាញ ដើម្បី​ទទួល​បាន​ព័ត៌មាន​កាន់តែ​ច្បាស់លាស់ និង​លម្អិត​៕ ប្រភព​៖ មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ