ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុមារជាង៣០០០នាក់ បានមកពិនិត្យ និងសម្រាកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា ក្នុងថ្ងៃនេះ

18 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ កុមារ​ជាង​៣០០០​នាក់ បាន​មក​ពិនិត្យ និង​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ​គន្ធ​បុប្ផា ក្នុងថ្ងៃនេះ ។ នេះ​បើ​យោង​តាម​ផេ​ក​មូលនិធិ​គន្ធ​បុប្ផា​កម្ពុជា បាន​ប្រកាស​នា​ថ្ងៃ​ទី​០៥…

រាជធានី​ភ្នំពេញ ៖ កុមារ​ជាង​៣០០០​នាក់ បាន​មក​ពិនិត្យ និង​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ​គន្ធ​បុប្ផា ក្នុងថ្ងៃនេះ ។ នេះ​បើ​យោង​តាម​ផេ​ក​មូលនិធិ​គន្ធ​បុប្ផា​កម្ពុជា បាន​ប្រកាស​នា​ថ្ងៃ​ទី​០៥ ខែវិច្ឆិកា​នេះ ។

ជាក់ស្តែង មូលនិធិ​គន្ធ​បុប្ផា​កម្ពុជា បាន​បញ្ជាក់​ថា នៅ​ថ្ងៃ​ទី​៥ ខែវិច្ឆិកា ឆ្នាំ​២០២៥ ដែល​ជា​ថ្ងៃ​សម្រាក​នៃ​ព្រះរាជ​ពិធីបុណ្យ​អ៊ុំ​ទូក ប​ណ្តែ​ប្រទីប និង​សំពះ​ព្រះ​ខែ មន្ទីរពេទ្យ​គន្ធ​បុប្ផា​ទាំង​នៅ​រាជធានី​ភ្នំពេញ និង​សៀមរាប នៅ​តែ​បន្ត​បើក​ដំណើរការ​ព្យាបាល​កុមា​ជា​ធម្មតា ជាមួយ និង​ការ​ទទួល​ពិនិត្យ និង​ព្យាបាល​កុមារ​ជាង​៣​ពាន់​នាក់ ដោយ​មិន​គិតថ្លៃ​។

កុមារ​ដែល​បាន​មក​ពិនិត្យ​ព្យា​ល​ទាំងនេះ មាន​តាម​ផ្នែក​សំខាន់​ៗ​ដូច​ជា ផ្នែក​ពិនិត្យ​ព្យាបាល​ជំងឺ​ក្រៅ (OPD): ចំនួន ២,៧៣៥ នាក់ , កុមារ​មាន​ជំងឺ​ធ្ងន់ធ្ងរ​ចំនួន​៥៦៣ នាក់​។

ក្រៅពី​កុមារ​ទាំង ៣​ពាន់​ខាងលើ​, ស្ត្រី​មាន​ផ្ទៃពោះ ទារក កុមារ ជាង​៣​ពាន់​នាក់​បន្ថែម​ផ្សេង​ទៀត​កំពុង​សម្រាក​ព្យាបាល​ស្រាប់ នៅ​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ