រាជធានីភ្នំពេញ ៖ បរិមាណស្រូវសើមជិត ១មុឺនតោន ត្រូវបានរោងម៉ាសុីន ដៃគូក្រសួងកសិកម្ម សម្រុកប្រមូលទិញពីកសិករនៅទូទាំងប្រទេសក្នុងថ្ងៃនេះ ។ ប្រភពក្រសួងកសិកម្ម នៅថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះបានឱ្យដឹថា បរិមាណស្រូវសើមជិត ១មុឺនតោន ត្រូវបានរោងម៉ាសុីន ដៃគូជាមួយក្រសួងកសិកម្ម សម្រុកប្រមូលទិញពីបងប្អូនកសិករនៅទូទាំងប្រទេសក្នុងថ្ងៃនេះ ។ ចំនួននេះត្រូវបានរំពឹងទុកថា នឹងហក់ឡើងខ្ពស់ខ្លាំងនៅក្នុងខែវិច្ឆិកានេះ ដែលជាខែប្រមូលផលធំក្នុងរដូវកាលនេះលើផ្ទៃដីដាំដុះប្រហែល ១,៥លានហិកតា ជាមួយនឹងបរិមាណផលចន្លោះពី ៤-៥លានតោនស្រូវសើម ។

ប៉ុន្មានខែកន្លងមកនេះ តាមរយៈមន្ត្រីកសិកម្មឃុំ និងរោងម៉ាសុីនដៃគូទាំងអស់ ក្រសួងកសិកម្មនិងសហព័ន្ធស្រូវអង្ករបានធ្វើការជាមួយគ្នាយ៉ាងជិតស្និទ្ធស្ទើរតែរៀងរាល់ថ្ងៃជាមួយនឹងវិសាលភាពដ៏ធំធេង ដើម្បីធានាឱ្យបានថា ការប្រមូលទិញស្រូវពីបងប្អូនកសិករយើងនៅតាមទីវាលនៅតែមានលំហូរជាប់ជាប្រចាំ និងជួយមិនឱ្យកសិករកកស្ទះរហូតដល់ខូចស្រូវនោះឡើយ ៕
ចែករំលែកព័តមាននេះ