ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញៀវទេសចរបានមកលេងកម្សាន្តនៅខេត្តកំពតជាង៤ម៉ឺននាក់ នៅថ្ងៃទី១ នៃថ្ងៃឈប់សម្រាកក្នុងព្រះរាជពិធីបុណ្យអុំទូក

27 វិនាទី មុន
  • កំពត

ខេត្តកំពត ៖ នៅ​ថ្ងៃ​ទី​១ នៃ​ថ្ងៃ​ឈប់​សម្រាក​នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក ខេត្តកំពត មាន​ភ្ញៀវ​ទេសចរ​បាន​ធ្វើ​ដំណើរ​មក​សម្រាកលម្ហែ​កម្សាន្ត​ជាង​៤​ម៉ឺន​៤​ពាន់​នាក់ ។…

ខេត្តកំពត ៖ នៅ​ថ្ងៃ​ទី​១ នៃ​ថ្ងៃ​ឈប់​សម្រាក​នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក ខេត្តកំពត មាន​ភ្ញៀវ​ទេសចរ​បាន​ធ្វើ​ដំណើរ​មក​សម្រាកលម្ហែ​កម្សាន្ត​ជាង​៤​ម៉ឺន​៤​ពាន់​នាក់ ។

ពួក​គាត់​ថា មូលហេតុ​ដែល​ភ្ញៀវ​មក​លេង​ច្រើន​ដោយសារ​ការ​ធ្វើ​ដំណើរ​ងាយស្រួល ការ​រៀបចំ​អភិវឌ្ឍន៍​បាន​ល្អ មាន​សុវត្ថិភាព​ខ្ពស់ មាន​កន្លែង​ដើរ​លេង​ច្រើន បរិយាកាស ទេសភាព អនាម័យ​បរិស្ថាន​ស្អាត ម្ហូបអាហារ​ឆ្ងាញ់ កន្លែង​ស្នាក់​នៅ​ស្អាត​ហើយ​តម្លៃ​សមរម្យ ។

ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពត លោក សយ ស៊ី​ណុ​ល បាន​ប្រាប់​ឱ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​៤ ខែវិច្ឆិកា ឆ្នាំ​២០២៥ ដែល​ជា​ថ្ងៃ​ឈប់​សម្រាក​នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក ថ្ងៃ​ទី​១ ភ្ញៀវ​ទេសចរ​បាន​សម្រុក​មក​លេង​ខេត្តកំពត​យ៉ាងច្រើន​កុះករ ដែល​មាន​ភ្ញៀវ​ទេសចរ​សរុប​ចំនួន​៤៤.៣៦៦​នាក់ ក្នុង​នោះ​ភ្ញៀវ​ទេសចរ​ជាតិ​មាន​ចំនួន​៤៣.៩៣២​នាក់ និង​ភ្ញៀវ​ទេសចរ​បរទេស​មាន​ចំនួន​៤៣៤​នាក់ ។

ជាក់ស្តែង នៅ​ពេល​ល្ងាច​ថ្ងៃ​ទី​១​នេះ ភ្ញៀវ​បាន​ចេញពី​រមណីយដ្ឋាន​នានា​ចូល​មក​ដើរ​កម្សាន្ត និង​អង្គុយ​លម្ហែ​នៅ​តាម​ឆ្នេរ​ខ្សាច់​កម្សាន្ត​នានា​ជាប់មាត់​ព្រែក​កំពង់បាយ និង​ជិះទូក​កម្សាន្ត​យ៉ាងច្រើន ។

ដោយឡែក ចំពោះ​ស្ថានភាព​សន្តិសុខ​សណ្តាប់ធ្នាប់ ការ​ថែរក្សា​បរិស្ថាន​អនាម័យ​នៅ​ក្នុង​ក្រុង និង​តាម​រមណីយដ្ឋាន​ផ្សេង​ៗ​មាន​ភាពល្អ​ប្រសើរ គ្មាន​បញ្ហា​អ្វីមួយ​កើតឡើង​គួរ​ឱ្យ​កត់សម្គាល់​នោះ​ទេ ។

លោក​ប្រធាន​មន្ទីរ​រំពឹង​ថា ថ្ងៃ​ទី​២​នេះ នៃ​ថ្ងៃ​ឈប់​សម្រាក​នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​នេះ ភ្ញៀវ​ទេសចរ​នឹង​កាន់តែ​មក​លេង​ច្រើន​បន្ថែម​ទៀត បើ​ទោះបីជា​សេវា​ស្នាក់​នៅ​ក្នុង​ក្រុង​ពេញ​អស់​ក៏​ដោយ ។

ភ្ញៀវ​ទេសចរ​ជាតិ​ទាំង​នៅ​ក្នុង និង​ក្រៅ​ខេត្ត​បាន​បង្ហាញ​ចំណាប់អារម្មណ៍​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង​ដែល​បាន​ធ្វើ​ដំណើរ​មក​សម្រាកលម្ហែ​នៅ​ខេត្តកំពត ។ ពួ​គាត់​សរសើរ​ថា ខេត្តកំពត ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ ក្រោម​ការ​ដឹកនាំ និង​អភិវឌ្ឍន៍ កែ​ច្នៃ​របស់​ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត​កំពត​បាន​ធ្វើ​ឱ្យ​ខេត្ត​មាន​ភាព​ទាក់ទាញ​ខ្លាំង​ណាស់ មាន​សុខ​សុវត្ថិភាព មាន​សណ្តាប់ធ្នាប់​ល្អ អនាម័យ​បរិស្ថាន រួម​នឹង​ការ​ផ្តល់​សេវាកម្ម​ផ្សេង​ៗ​ល្អ​ទាំងអស់ ពិសេស​តម្លៃ​នៅ​ធម្មតា​មិន​មានការ​ដំឡើង​ថ្លៃ​នោះ​ទេ ។

តាម​ទិ​ដ្ឋា​នភា​ព​ជាក់ស្តែង នៅ​ថ្ងៃ​ទី​១ នៃ​ថ្ងៃ​ឈប់​សម្រាក​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក ខេត្តកំពត​មាន​ភ្ញៀវ​មក​ដើរ​លេង​កម្សាន្ត​ច្រើន​កុះករ​ណាស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ