សហព័ន្ធស្រូវអង្ករកម្ពុជា បានចេញតារាងតម្លៃស្រូវ៥ ប្រភេទ កាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយនៅក្នុងនោះស្រូវដែលថ្លៃជាងគេ គឺស្រូវផ្ការំដួលសរីរាង្គ ដែលមានតម្លៃដល់ទៅ១.៣០០រៀល នៅក្នុងមួយគីឡូក្រាម ។

ក្រៅពីស្រូវផ្ការំដួលសរីរាង្គនេះ សហព័ន្ធក៏បានប្រកាសនូវតម្លៃស្រូវសើមពូជផ្សេងៗទៀតផងដែរដូចជា នាងអំ អូអឹម កែវ និងក្រសាំងទៀប ។
ប្រភពដដែលបានឲ្យដឹងថា សម្រាប់ស្រូវផ្ការំដូលធម្មតា គឺមួយគីឡូក្រាមពី៩៥០រៀល ដល់១.០៣០រៀល ។ ដោយឡែក ស្រូវនាងអំ និងស្រូវកែង គឺមួយគីឡូក្រាមមានតម្លៃពី៦០០ ទៅ៨០០ រៀល ហើយស្រូវអូអឹម គឺមានតម្លៃពី៦២០ ទៅ ៦៤០ រៀលនៅក្នុងមួយគីឡូក្រាម ។ ក្រៅពីនោះស្រូវក្រសាំងទៀប មួយគីឡូក្រាមមានតម្លៃពី៦៤០ រៀលទៅ ៦៦០រៀល ៕
ចែករំលែកព័តមាននេះ