ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះរោងស្នាក់នៅរបស់សន្តិសុខបិរីពិភពថ្មីនៅក្រោយស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍

1 នាទី មុន
  • ភ្នំពេញ

អគ្គិភ័យ​ឆាប់ឆេះ​រោង​ស្នាក់​នៅ​របស់​សន្តិសុខ​បិ​រី​ពិភព​ថ្មី រ​នៅ​ក្រោយ​ស្ថានីយ៍ទូរទស្សន៍​អាស៊ី អាគ្នេយ៍ រាជធានី​ភ្នំពេញៈ​រោង​ស្នាក់​នៅ​របស់​សន្តិសុខ​បុរី ពិភព​ថ្មី នៅ​ក្រោយ​ស្ថានីយទូរទស្សន៍​អាស៊ី​អាគ្នេយ៍​ត្រូវ​បាន​អគ្គិភ័យ​ឆាប់ឆេះ​បង្ក​ឲ្យ​រង​ការ​ខូចខាត​។ ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​១២​និង​៤០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​០៦ ខែវិច្ឆិកា ឆ្នាំ​២០២៥…

អគ្គិភ័យ​ឆាប់ឆេះ​រោង​ស្នាក់​នៅ​របស់​សន្តិសុខ​បិ​រី​ពិភព​ថ្មី រ​នៅ​ក្រោយ​ស្ថានីយ៍ទូរទស្សន៍​អាស៊ី អាគ្នេយ៍ រាជធានី​ភ្នំពេញៈ​រោង​ស្នាក់​នៅ​របស់​សន្តិសុខ​បុរី ពិភព​ថ្មី នៅ​ក្រោយ​ស្ថានីយទូរទស្សន៍​អាស៊ី​អាគ្នេយ៍​ត្រូវ​បាន​អគ្គិភ័យ​ឆាប់ឆេះ​បង្ក​ឲ្យ​រង​ការ​ខូចខាត​។

ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​១២​និង​៤០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​០៦ ខែវិច្ឆិកា ឆ្នាំ​២០២៥ នៅ​បុរី​ពិភព​ថ្មី នៅ​ភូមិ​ចុង​ថ្នល់​ខាងកើត សង្កាត់​ទឹកថ្លា ខណ្ឌ​សែន សុខ​រាជធានី​ភ្នំពេញ ។

តាម​សាក្សី​បាន​ដែល​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​ភ្លើង​បាន​ឆាប់ឆេះ​ផ្សែងហុយ​ទ្រលោម​ចេញពី​រោង​ស្នាក់​នៅ​របស់​សន្តិសុខ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ជិតខាង នាំ​គ្នា​បាញ់​ពន្លត់ និង​ទាក់ទង​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​ទៅ​អន្តរាគមន៍​។

នៅ​ក្នុង​ហេតុ​ការ​នេះ​ដែរ រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​៣ គ្រឿង​បាន​ទៅ​អន្តរាគមន៍​បា​.​ញ់​ពន្លត់ ហើយ​ភ្លើង​បាន​រលត់​ទៅ​វិញ ពុំ​បណ្ដាល​ឲ្យ​ឆេះ​រាលដាល​ដល់​លំនៅ​ឋាន​នៅ​ក្បែរ​នោះ​ឡើយ ។

តាម​នគរបាល​មូលដ្ឋាន​ឲ្យ​ដឹង​ថា រោង​ស្នាក់​នៅ​របស់​សន្តិសុខ​បុរី​ពិភព​ថ្មី​ត្រូវ​ភ្លើង​ឆេះ​រង​ការ​ខូចខាត​រួម​មាន សម្ភារៈ​ខោអាវ​ទាំងស្រុង​។ ទាក់ទិន​នឹង​មូលហេតុ​ត្រូវ​បាន​គេ​អះអាង​ថា បណ្ដាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ