ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ព្រះរាជ​ពិធីបុណ្យ​អុំទូក៣ថ្ងៃ ភ្ញៀវទេសចរ​មក​​កម្សាន្ត​​ខេត្តកំពង់ចាម​ ​រហូត​ជិត​១១​ម៉ឺន​នាក់

1 នាទី មុន
  • កំពង់ចាម

ខេត្តកំពង់ចាម​៖ ក្នុង​ឱកាស​ព្រះរាជ​ពិធីបុណ្យ​អុំទូក អកអំបុក សំពះ​ព្រះ​ខែ​និង​បណ្ដែតប្រទីប ជា​រៀង​រាល់​ឆ្នាំ​មនុស្ស​ម្នា​តែងតែ​ធ្វើ​ដំណើរ​កំសាន្ត​ទៅ​តាម​រមណីយដ្ឋាន​ជិត​ឆ្ងាយ​ដើម្បី​លំហែកាយ​។​ជាក់ស្ដែង​នៅ​ក្នុង​ខេត្តកំពង់ចាម មាន​រមណីយដ្ឋាន​ក្នុង​នោះ​មាន​÷​ប្រសាទ​នគរ​បា​ជ័យ ភ្នំ​ប្រុស​ភ្នំ​ស្រី​ភ្នំ​ហាន់ជ័យ រមណីយដ្ឋាន​ទឹកឆាភ្នំ​ជើងព្រៃ ព្រមទាំង​តំបន់​មួយ​ចំនួន​ទៀត​គេ​សង្កេត​ឃើញ​មនុស្ស​ទៅ​លេង​តាំងពី​ព្រឹក​រហូត​ដល់​ល្ងាច​ជាមួយ​នោះ​គឺ​មាន​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​មក​កម្សាន្ត​លេង​ច្រើន​កុះករ ជាមួយ​នោះ​ឯកឧត្តម​អ៊ុ​ន…

ខេត្តកំពង់ចាម​៖ ក្នុង​ឱកាស​ព្រះរាជ​ពិធីបុណ្យ​អុំទូក អកអំបុក សំពះ​ព្រះ​ខែ​និង​បណ្ដែតប្រទីប ជា​រៀង​រាល់​ឆ្នាំ​មនុស្ស​ម្នា​តែងតែ​ធ្វើ​ដំណើរ​កំសាន្ត​ទៅ​តាម​រមណីយដ្ឋាន​ជិត​ឆ្ងាយ​ដើម្បី​លំហែកាយ​។​ជាក់ស្ដែង​នៅ​ក្នុង​ខេត្តកំពង់ចាម មាន​រមណីយដ្ឋាន​ក្នុង​នោះ​មាន​÷​ប្រសាទ​នគរ​បា​ជ័យ ភ្នំ​ប្រុស​ភ្នំ​ស្រី​ភ្នំ​ហាន់ជ័យ រមណីយដ្ឋាន​ទឹកឆាភ្នំ​ជើងព្រៃ ព្រមទាំង​តំបន់​មួយ​ចំនួន​ទៀត​គេ​សង្កេត​ឃើញ​មនុស្ស​ទៅ​លេង​តាំងពី​ព្រឹក​រហូត​ដល់​ល្ងាច​ជាមួយ​នោះ​គឺ​មាន​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​មក​កម្សាន្ត​លេង​ច្រើន​កុះករ ជាមួយ​នោះ​ឯកឧត្តម​អ៊ុ​ន ចាន់​ដា​អភិបាលខេត្ត បានឱ្យ​សមត្ថកិច្ច​យាម​ពង្រឹង​សន្តិសុខ​និង​សណ្ដាប់ធ្នាប់​ជូន​ដល់​ពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​ទៅ​លេង​ធានា​បាន​នៅ​សុវត្ថិភាព​ទាំង​ទៅ​ទាំង​មក​។

លោក​ស៊ា​ន សុ​គុន ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ​ក្នុង​រយៈពេល​ចំនួន​៣​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី ៤​រហូត​ដល់ទី​៦​វិច្ឆិកា ឆ្នាំ​២០២៥ ទិន្នន័យ​ទេសចរ​និង​ប្រជាពលរដ្ឋ​ដេ​ី​រ​កម្សាន្ត ក្នុង​ឱកាស​បុណ្យអុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក​ដោយ​ប្រទេស​មាន​សន្តិភាព​គឺ​មនុស្ស​ម្នា​បាន​ធ្វើ​ដំណើរ​ចេញពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ​ពីរ​តំបន់​មួយ​ទៅ​តំបន់​មួយ​តាម​មធ្យោបាយ​រថយន្ត​តូច​ធំ​ដើម្បី​កម្សាន្ត​គ្រួសារ ដោយ​មាន​ភាព​សប្បាយ​រីករាយ​។

ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​បន្ត​ឲ្យ​ដឹង​ទៀត​ថា រមណីយដ្ឋាន​ភ្នំ​ហាន់ជ័យ ទេសចរ​ជាតិ​ចំនួន ១,២៦៧ នាក់
-​រមណីយដ្ឋាន​បែ​ម​ប៊ូ​រី​សត ទេសចរ​ជាតិ​ចំនួន ១៥២ នាក់
-​ទំនប់​ជ្រោយ​ចេក ទេសចរ​ជាតិ​ចំនួន ១,៣១២ នាក់
-​ទំនប់​កែប្រែ ទេសចរ​ជាតិ​ចំនួន ៣២៨ នាក់
-​រង្វង់​មូល​ចំការ​កៅស៊ូ​បឹង​កេ​ត ទេសចរ​ជាតិ​ចំនួន ២៧១ នាក់
-​វត្ត​គុហា​គង្គា ទេសចរ​ជាតិ​ចំនួន ៣២៨ នាក់
-​អាហារ​ដ្ឋា​ន​ស្មៅ​ទន្លេ ទេសចរ​ជាតិ​ចំនួន ១៥៣ នាក់

-​បរិវេណ​វត្ត​ដីដុះ ទេសចរ​ចំនួន ៤៣៦ នាក់
-​សួនច្បារ​មាត់ទន្លេ ទេសចរ​ជាតិ​ចំនួន ៩២៦ នាក់
-​វត្ត​មហាលាភ ទេសចរ​ជាតិ​ចំនួន ២១៣ នាក់
-​កោះ​ស្នេហ៍ ទេសចរ​ជាតិ​ចំនួន ០​នាក់ (​ទឹក​លិច​)
-​រមណីយដ្ឋាន​ទឹកឆា ទេសចរ​ជាតិ​ចំនួន ២,៩៣៥ នាក់
-​រមណីយដ្ឋាន​ក​សិ​-​ថ្មដា​ទឹកឆា ទេសចរ​ជាតិ​ចំនួន ៥៤៩​នាក់
-​រមណីយដ្ឋាន​ភ្នំ​ជើងព្រៃ ទេសចរ​ជាតិ​ចំនួន ១៤៦ នាក់ -​ទំនប់​តា​កុ​ដ ទេសចរ​ជាតិ​ចំនួន ១៨៨ នាក់

-​ប្រាសាទគោក​ខ្វិត ទេសចរ​ជាតិ​ចំនួន ១៣៦ នាក់
-​ប្រាសាទភ្នំត្រប់ ទេសចរ​ជាតិ​ចំនួន ១៥៥ នាក់
-​មណ្ឌល​ផ្អាវ​យើង ទេសចរ​ជាតិ​ចំនួន ១៤០ នាក់
-​ទំនប់​បឹង​ជ្រោយ ទេសចរ​ជាតិ​ចំនួន ២៣៩ នាក់
-​ប្រាសាទ​នគរ​បា​ជ័យ ទេសចរ​ជាតិ​ចំនួន ៥២៩ នាក់
-​ភ្នំ​ប្រុស ភ្នំ​ស្រី មាន​ទេសចរ​ជាតិ​ចំនួន ៤២៥ នាក់
-​អណ្តូង​ស្ងួត មាន​ទេសចរ​ជាតិ​ចំនួន ៣៨៦ នាក់

-​ព្រឹត្តិការណ៍​អុំទូក​នៅ​មុខ​សួនច្បារ​មាត់ទន្លេ​ស្រុក​ស្ទឹង​ត្រង់​ទេសចរ​ជាតិ​ចំនួន ២៣,៦៥០ នាក់
-​ព្រឹត្តិការណ៍​អុំទូក​នៅ​ស្រុក​កងមាស ឃុំ​កង​តា​ណឹ​ង ទេសចរ​ជាតិ​ចំនួន ៤៤,១៦៦ នាក់
-​ព្រឹត្តិការណ៍​អុំទូក​នៅ​ស្រុក​ព្រៃឈរ ឃុំ​ថ្ម​ពូន ទេសចរ​ជាតិ​ចំនួន ២៤,៦០៧ នាក់

-​ព្រឹត្តិការណ៍​អុំទូក​នៅ​សហគមន៍​កំពង់​រលីង សង្កាត់​សំបួរមាស ទេសចរ​ជាតិ​ចំនួន ៣,៦៧០ នាក់
-​ស្នាក់​នៅ​តាម​សណ្ឋាគារ​និង​ផ្ទះសំណាក់ ទេសចរ​ជាតិ ៩៧០ នាក់ ទេសចរ​បរទេស ចំនួន ២៦ នាក់
សរុបៈ​ទេសចរ​ជាតិ​១០៨,២៧៦ នាក់ ទេសចរ​បរទេស ២៦ នាក់ សរុប​រួមៈ​១០៨,៣០២ នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ