ជំងឺអេដស៍នៅបន្តសម្លាប់មនុស្សប្រហែល ១២០០នាក់ ក្នុងមួយឆ្នាំនៅកម្ពុជា នេះបើតាមការបញ្ជាក់ដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ។

នៅក្នុងសារសម្រាប់ទិវាជំងឺអេដស៍ពិភពលោក សម្តេចធិបតី បានឲ្យដឹងថា អត្រាឆ្លងមេរោគអេដស៍នៅកម្ពុជា គឺនៅក្នុងរង្វង់១២០០នាក់ ក្នុងមួយឆ្នាំ ថយចុះ២០ភាគរយ ។

សម្តេចធិបតី បានមានប្រសាសន៍ថា បច្ចុប្បន្នកម្ពុជា មានមនុស្សប្រហែល៧៦.០០០នាក់ រស់នៅជាមួយជំងឺអេដស៍ ដែលក្នុងនោះ៧១.៧១៦ នាក់ បានទទួលថ្នាំប្រឆាំងមេរោគអេដស៍ ។
សម្តេចធិបតីបានបន្តថា មកដល់ពេលនេះ ក៏មានមនុស្សជាង៤០០០នាក់ នៅតែមិនដឹងថា ពួកគេបានឆ្លងមេរោគអេដស៍ ហើយមិនទាន់បានទទួលថ្នាំប្រឆាំងមេរោគអេដស៍នៅឡើយទេ ។
នៅពេលនេះ កម្ពុជាប្តេជ្ញាកាត់បន្ថយការឆ្លងមេរោគអេដស៍ថ្មីមកត្រឹមជាង២០០ ករណី និងការស្លា.ប់មកត្រឹមតិចជាង២០០ ករណីក្នុងមួយឆ្នាំ ។
យោងតាមអាជ្ញាធរជាតិអេដស៍ ប្រទេសកម្ពុជា មានគោលបំណងសម្រេចបានគោលដៅព្យាបាលមេរោគអេដស៍៩៥-៩៥-៩៥ នៅចុងឆ្នាំ ២០២៥ ៕
ចែករំលែកព័តមាននេះ