ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ អគារសិក្សា​ថ្មី ១​ខ្នង ៤​បន្ទប់ នៅ​សាលា​បឋម​សិក្សា​ប្រាសាទខ្នា

1 ថ្ងៃ មុន

ខេត្តព្រះ​វិហារ ​៖ នៅ​ព្រឹក​ថ្ងៃ​ទី​០១ ខែធ្នូ ឆ្នាំ​២០២៥ លោក គី​ម រិ​ទ្ធី អភិបាល នៃ​គណៈ​អភិបាល​ខេត្តព្រះវិហារ…

ខេត្តព្រះ​វិហារ ​៖ នៅ​ព្រឹក​ថ្ងៃ​ទី​០១ ខែធ្នូ ឆ្នាំ​២០២៥ លោក គី​ម រិ​ទ្ធី អភិបាល នៃ​គណៈ​អភិបាល​ខេត្តព្រះវិហារ បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ អគារសិក្សា​ថ្មី ១​ខ្នង មាន ៤​បន្ទប់ រួម​ជាមួយ​សមិទ្ធ​ផល​នានា នៅ​សាលា​បឋម​សិក្សា​ប្រាសាទខ្នារ ស្ថិត​ក្នុងភូមិ​ស្វាយ ឃុំ​រណសិរ្ស ស្រុក​សង្គមថ្មី ​។

អគារសិក្សា​ថ្មី​នេះ គឺជា​អំណោយ​ដ៏​ថ្លៃថ្លារបស់ក្រុមហ៊ុន​ម៉ា​ឃី​ត​ត្រាស់ (Market Trust Co., Ltd) ដែល​មាន​តម្លៃ​ប្រមាណ​ជាង ៦​ម៉ឺន​ដុល្លា​រអា​មេ​រិក តាម​រយៈអង្គការ​ជប៉ុន ​សាងសង់​សាលារៀន​ឲ្យ​កុមារ (JHP) ដើម្បី​ចូលរួម​ចំ​ណែក​លើកកម្ពស់​វិស័យ​អប់រំ និង​ផ្តល់​ទីកន្លែង​សិក្សា​សមរម្យ ​ដល់​សិស្សានុសិស្ស​នៅ​ក្នុង​តំបន់​ ។

អគារសិក្សា​នេះ​ បាន​ចាប់ផ្តើម​សាងសង់​កាលពី​ថ្ងៃ​ទី​០៧ ខែកក្កដា ឆ្នាំ​២០២៥ និង​រួចរាល់​ជាស្ថាពរ​នៅ​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២៥​ ។

ថ្លែង​ក្នុង​ឱកាស​នោះ លោក គឹ​ម រឹ​ទ្ធី អភិបាលខេត្ត បាន​សម្តែង​នូវ​ការ​អបអរសាទរ​យ៉ាង​កក់ក្តៅ និង​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ទឹកចិត្ត​សប្បុរសធម៌​របស់​ក្រុមហ៊ុន​ម៉ា​ឃី​ត​ត្រាស់ និង​អង្គការ JHP ដែល​បាន​លះបង់​ធនធាន​ផ្ទាល់ខ្លួន ដើម្បី​ជួយ​កសាង​សមិទ្ធផល​ដ៏​មាន​តម្លៃ​នេះ សម្រាប់​ជា​ប្រយោជន៍​ដល់​កូនចៅ​ជំនាន់​ក្រោយ​ ។

លោក​បាន​ចាត់​ទុក​កាយវិការ​នេះ​ថា ជា​គំរូ​ដ៏​ល្អ ​នៃ​ការ​ចូលរួម​របស់​វិស័យ​ឯកជន ក្នុង​ការ​អភិវ​ឌ្ឍ​ធនធានមនុស្ស និង​លើកកម្ពស់​គុណភាព​អប់រំ​នៅ​ក្នុង​ខេត្តព្រះវិហារ ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ