ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រដាសអនាម័យ ប្រើ​រួច គួរតែ​បោះ​ចូល​បង្គន់ ឬ​ធុងសម្រាម?

1 ថ្ងៃ មុន

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ថា​តើ​ក្រោយ​ពេល​ដែល​ចូល​បង្គន់​រួច ក្រដាសអនាម័យ​ដែល​ប្រើ​រួច គួរតែ​បោះ​ចូល​ទៅ​ក្នុង​បង្គន់ ឬ​ធុងសម្រាម​ទៅ? តាម​ពិត​ទៅ ក្រោយ​ពេល​ដែល​អ្នក​ប្រើ​ក្រដាស​បង្គន់​រួច អ្នក​អាច​បោះ​ចូល​ទៅ​ក្នុង​បង្គន់ រួច​ចុច​ទឹក​ឲ្យ​វា​ហូរ​ចុះ​បាន​។ ការ​ធ្វើ​បែប​នេះ…

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ថា​តើ​ក្រោយ​ពេល​ដែល​ចូល​បង្គន់​រួច ក្រដាសអនាម័យ​ដែល​ប្រើ​រួច គួរតែ​បោះ​ចូល​ទៅ​ក្នុង​បង្គន់ ឬ​ធុងសម្រាម​ទៅ?

តាម​ពិត​ទៅ ក្រោយ​ពេល​ដែល​អ្នក​ប្រើ​ក្រដាស​បង្គន់​រួច អ្នក​អាច​បោះ​ចូល​ទៅ​ក្នុង​បង្គន់ រួច​ចុច​ទឹក​ឲ្យ​វា​ហូរ​ចុះ​បាន​។ ការ​ធ្វើ​បែប​នេះ នឹង​មិន​ធ្វើ​ឲ្យ​ស្ទះ​បង្គន់​នោះ​ទេ ប្រសិនជា​ក្រដាសអនាម័យ​របស់​អ្នកមាន​លក្ខណៈ​ទន់ ងាយ​រលាយ​។

ជា​ពិសេស ទឹក​បង្គន់​ដែល​ហូរ​លឿន ក៏​មិន​ងាយ​ធ្វើ​ឲ្យ​បង្គន់​ស្ទះ​ព្រោះ​ការ​បោះ​ក្រដាស​បង្គន់​ចូល​ទៅ​ដែរ​។ ផ្ទុយ​ទៅ​វិញ អ្នក​មិន​គួរ​បោះ​ចូល​ក្នុង​ធុងសម្រាម​ឡើយ ព្រោះ​មេរោគ​អាច​នៅ​ក្នុង​ធុងសម្រាម​នោះ​ច្រើន​។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នកជា​ខ្លាំង ពេល​ដែល​អ្នក​បោះ​ក្រដាសអនាម័យ​នោះ​ចូល​ក្នុង​ធុងសម្រាម​ច្រើន ដោយ​អាច​ភាយ​ក្លិន​ឡើង​មក ធ្វើ​ឲ្យ​សុខភាព​អ្នក​ទ្រុឌទ្រោម​ដោយ​មិនដឹង​ខ្លួន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ