រាជធានីភ្នំពេញ ៖ រថយន្តម៉ាក ឡិចស៊ីស មួយគ្រឿងត្រូវបានកម្លាំងនគរបាលខណ្ឌទួលគោកចុះទៅឃាត់ដល់យានដ្ឋានបន្ទាប់ពីកែច្នៃបំពង់ស៊ីម៉ាំងខុសលក្ខណៈបច្ចេកទេសបង្កសំឡេងរំខានដល់ប្រជាពលរដ្ឋនិងនាំខ្លួនអ្នកបើកបរមកអធិការដ្ឋានដើម្បីធ្វើកិច្ចសន្យាអប់រំ។
តាមនគរបាលខណ្ឌទួលគោកបានឲ្យដឹងថា ក្រោយទទួលបានបទបញ្ជានិងការណែនាំពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទអគ្គស្នងការ រងនគរបាលជាតិនិងជាស្នងការនគបាលរាធានីភ្នំពេញ លើការងារបង្ក្រាបក្មេងទំនើងនិងស្រាវជ្រាវ ឃាត់មធ្យោបាយដែលកែច្នៃ បំពង់សុីម៉ាំងដែលបង្កសំលេងរំខានធ្វេីអោយបាត់សណ្តាប់ធ្នាប់។
នៅរសៀលថ្ងៃទី១ ធ្នូ ឆ្នាំ២០២៥ លោកវរសេនីយ៍ឯក ស៊ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌទួលគោក បានចាត់កំលាំងផ្នែកជំនាញនិងប៉ុស្តិ៍ផ្សារដេប៉ូទី១ ឃាត់រថយន្ត១គ្រឿងម៉ាក ឡិចស៊ីស ពណ៌ខ្មៅមួយគ្រឿង មានស្លាកលេខភ្នំពេញ2CA-3635 ដែលកែច្នៃ បំពង់ស៊ីម៉ាំងបង្កសំឡេងឮខ្លាំងៗ រំខាន ដល់បងប្អូនប្រជាពលរដ្ឋ។
កម្លាំងនគរបាល ក៍បានអញ្ជើញម្ចាស់រួមជាមួយរថយន្ត មកអធិការដ្នាន ដើម្បីអប់រំណែនាំអោយដោះចេញនឹងដាក់មកវិញនៅបំពង់ស៊ីម៉ាំងដើមវិញនិងអោយម្ចាស់រថយន្តខាងលើធ្វើកិច្ចសន្យាបញ្ឈប់ ការប្រើប្រាស់បំពង់ស៊ីម៉ាំងកែច្នៃ បន្តទៀត៕


ចែករំលែកព័តមាននេះ