ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមការងារ​ចុះ​មូលដ្ឋាន មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ ចូលរួម​ក្នុង​មិ​ទ្ទិញ​ខួប​ទី​ ៤៧  ទិវាកំណើតរណសិរ្ស នៅ​ស្រុក​ស​ន្ទុ​ក

3 ម៉ោង មុន

ខេត្តកំពង់ធំ​ ៖ ក្រុមការងារ​ថ្នាក់​កណ្ដាល​ចុះ​មូលដ្ឋាន​ស្រុក​ស​ន្ទុ​ក មន្ត្រីរាជការ លោកគ្រូ​-​អ្នកគ្រូ សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ​នៅ​ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ សរុប​ប្រមាណ ៤០០…

ខេត្តកំពង់ធំ​ ៖ ក្រុមការងារ​ថ្នាក់​កណ្ដាល​ចុះ​មូលដ្ឋាន​ស្រុក​ស​ន្ទុ​ក មន្ត្រីរាជការ លោកគ្រូ​-​អ្នកគ្រូ សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ​នៅ​ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ សរុប​ប្រមាណ ៤០០ នាក់ ចូល​ក្នុង​មិ​ទ្ទិញ​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​ ៤៧ ទិវា​កំណើត​រណសិរ្ស​សាមគ្គី​អភិវឌ្ឍន៍ មាតុភូមិ​កម្ពុជា (២​ធ្នូ​១៩៧៨ ២​ ធ្នូ​ ២០២៥)​ ។

ឯកឧត្តម ស៊ុំ ស​ន្និ​សិទ្ធ សមាជិក​គណកម្មាធិការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​អនុប្រធាន​ទី​១ ក្រុមការងារ​ថ្នាក់ កណ្ដាល​ចុះ​មូលដ្ឋាន​ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ តំណាង​លោក​ជំទាវ​បណ្ឌិត ជា​សិរី នៅ​ថ្ងៃ​ទី​២ ខែធ្នូ ឆ្នាំ​២០២៥​នេះ អញ្ជើញ​ជា​អធិបតី ក្នុង​មិ​ទ្ទិញ​អបអរសាទរ​ខួប​អនុស្សាវរីយ៍​ល​លើក​ទី​៤៧ ទិវា​កំណើត​រណសិរ្ស​សាមគ្គី​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា (២​ធ្នូ ១៩៧៨ – ២ ធ្នូ ២០២៥) ដោយ​ក្នុង​មិ​ទ្ទិញ​នោះ ឯកឧត្តម​បាន​អាន​នូវ​សុន្ទរកថា សម្ដេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែ​ន សំ​អន ប្រធាន​ក្រុមប្រឹក្សា​ជាតិ រណសិរ្ស​សាមគ្គី​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា និង​ជា​ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

ថ្ងៃ​ទី​២ ខែធ្នូ ឆ្នាំ​២០២៥​នេះ គឺជា​ថ្ងៃ​គម្រប់​ខួប​លើក​ទី​៤៧ ទិវា​កំណើត “​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​» ដែល​បច្ចុប្បន្ន ត្រូវ​បាន​ប្តូរ​ឈ្មោះ​ថា “​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា​» ជា​ថ្ងៃ​ប្រវត្តិសាស្ត្រ ដែល​កម្លាំង​អ្នក​ស្នេហា​ជាតិ​មក​ពី​គ្រប់​ទិស​ទី ទាំង ក្នុង​និង​ក្រៅប្រទេស រួបរួម​គ្នា​ក្រោកឈរ​ឡើង​ប្រកាស​បង្កើត​រណសិរ្ស ដែល​បាន​ដឹកនាំ​ការ​តស៊ូ​រំដោះជាតិ មាតុភូមិ និង​ប្រជាជន​កម្ពុជា ពី​គ្រោះ​មហន្តរាយ និង​ការ​កាប់សម្លាប់ នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ របស់​បន​ប្រល័យពូជសាសន៍ ប៉ុ​ល ពត រហូត​ទទួល​បាន​ជ័យ ជម្នះ​ជា​ប្រវត្តិសាស្ត្រ នា​ថ្ងៃ ៧ មក​រា ឆ្នាំ​១៩៧៩​។

បន្ទាប់​ពី​ថ្ងៃជ័យ​ជម្នះ ៧ មក​រា អង្គការ​រណសិរ្ស​បាន​សហការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​រដ្ឋអំណាច ក្នុង​ការ​ប្រមូលផ្ដុំ​កម្លាំង​មហា សាមគ្គី​ជាតិ ប្រយុទ្ធ​ទប់ស្កាត់​ការ​ប៉ុនប៉ង​វិល​ត្រឡប់​មក​វិញ នៃ​របប​ប្រល័យពូជសាសន៍​ផង និង​ស្តារ​ខឿនសេដ្ឋកិច្ច​សង្គម ព្រមទាំង ជីវភាព​រស់នៅ​របស់​ប្រជាជន​ដែល​បាន​បំផ្លាញ​ខ្ទេចខ្ទី​ផង​។ ឈរ​លើ​មូលដ្ឋាន​នៃ​កម្លាំង​មហា​សាមគ្គី​ជាតិ​នេះ យើង​បានការ​ពារ​ដោយ ជោគជ័យ នូវ​ការ​រស់​ឡើង​វិញ​របស់​ប្រជាជាតិ និង​ធ្វើ​ឱ្យ​សង្គម​ជាតិ​បាន​រួច​ផុត​ពី​ដំណាក់កាល​ដ៏​លំបាកលំបិន​បំផុត មក​កាន់​ដំណាក់ កាល​រីក​ចម្រើន ជា​ជំហាន​ៗ​រហូត​មក​ដល់​បច្ចុប្បន្ន​។

នៅ​ក្នុង​មិ​ទ្ទិញ​នេះ​, ឯកឧត្តម​បាន​អំពាវនាវ​ដល់​មន្ត្រីរាជការ លោកគ្រូ​-​អ្នកគ្រូ សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ​នៅ​ស្រុក​ស​ន្ទុ​ក ទាំងអស់ ត្រូវ​ចង​ចាំ​នូវ​គុណ​បំណាច់ «​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​» ដែល​បច្ចុប្បន្ន​មានឈ្មោះ​ថា «​រណសិរ្ស​សាមគ្គី​អភិវឌ្ឍន៍ មាតុភូមិ​កម្ពុជា​» ដែល​ដឹកនាំ​ដោយ​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំ​រិ​ន​, អតីត​សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល ជា ស៊ឹ​ម​, សម្តេច អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​ថ្នាក់ដឹកនាំ​ដទៃ​ទៀត គឺជា​បុព្វការី​ដ៏​មានគុណ​បំផុត ព្រោះថា រណសិរ្ស​នេះ​ហើយ​ដែល​នាំ​មក នូវ​មហា​ជ័យជម្នះ ៧ មក​រា ដែល​បាន​សង្គ្រោះ​ជីវិត​ប្រជាជន​កម្ពុជា ឱ្យ​រួច​ផុត​ពី​សេចក្តីស្លាប់ និង​បាន​រស់នៅ​ក្នុង​កិត្តិយស​សេចក្តី​ថ្លៃថ្នូរ សុខ​សន្តិភាព រីក​ចម្រើន សម្បូរ​សប្បាយ និង​សិទ្ធិ​សេរីភាព​យ៉ាង​ទូលំទូលាយ ប្រកបដោយ​សេចក្តី​សង្ឃឹម និង​ភាព​ញញឹម​ស្រស់ ស្រាយ​គ្រប់ពេល និង​គ្រប់​ទីកន្លែង និង​សូម​ចាត់​ទុក​ស្ថាបនិក​អង្គការ​រណសិរ្ស​នេះ ជា​អ្នក​មានគុណ​ជា​វីរៈជន​អ្នក ស្នេហា​ជាតិ​យ៉ាង​ពិត ប្រាកដ​ព្រោះថា មាន​តែ​ស្ថាបនិក និង​អង្គការ​រណសិរ្ស​នេះ​តែ​មួយ​គត់ ដែល​បាន​ក្រោកឈរ​ពី​ក្នុង​ស្ថានភាព ដ៏​លំបាកលំបិន​បំផុត ប្រមូលផ្តុំ​កម្លាំង​សាមគ្គី​គ្រប់​ទិស​ទី ដឹកនាំ​ការ​តស៊ូ​រំដោះជាតិ​មាតុភូមិ និង​ប្រជាជន​ឱ្យ​បាន​រស់រាន​មានជីវិត​រួច​ផុត ពី​គ្រោះ​មហន្តរាយ ប្រល័យពូជសាសន៍ និង​ជា​ស្នូល​ដឹកនាំ​ក្នុង​ការ​ការពារ​ស្តារ និង​កសាង​មាតុភូមិ ឆ្ពោះ​មក​រក​ភាព​សម្បូរ​រុងរឿង​។

នៅ​ក្នុង​ឱ​កា​ដ​នោះ​ដែរ​ឯកឧត្តម​ស៊ុ ស​ន្និ​សី​ទ្ធ​បាន​ចែក​អំណោយ​របស់​លោក​ជំទាវ​បណ្ឌិត ជា​សិរី ជូន​ដល់​និវត្តន៍​ជន​ចំនួន​២០​រូប​រស់នៅ​ក្នុងស្រុក​ស​ន្ទុ​ក​ដែល​ម្នាក់​ៗ​ទទួល​បាន​ឃី​ត មួយ​និង ថវិកា​៥​ម៉ឺន​រៀល​ ៕ អត្ថបទសហការ