ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជាផុតពីព្យុះកាលម៉េហ្គី តែនៅរងឥទ្ធិពលព្យុះហ្វុងវង់បន្តិច

2 នាទី មុន

ព្យុះ​កាល​ម៉េ​ហ្គី បាន​បក់​ផុត​ពី​កម្ពុជា​ហើយ ដោយ​អ្នកជំនាញ​ថា វា​ប៉ះ​តែ​តំបន់​កន្ទុយ​នាគ​នៅ​ភូមិភាគ​ឥ​សាន្ត​ប៉ុណ្ណោះ ខណៈ​ផ្នែក​ផ្សេង​ៗ​គ្រាន់តែ​រង​ឥទ្ធិពល​របស់​វា បណ្តាល​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ដោយ​អន្លើរ​ៗ ហើយ​ឥទ្ធិពល​អាប់​អ៊ួ​រ​ពេល​នេះ គឺ​បណ្តាល​មក​ពី​ព្យុះ​ថ្មី គឺ​ព្យុះ​ហ្វុ​ង​វង់​ដែល​ជា​ព្យុះ​ទី​២៦ ។…

ព្យុះ​កាល​ម៉េ​ហ្គី បាន​បក់​ផុត​ពី​កម្ពុជា​ហើយ ដោយ​អ្នកជំនាញ​ថា វា​ប៉ះ​តែ​តំបន់​កន្ទុយ​នាគ​នៅ​ភូមិភាគ​ឥ​សាន្ត​ប៉ុណ្ណោះ ខណៈ​ផ្នែក​ផ្សេង​ៗ​គ្រាន់តែ​រង​ឥទ្ធិពល​របស់​វា បណ្តាល​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ដោយ​អន្លើរ​ៗ ហើយ​ឥទ្ធិពល​អាប់​អ៊ួ​រ​ពេល​នេះ គឺ​បណ្តាល​មក​ពី​ព្យុះ​ថ្មី គឺ​ព្យុះ​ហ្វុ​ង​វង់​ដែល​ជា​ព្យុះ​ទី​២៦ ។

ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​អះអាង​នៅ​ថ្ងៃ​ទី​០៧ ខែវិច្ឆិកា ឆ្នាំ​២០២៥​ថា កម្ពុជា​ទទួល​រង​ឥទ្ធិពល​នៃ​ព្យុះ​ទី​២៦​នេះ កម្រិត​២០​ភាគរយ ហើយ​តំបន់​វាលទំនាប​ត្រូវ​បាន​គេ​ដឹង​ថា គឺ​អាច​មាន​ភ្លៀង​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់​គ្របដណ្តប់​លើ​ផ្ទៃដី​២០​ភាគរយ ។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា សម្រាប់​តំបន់​ខ្ពង់រាប គឺ​អាច​មាន​ភ្លៀង​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់​គ្របដណ្តប់​លើ​ផ្ទៃដី ហើយ​តំបន់​មាត់សមុទ្រ គឺ​អាច​មាន​មាន​ភ្លៀង​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់​គ្របដណ្តប់​លើ​ផ្ទៃដី​២៥​ភាគរយ ស្រប​ពេល​ដែល​ទឹក​រលក គឺ​អាច​មាន​អតិបរមា​ដល់​១,៧៥​ម៉ែត្រ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ