ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិនិយោគស្ទុះឡើងខ្លាំង !​ ១០ខែកម្ពុជាទាក់ទាញបានទឹកប្រាក់វិនិយោគជាង៩ពាន់លានដុល្លារ

3 ម៉ោង មុន

គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​អះអាង​នៅ​ថ្ងៃ​ទី​០៧ ខែវិច្ឆិកា ឆ្នាំ​២០២៥​ថា ក្នុង​រយៈពេល​១០​ខែ​នៃ​ឆ្នាំ​២០២៥​នេះ កម្ពុជា​បាន​ទទួល​ការ​បញ្ជី​គម្រោង​វិនិយោគ​ចំនួន​៥៧៥​គម្រោង ក្នុង​ទំហំ​ទុន​វិ​និ​រ​យា​គ​សរុប​ប្រមាណ ៩,២​ពាន់​លាន​ដុល្លា ។ ប្រភព​ដដែល​បាន​អះអាង​ថា…

គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​អះអាង​នៅ​ថ្ងៃ​ទី​០៧ ខែវិច្ឆិកា ឆ្នាំ​២០២៥​ថា ក្នុង​រយៈពេល​១០​ខែ​នៃ​ឆ្នាំ​២០២៥​នេះ កម្ពុជា​បាន​ទទួល​ការ​បញ្ជី​គម្រោង​វិនិយោគ​ចំនួន​៥៧៥​គម្រោង ក្នុង​ទំហំ​ទុន​វិ​និ​រ​យា​គ​សរុប​ប្រមាណ ៩,២​ពាន់​លាន​ដុល្លា ។

ប្រភព​ដដែល​បាន​អះអាង​ថា បើ​គិត​ត្រឹម​គម្រោង​វិនិយោគ គឺ​មានការ​កើនឡើង​ចំនួន​២២៩​គម្រោង ស្មើនឹង​ប្រមាណ​៦៦​ភាគរយ ខណៈ​ទុន​វិនិយោគ​មានការ​កើនឡើង​ប្រមាណ​ជិត​៣,៧​ពាន់​លាន​ដុល្លារ ស្មើនឹង​ប្រមាណ​៦៧​ភាគរយ បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូច​គ្នា ក្នុង​ឆ្នាំ​២០២៤ ដែល​មាន​គម្រោង​វិនិយោគ​ត្រឹមតែ​៣៤៦​គម្រោង ក្នុង​ទំហំ​ទុន​វិនិយោគ​ប្រមាណ​៥,៥​ពាន់​លាន​ដុល្លារ​។

ប្រភព​ដដែល​បន្ត​ថា ត្រឹម​ខែតុលា​មួយ​កម្ពុជា​បាន​ទាក់ទាញ​គម្រោង​វិនិយោគ​ចំនួន​២៩ ក្នុង​ទំហំ​ទុន​វិនិយោគ​សរុប​ប្រមាណ​១,៤​ពាន់​លាន​ដុល្លារ និង​អាច​បង្កើត​ការងារ​បាន​ប្រមាណ​២៥​ពាន់​កន្លែង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ