រាជធានីភ្នំពេញ៖ បើតាមការក្រើនរំលឹក និងការផ្សាយរបស់ មន្ទីរពេទ្យកាល់ម៉ែត បានបង្ហាញពីសញ្ញាមួយចំនួនដែលជាការព្រមានអំពីវត្តមានដុំសាច់ក្នុងខួរក្បាល។ រោគសញ្ញាទាំងនេះមានលក្ខណៈប្លែកៗគ្នា ហើយខ្លះអាចបង្កការភាន់ច្រឡំជាមួយបញ្ហាសុខភាពទូទៅ ប៉ុន្តែអ្នកជំងឺគួរតែបង្កើនការប្រុងប្រយ័ត្នខ្ពស់។
តើមានរោគសញ្ញាសំខាន់ៗអ្វីខ្លះដែលត្រូវចាប់អារម្មណ៍?
- ឈឺក្បាលរ៉ាំរ៉ៃ: នេះជាសញ្ញាទូទៅមួយ ដែលអាចកើតឡើងញឹកញាប់ ឬមានលក្ខណៈធ្ងន់ធ្ងរជាងធម្មតា។
- បញ្ហាចក្ខុវិស័យ: ដូចជាការ មើលមិនសូវច្បាស់ ឬព្រិល។
- ការរីកលូតលាស់រាងកាយខុសប្រក្រតី: រោគសញ្ញានេះទាក់ទងនឹងដុំសាច់នៅក្រពេញ pituitary ដែលគ្រប់គ្រងអ័រម៉ូន។ ឧទាហរណ៍រួមមាន៖
- អណ្ដាតធំ
- ចង្កាធំ
- លូតកម្ពស់លឿន (ចំពោះក្មេង ឬវ័យជំទង់)
- ការហូរទឹកដោះខុសប្រក្រតី: ចំពោះទាំងបុរស និងស្ត្រី (ដែលមិនកំពុងមានផ្ទៃពោះ ឬបំបៅដោះ)។
- អសមត្ថភាពផ្លូវភេទចំពោះបុរស: ការថយចុះ ឬបាត់បង់សមត្ថភាពផ្លូវភេទ។
ការក្រើនរំលឹក៖ ប្រសិនបើអ្នក ឬសាច់ញាតិមានរោគសញ្ញាទាំងនេះកើតឡើងជាប់ៗគ្នា ឬមានការប្រែប្រួលខ្លាំង អ្នកគួរតែប្រញាប់ទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញនៅមន្ទីរពេទ្យជាបន្ទាន់ ដើម្បីធ្វើការពិនិត្យ និងវាយតម្លៃច្បាស់លាស់។ ការដឹងទាន់ពេលវេលា គឺជាគន្លឹះក្នុងការព្យាបាលដោយជោគជ័យ៕
ចែករំលែកព័តមាននេះ